អស្ចារ្យ! ត្រឹមតែមួយខែ ទុនវិនិយោគជាង ២០០០លានដុល្លារត្រូវបានអនុម័ត

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ជារឿងអបអរសាទរមួយ ដែលគិតត្រឹមរយៈពេលជាង១ខែប៉ុណ្ណោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគំរោងវិនិយោគ ដែលមានទឹកប្រាក់ជាង២០០០លាន​ដុល្លារអាមេរិក និងផ្តល់ការងារដល់ប្រជាពលរដ្ឋជិត២ម៉ឺនកន្លែង។

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបានចេញ​ផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីម្សិលម៉ិញបានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែមិថុនា ឆ្នាំ២០១៨ មានគម្រោងវិនិយោគថ្មីៗចំនួន១៣ ដែលមានទុនវិនិយោគជាង២ពាន់លានដុល្លារដុល្លារអាមេរិក ដែលអាចបង្កើតការងារថ្មី ជូនប្រជាជនកម្ពុជាចំនួន១៨,៩៩២កន្លែ​ងត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តជាផ្លូវការ។

គំរោងវិនិយោគទាំងនោះ មានដូចជាទី១ គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់របស់ក្រុមហ៊ុន WUA TAI (CAMBODIA) GARMENT CO.,LTD. ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៨៥៨កន្លែង។ ទី២ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមសត្វ (ជ្រូក មាន់ ទា) និងរោងចក្រកែច្នៃសាច់ របស់ក្រុមហ៊ុន GR FOOD (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣០.៤៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦១កន្លែង។

ទី៣ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ របស់ក្រុមហ៊ុន HAI SHENG STEEL CO.,LTD. ដែលមានទីតាំងវិនិយោគ ស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣១.០៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១០៦កន្លែង។ ទី៤ គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (អំពៅ) និងសាងសង់រោងចក្រកែច្នៃ របស់ក្រុមហ៊ុន KAMPONG SPEU PLANTATION CO.,LTD. ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៨៥.៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២,២៩០កន្លែង។

ទី៥ គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល សៀមរាប-ឧត្តរមានជ័យ អនុស្ថានីយឧត្តរមានជ័យ និងអនុស្ថានីយបែកចាន (ពោធិ៍សែនជ័យ) របស់ក្រុមហ៊ុន SCHNEITEC ENERGY CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគប្រមាណ ៨០.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៤១៣កន្លែង។ ទី៦ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយប្រាំ ចំនួន៥០០បន្ទប់ និងជម្ឈមណ្ឌលពាណិជ្ជកម្ម របស់ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOPMENT CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៦.៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១,៨៤៨កន្លែង។

ទី៧ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយបួន ចំនួន១៤៩បន្ទប់ និង រីសត របស់ក្រុមហ៊ុន HEIN LI PROPERTIES CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៩.៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន២៤១កន្លែង។ ទី៨ គម្រោងបង្កើតរោងចក្រនំស្រួយ និងអាហារសម្រន់របស់ក្រុមហ៊ុនLYLY KAMEDA Co. ,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ១៣៧កា១ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩.១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន១៥៣កន្លែង។

ទី៩ គម្រោងបង្កើតរោងចក្រអាជីវកម្មថ្មអារ (ថ្មម៉ាប) របស់ក្រុមហ៊ុន CAPITAL MINERAL RESOURCES INVESTMENT CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ១១.៩៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៧៣កន្លែង។ ទី១០ គម្រោងសាងសង់ ប្រតិបត្តិការ និងធ្វើអាជីវកម្ម ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាព សាងសង់-អាជីវកម្ម-ផ្ទេរ «BOT» របស់ក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CO.,LTD. មានទុនវិនិយោគប្រមាណ ១.៨៧ប៊ីលានដុល្លារអាមេរិក (១.៨៧ពាន់លានដុល្លារ) និងអាចបង្កើតការងារបាន ៩,៥១៥កន្លែង។

ទី១១ គម្រោងបង្កើតរោងចក្រផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ របស់ក្រុមហ៊ុន ROYAL CERA CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ១៥.៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,២២៤កន្លែង។ ទី១២ គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ របស់ក្រុមហ៊ុន TROPICAL FRUIT ASIA (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២៧ ឃុំពើក ស្រុងអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦.៤៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៨០កន្លែង។

ទី១៣ គម្រោងបង្កើតចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន JOINT FORCE SPORTING GOODS (CAMBODIA) CO.,LTD. ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិព្រៃព្រលឹង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here