ស្វែងយល់ពីអាស៊ី! មហាយក្សចិនមានអាគារធនាគារខ្ពស់ជាងគេបំផុត នៅលើពិភពលោក

0

ដោយ : វុត្ថា

ភ្នំពេញ : មហាយក្សចិន មិនត្រឹមតែមានអគារពាណិជ្ជកម្មចម្រុះខ្ពស់បំផុតនោះទេ តែប្រទេសមួយនេះ ក៏មានអគារធនាគារខ្ពស់បំផុតផងដែរ ហើយល្បីល្បាញនៅទូទាំងពិភពលោក។

គេហទំព័ត៌ Propertyarea.asia នឹងបង្ហាញមិត្តអ្នកអាននូវអគារធនាគារដែលខ្ពស់ជាងគេងនៅក្នុងទីក្រុងហុងកុងប្រទសេសចិន គឺអគារ Bank of China Tower មានភាពអស្ចារ្យប៉ុណ្ណា។

អាគារ Bank of China Tower ដែលត្រូវបានគេហៅកាត់ថា BOC Tower គឺជាអគារខ្ពស់កប់ពពកមួយ ដែលល្បីល្បាញបំផុត ក្នុងចំណោមអគារខ្ពស់ដទៃផ្សេងទៀតស្ថិតនៅក្នុងទីក្រុងហុងកុងប្រទេសចិន។

អាគារនេះជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Bank of China (Hong Kong) Limited. ដែលគូប្លង់ដោយក្រុមហ៊ុន I.M. Pei និង ក្រុមហ៊ុន L.C Pei  និងដៃគូរបស់ខ្លួន។ អគារដ៏អស្ចារ្យនេះមានកំពស់៣៦៧ម៉ែត្រ ដែលជាអគារខ្ពស់បំផុតនៅក្នុងទីក្រុងហុងកុង និងអស៊ីក្នុងអំឡុងឆ្នាំ១៩៨៩ ទៅដល់ឆ្នាំ១៩៩២ ហើយក៏ជាអគារធនាគារទី ១ ដែលខ្ពស់ជាងអគារធនាគារនៅក្នុងប្រទេសសហរដ្ឋអាមេរិក។

ស្នាក់ការកណ្តាលធនាគារនេះផងដែរ គឺជាអគាខ្ពស់កប់ពពកលំដាប់ទី៤ នៅក្នុងទីក្រុងហុងកុង បន្ទាប់ពីអគារ International Commerce Centre អគារ Two International Financial Centre និងអគារ Center of Plaza។

Bank of China Tower មានកំពស់៧២ជាន់នេះ សាងសង់នៅលើទំហំដីប្រមាណ ៦,៧០០ម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់ជាកន្លែងធនាគារ និងការិយាល័យពាណិជ្ជកម្ម។

អាគារនេះ ត្រូវបានគេសចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៩៨៥ និងបញ្ចប់ព្រមទាំងដាក់អោយដំណើរការជាផ្លូការនៅក្នុងឆ្នាំ១៩៩០ ។ អគារ Bank of China Tower បានចំណាយកាសាងសង់អស់ ថវិកាអស់ចំនួន៦០លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here