ឥណទានអេស៊ីលីដាស្ថិតក្នុងភាពទ្រឹងក្នុងដើមឆ្នាំនេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃអេស៊ីលីដាបានឲ្យដឹងថា ការដាក់ប្រាក់បញ្ញើរនៅធនាគារអេស៊ីលីដា សម្រេចបានកំណើន៥ភាគរយ ខណៈទំហំឥណទានស្ថិតក្នុសភាពទ្រឹង ក្នុងដំណាច់ត្រីមាសទី១ឆ្នាំនេះ ធៀបនឹងដំណាច់ឆ្នាំ២០១៧កន្លងមក។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភី អ៊ិល ស៊ី លោកអ៊ិន ចាន់នីបានថ្លែងឲ្យ ដឹតតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៥ មេសានេះថា ទំហំឥណទានរបស់អេស៊ីលីដាបានកើនទឹកប្រាក់ពី៣០២២,៥លានដុល្លារ ដល់៣០២៣លានដុល្លារអាមេរិក កើនឡើង០០,៣ភាគរយ និងទំហំប្រាក់បញ្ញើរបានកើនឡើងប្រមាណ៥ភាគរយ ដោយទំហំទឹកប្រាក់បាន​កើនពីប្រមាណ៣២៥០លានដុល្លារ ដល់ទឹកប្រាក់៣៤៦៣លានដុល្លារ គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ ធៀបនឹងដំណាច់ឆ្នាំ២០១៧។

លោកបន្តថា ទំហំឥណទានកើនឡើងតិចតួចនេះ ដោយសារចាប់ពីខែមករា ដល់ខែមិនា ជាពេលដែលប្រជាជនប្រមូលផល ទើបពួកគាត់មិនសូវត្រូវការឥណទានយកទៅ​ប្រើប្រាស់នោះទេ ផ្ទុយទៅវិញវាជាពេលដែលកសិករមានប្រាក់នៅសល់ យកមកផ្ញើរទុកនៅធនាគារ ទើបធ្វើឲ្យទំហំប្រាក់បញ្ញើរបានកើនឡើង។លោកបន្តថា តាមធម្មតា​ចាប់ពីខែមេសាឡើងទៅ ទើបជាពេលដែលប្រជាពលរដ្ឋត្រូវការឥណទាន ដើម្បីចាប់ផ្តើមអាជីវកម្ម ឬកសិកម្មច្រើន ដែលនោះជាពេលដែលតម្រូវការឥណទានកើនឡើង ហើយ​និន្នាការបែបនេះបានកើតឡើងជារៀងរាល់ឆ្នាំ។

លោកអ៊ិន ចាន់នីបានបន្តថា កំណើននៃការដាក់ប្រាក់បញ្ញើរ មួយផ្នែកក៏ដោយសារ បរិយាកាសទូទៅមានភាពល្អប្រសើរ ទាំងបរិយកាសកាសសង្គម សេដ្ឋកិច្ច និងបរិយកាសនយោបាយ ព្រមទាំងការទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើប្រព័ន្ឋធនាគារមានការ​កើនឡើង។

លោកឆារស៍ វ៉ាន់ប្រធានស្តីទីសមាគមធនាគារកម្ពុជាបានថ្លែងថា វិស័យធនាគារ​នៅកម្ពុជានៅតែសម្រេចបានកំនើនល្អប្រសើរ ទាំងទំហំឥណទាន និងការដាក់ប្រាក់បញ្ញើរ ដោយសារកត្តាសុខសន្តិភាព និងកំនើនសេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាន ដែលបានធ្វើ​ឲ្យកម្ពុជាទាក់ទាញបាន នូវអ្នកវិនិយោគអន្តរជាតិជាច្រើនចូលមកវិនិយោគនៅកម្ពុជា ហើ​យការចូលមកកាន់តែច្រើនពីសំណាក់អ្នកវិនិយោគអន្តរជាតិ ដោយសារកំនើនសេដ្ឋកិច្ច បរិយាកាសនយោបាយល្អប្រសើរ និងការជឿជាក់លើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី។

បច្ចុប្បន្ននៅកម្ពុជាមានធនាគារសរុបចំនួន៥២ ក្នុងនោះមានធនាគារពាណិជ្ជមានចំនួន៣៩ និងធនាគារឯកទេសមានចំនួន១៣។៕

LEAVE A REPLY

Please enter your comment!
Please enter your name here