អស្ចារ្យ! រកឃើញកំពស់អាគារ ROYAL GROUP ដែលសាងសង់នៅទីតាំងសណ្ឋាគារកាំបូឌីយ៉ាណាហើយ

0

ដោយគង់ សូរិយា

       ភ្នំពេញ នៅទីបំផុតកំពស់អាគារកប់ពពក ROYAL TOWER PHNOM PENHដែលគ្រោងសាងសង់ នៅលើទីតាំងសណ្ឋាគារកាំបូឌីយ៉ាណាបច្ចុប្ប​ន្ន បានបង្ហាញបង្ហា​ញកំពស់ក្រៅផ្លូវការហើយ។

យោងតាមប្រភពព៌តមានដែលអាចទុកចិត្ត បានឲ្យដឹងកាលពីម្សិលម៉ិញនេះថា អាគារកប់ពពកដែ​លនឹងសាងសង់នាពេលខាងមុខនេះ មានកំពស់១៤៤ជាន់ ស្មើនឹងកំពស់៦៤៨ម៉ែត្រ ខណៈអាគារពាណិជ្ជកម្មភ្លោះ THAI BUNRONG TWIN TOWER នឹងសាងសង់កំពស់៥៦១ម៉ែត្រ និងអាគារ THE DIAMOND TOWER ស្ថិតនៅទីក្រុងកោះពេជ្រនឹងសាងសង់កំពស់ជាង៦០០ម៉ែត្រផងដែរ។

ទោះជាយ៉ាងណាប្រភពព៌តមានមិនបញ្ជាក់ឲ្យដឹងថា អាគារ ROYAL TOWER PHNOM PENH នឹងចាប់ផ្តើមសាងសង់នៅពេលណានោះទេ ខណៈក្រុមហ៊ុននេះកំពុងត្រៀមសាងសង់អាគារពាណិជ្ជកម្មភ្លោះកំពស់៦២ជាន់ ស្ថិតនៅអតីតស្ថានីយ៍ទូរទស្សន៍ប៉ុស្ត៍លេខ៣ នាពេលឆាប់ៗខាងមុខនេះ។

បច្ចុប្បន្នក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងអនុញ្ញាត្តឲ្យក្រុមហ៊ុនមួយជីកជញ្ជាំងទប់ដីនៅទីតាំងអាគារភ្លោះកប់ពពកនេះហើយ ដែលការជីកដីនេះគ្រោងចំណាយពេល១៦ខែ។

ថ្នាក់ដឹកនាំក្រុមហ៊ុន ROYAL GROUP មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែបើតាមអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសេង ឡូតបានអះអាងថា រដ្ឋាភិបាលបានឯកភាពជាគោលការឲ្យក្រុមហ៊ុន ROYAL GROUPសាងសង់អាគារកប់ពពកនៅទីតាំងសណ្ឋាគារកាំបូឌីយ៉ាណារួចហើយ។

លោកបន្តថា “ការសាងសង់អាគារនេះនៅពេលណា ខ្ញុំមិនអាចបញ្ជាក់បាននៅឡើយទេ បើចង់ដឹងព៌តមានលំអិតសូមសាកសួរទៅកាន់ក្រុមហ៊ុនចុះ”៕          

LEAVE A REPLY

Please enter your comment!
Please enter your name here