ស្វែងយល់ពីអាស៊ាន! វៀតណាមកំពុងប្រកួតប្រជែងដណ្តើមឧត្តមភាពជាមួយប្រទេសក្នុងតំបន់

0

ដោយ វុត្ថា

ភ្នំពេញ៖ ប្រទេសវៀតណាមត្រូវបានគេមើលឃើញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានសេដ្ឋកិច្ចរីកចម្រើន និងស្ថេរភាពគួរអោយកត់សម្គាល់ក្នុងតំបន់អាស៊ានក្នុងចំណោមប្រទេសជាច្រើនដែលមានវិស័យរចនាសម្ព័ន្ធអគាររីកចម្រើន។

គេហទំព័រ Propertyarea.asia នឹងបន្តចុះផ្សាយពីសំណង់អាគារខ្ពស់របស់ប្រទេ​សវៀតណាម ដើម្បីទុកជាការស្វែងយល់ ពីសក្តានុពលផ្នែកស្ថាបត្យកម្មសំណង់ ដែល បាននិងកំពុងរីលូតលាស់ និងកំពុងមានការប្រកួយតប្រជែងផ្នែកសំណង់ក្នុងតំបន់។

អគារ Landmark81 គឺជាអគារខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះ ស្ថិតក្រោមការសាងសង់ ក្នុងប្រទេសហូជីមិញ ប្រទេសវៀតណាម។ អគារនេះ ត្រូវបានរចនាប្លង់ដោយជនជាតិ អង់គ្លេស និងវិស្វកម្ម និងប្រឹក្សាយោបល់ដោយក្រុមហ៊ុន Atkins។ ការវិនិយោគ និង អភិវឌ្ឍន៍ទៅលើគម្រោងនេះ ដោយក្រុមហ៊ុនវៀតណាម Vingroup ដែលជាក្រុមហ៊ុនអច​ល​នទ្រព្យដ៏ធំផុតក្នុងប្រទេសវៀតណាម។

អគារ Landmark 81 គឺជាអគារដែលខ្ពស់បំផុតក្នុងប្រទេសវៀតណាម និងជាអគារខ្ពស់លំដាប់ទី១៤ក្នុងពិភពលោក។

អគារដែលប្រើប្រាស់ជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ មានកំពស់៤៦១.៥ ម៉ែត្រ ស្មើនឹង៨១ជាន់ ដែលត្រូវបានសាងសង់នៅខាងលិចមាត់ទន្លេ Saigon River ក្នុងសង្កាត់ Binh Thanh ដែលស្ថិតនៅភាគខាងជើងនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ ទីក្រុងហូជីមិញ  និងភាគខាងត្បូងនៃស្ពាន Saigon Bridge។

អគារនេះត្រូវបានគេចំណាយថវិការអស់ចំនួន១,៥ពាន់លានដុល្លារ ជាគម្រោងប្រើប្រាស់រួម ដែលគេហៅថា Vinhomes Central Park ហើយត្រូវបានគេរំពឹងថា នឹងសម្ពោធដាក់អោយប្រើប្រាស់ក្នុងឆ្នាំ២០១៨ នេះ។ អគារខ្ពស់កប់ពពកនេះ មានទាំង សណ្ឋាគារ សាលប្រជុំ អាផាតមិន ការិយាល័យ ភោជនីយដ្ឋាន បា និង កន្លែងទស្សនាទេសភាពទីក្រុងហូជីមិញផងដែរ។

អាគារ Landmark81 នេះ ត្រូវបានគេរៀបចំបញ្ចុះបឋមសីលា បុកគ្រឹះសាងសង់ នៅក្នុងខែតុលាឆ្នាំ២០១៤ និងចាប់ផ្តើមសាងសង់ផ្លូវការនៅក្នុងឆ្នាំ២០១៥ ។ នៅពេលសាងសង់បញ្ចប់អគារនេះ វានឹងខ្ពស់ជាងអគារ Bitexco Financial Tower នៅក្នុងទីក្រុងសេដ្ឋកិច្ចធំទី១របស់វៀតណាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here