ស្វែងយល់ពីអាស៊ីៈ ទីក្រុងកូឡំបូចំណាយទឹកប្រាក់៥០០លានដុល្លារសាងសង់ អាគារខ្ពស់ជាងគេ

0

ដោយវុត្ថា

ភ្នំពេញ៖ ទីក្រុងកូឡំបូ ប្រទេសស្រីលង្ការ កំពុងបង្ហាញមហិច្ឆតានិងបង្ហាញកិត្យា​នុភាពរបស់ខ្លួនទៅកាន់ពិភពលោក តាមរយៈការអនុញ្ញាត្តឲ្យក្រុមហ៊ុនធំៗចំនួនពីរសាងសង់អាគារកប់ពពក ដើម្បីទាក់ទាញការវិនិយោគ និងជំរុញកំនើនសេដ្ឋកិច្ចរបស់ខ្លួន។


ក្រុមហ៊ុនយក្សៗចំនួន ២ គឺក្រុមហ៊ុន One Transworks Square (Pvt) Ltd., និងក្រុមហ៊ុន Zhong Tian Ding Hui (ZTDH) Company បានប្រកាសកាលពីពេលថ្មីនេះ ថា នឹងផ្លាសប្តូរមុខមាត់ទីក្រុង Colombo ក្នុងប្រទេសស្រីលង្ការ ដោយសាងសង់អគារខ្ពស់អគារខ្ពស់កប់ពពកចំនួន៣ លើផ្ទៃទំហំដី៤.៥លានម៉ែត្រហ្វីត ដែលជាអគារខ្ពស់បំផុតក្នុងប្រទេសតំបន់អាស៊ីខាងត្បូង។

អគារនេះគ្រោងសាងសង់កម្ពស់៣៧៦ម៉ែត្រ ស្មើនឹង៩២ជាន់ ដែលគ្រោងនឹង​សាងសង់បញ្ចប់នៅក្នុងឆ្នាំ ២០២១។ អគារទាំង៣នេះ ត្រូវបានគេហៅថា THE ONE ស្ថិតនៅក្នុងទីក្រុងកូឡុំបូ នឹងក្លាយជាលំនៅដ្ឋានខុនដូ អាផាតម៉ិន និងភោជនីដ្ឋាន Ritz- Carltonដ៏ល្បីល្បាញនៅលើពិភពលោក។


មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកមួយនេះ ក៏រួមបញ្ចូលទាំងការិយាល័យ កន្លែងស្នាក់នៅ ផ្សារទំនើប កន្លែងចតរយន្ត ភោជយនីដ្ឋាន ស្កាយបា ការិយាល័យពាណិជ្ជកម្ម និងអាចដាក់យន្តហោះបាននៅលើកំពូលអាគារផងដែរ។

លោក Sam Hu អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ZTDH Investment Company បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា អគារ THE ONE កសាងឡើងសម្រាប់ជាកេរ្តិ៍ដំណែលរបស់ទីក្រុងកូឡាំបូ និងជាគារខ្ពស់កប់ពពកដែលខ្ពស់ជាងគេ នៅក្នុងតំបន់អាស៊ីខាងត្បូងនេះ ដែលមានស្ថាបត្យកម្មដ៏ទើបរបស់ប្រទេស្រីលង្កា។

អគារនេះ នឹងផ្លាស់ប្តូរផ្តត់គំនិត និងការរស់នៅរបស់ប្រទេសនេះ ប្រកបដោយស៊ីវីល័យ ដោយមានភោជនីដ្ឋានល្បីៗ និងកន្លែងស្នាក់នៅដ៏ទំនើប សម្រាប់អ្នកដែលមានទ្រព្យធន និងអ្នកកណ្តាល។ អគារនេះ សាងសង់ឡើងប្រកបដោយបច្ចេកវិទ្យាខ្ពស់ មានទាំងជណ្តើរយន្តមានល្បឿនលឿន សម្ភារៈដ៏ទំនើបជាច្រើនផ្សេងទៀត។

អគារ THE ONE នេះត្រូវបានផ្តល់ជូនក្រុមហ៊ុន Zhongtian Construction Group Company Limited ជាអ្នកទទួលបន្ទុកក្នុងការសាងសង់។

អគារដល់អស្ចារ្យនេះ ត្រូវបានគេបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ប្រមាណជា ៥០០លានដុល្លារ ដោយប្រើរយៈពេលសាងសង់ចំនួន៥ឆ្នាំ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២១ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here