ស្វែងយល់ពីអាស៊ី! តោះទៅមើលស្ថាបត្យកម្មដ៏អស្ចារ្យមួយទៀតរបស់ជប៉ុន

0

ដោយ : វុត្ថា

ភ្នំពេញ : ប្រទេសជប៉ុនមិនអន់ជាងបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីដែរ ដោយប្រទេសមួយនេះ មានអគារខ្ពស់កប់ពពកជាច្រើនផងដែរ ទាំងនៅក្នុងទីក្រុង Tokyo និងទីក្រុងដែលមានសេដ្ឋកិច្ចរីកលូតលាស់។

បន្ថែមពីនេះប្រទេសជប៉ុនដែលគេចាត់ទុកថា ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ក្នុងតំបន់អស៊ីនោះ មានស្ថាបត្យកម្មសំណង់ដ៏ល្អ ប្រកដោយគំនិតឆ្នៃប្រឌិតដ៏អស្ចារ្យក្នុងលោក។

គេហទំព័រ propertyarea.asia នឹងបន្តចុះផ្សាយនូវអាគារជប៉ុន គឺអគារ Yokohama Landmark Tower សម្រាប់មិត្តអ្នកអានបានស្វែងយល់ពីស្ថាបកម្មសំណង់របស់មនុស្សជាតិ។

Yokohama Landmark Tower ជាអាគារខ្ពស់កប់ពពកទី២ និងរចនាសម្ព័ន្ធស្ថាបត្យកម្មដ៏ល្អនៅក្នុងប្រទេសជប៉ុន ដែលមានកំពស់២៩៦,៣ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Yokohama ។ អគារនេះត្រូវបានគេសាងសង់បញ្ចប់នៅក្នុងឆ្នាំ១៩៩៣ ដែលធ្លាប់ជាអគារខ្ពស់កប់ពពក ក្នុងប្រទេសជប៉ុននៅពេលសាងសង់បញ្ចប់រួចរាល់លើកដំបូង ដោយវ៉ាដាច់អគារ Abeno Harukas ក្នុងឆ្នាំ២០១២ ។

អាគារនេះ មានកន្លែងទស្សនាទេសភាពទីក្រុង ដ៏គួរជាទីទាក់ទាញ និងស្កាយបារនៅជាន់ទី៦៩។

វាជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានទាំងសណ្ឋាគារលំដាប់ផ្កាយ៥ នៅជាន់ទី៤៩ ទៅ៧០ និងមានបន្ទប់ចំនួន៦០៣បន្ទប់ ។ នៅជាន់ទី៤៨នៃអាគារនេះ មានទាំងហាងលក់សម្ភារៈផ្សេងៗ គ្លីនិក និងការិយាល័យធ្វើការដ៏ប្រណិត។

អាគារដែលមានរចនាសម្ព័ន្ធដ៏ប្រណីតនេះ បានដាក់ជណ្តើរយន្តលឿនបំផុត ក្នុងពិភពលោក ដោយប្រើល្បឿនតែ៤០វិនាទីប៉ុណ្ណោះ ដល់កំពូលអគារ៦៩ជាន់។ ល្បឿននេះលឿនជាងជណ្តើរយន្តអាគារ Taipei 101 ក្នុងកោះតៃវ៉ាន់ក្នុងឆ្នាំ២០១៤។

អាគារនេះ ត្រូវបានគូរប្លង់ដោយក្រុមហ៊ុនវិស្វកម្ម និងស្ថាបត្យកម្មMitsubishi Estate ដែលបច្ចុប្បន្នជាក្រុមហ៊ុន Mitsubishi Jisho Sekkei៕

LEAVE A REPLY

Please enter your comment!
Please enter your name here