ហេតុផលមួយចំនួនដែលជប៉ុនបង្កើនការវិនិយោគនៅកម្ពុជា

0
?????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????????

ដោយ ៖ ដួង ចន្រ្ទា

ភ្នំពេញ ៖ កំណើនៃការវិនិយោគ និងការមកដល់នៃអ្នកទេសចរជប៉ុនបាន​ផ្តល់ជា​មួលដ្ឋានរ៉ឹងមាំ សម្រាប់ជប៉ុនឈានជើងមួយជំហ៊ានទៀត មកចូលរួមអភិ​វ ឌ្ឍន៍​សេដ្ឋកិច្ច សង្គមកម្ពុជា។

ការបើកស្ថានកុងស៊ុលថ្មីនៅខេត្តសៀមរាប កាលពីចុងឆ្នាំមុនបានឆ្លុះបញ្ចាំ​ងពីការ​តភ្ជាប់​ស្ពាន នៃមិត្តភាពរវាងប្រទេសទាំងពីរកាន់តែរ៉ឹងមាំ និងអាចធ្វើដំណើររយៈពេល​វែងជាមួយគ្នា ខណៈមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន បានសន្យាជំរុញអ្នកវិនិយោគ​ជប៉ុន កាន់តែច្រើនមកវិនិយោគនៅកម្ពុជា ប៉ុន្តែបានស្នើសុំមន្រ្តីជាន់ខ្ពស់កម្ពុជា ជួយ​ការពារជនជាតិខ្លួនដែលបានរស់នៅ និងធ្វើការនៅកម្ពុជា។

ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​កាលពីពេលថ្មីៗនេះ លោក​ Kazuyuki Zakane អនុរដ្ឋមន្រ្តីក្រសួង​ការបរទេស​ជប៉ុនបានស្នើរ ឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តីជួយបង្កើនសន្តិសុខ និងសុវត្ថិភាពដល់ប្រជាជនជប៉ុន ដែលមកទស្សនានៅកម្ពុជាបន្ថែមទៀត ខណៈជប៉ុន បានសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀមរាបនោះ។លោកបន្តថា ទាំងអ្នកវិនិយោគជប៉ុន និងអ្នកទេសចរណ៍ជប៉ុននៅកម្ពុជា កាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នំា។ លោកបន្តថា “ជប៉ុនសម្រេចបង្កើតអគ្គកុងស៊ុលមួយទៀត នៅខេត្តសៀម​រាប នេះគឺដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនរបស់ខ្លួន ហើយក៏ដើម្បីបញ្ជា​ក់​នូវទំនាក់ទំនងដ៏ល្អរវាង កម្ពុជានិងជប៉ុនផងដែរ”។

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថាក្រុមហ៊ុនជប៉ុន បានមកដាក់ទុនរកស៊ីនៅប្រទេសកម្ពុជា មានរហូតដល់ជាង២៥០ក្រុមហ៊ុន។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ប្រទេសជប៉ុនគឺជា មិត្តដ៏ល្អ​បំផុត​ជាមួយកម្ពុជា ហើយកម្ពុជាពិតជាអគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក ក៏ដូចជាបច្ចុ​ ប្បន្ននេះ។ យ៉ាងណាក៏ដោយសម្រាប់ប្រជាជនជប៉ុន និងអ្នកវិនិយោគជប៉ុននៅប្រទេសកម្ពុជា ចាំបាច់បំផុតគឺក្រសួងមហាផ្ទៃត្រូវតែមើល និងថែរក្សាសុខសុវត្ថិភាពដល់ពួកគេ។ សម្តេចបន្តថា ការដាក់សម្ពោធការិយាល័យកុងស៊ុលរបស់ជប៉ុន នៅក្នុងទឹកដី​ខេត្តសៀមរាប កាលពីថ្ងៃទី២៨ខែមករានេះ គឺជាការបង្ហាញពីការជឿជាក់របស់ភាគី​ជប៉ុនអំពីស្ថានការណ៍ប្រទេសកម្ពុជា ក៏ដូចជាការជំរុញឲ្យវិស័យទេស​ចរណ៍មានការ​រីកចម្រើនកាន់តែខ្លាំងផងដែរ។

ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែង​ថា សេដ្ឋកិច្ចកម្ពុជាដែលសម្រេចបានកំនើនល្អប្រសើរ គួបផ្សំនឹងស្ថិរភា ពនយោបាយ និងលំហូរ FDI កើនឡើងជាបន្តបន្ទាប់ ជាផ្នែកយ៉ាងសំខាន់ក្នុងការ ទាក់ទាញអ្នក​វិនិយោគ​ជប៉ុនកាន់តែច្រើន ចូលមកវិនិយោគនៅកម្ពុជា។លោកបន្តថា បច្ចុប្បន្នជប៉ុន​បានវិនិយោគស្ទើរគ្រប់វិស័យ ដើម្បីធ្វើជាមូលដ្ឋានសំរាប់ធ្វើ​ការ និងរស់នៅរយៈពេល​វែងនៅកម្ពុជា។

លោកបន្តថា “អ្នកវិនិយោគជប៉ុនពេលចូលទៅកាន់ប្រទេសណាហើយ ពួកគេតែង​តែ​ស្នាក់នៅ និងធ្វើការរយៈពេលវែងនៅប្រទេសនោះ នេះជាមូលហេតុដែលពួកគេសិក្សា​រយៈពេលវែង មុនមកវិនិយោគនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here