ដំណឹងល្អ! ច្បាប់សំណង់នឹងចេញនៅចុងឆ្នាំនេះហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ច្បាប់គ្រប់គ្រងវិស័យសំណង់ ដែលគេរង់ចាំជាយូរមកហើយរំពឹងនឹងទទួ​លបានការអនុម័តនៅចុងឆ្នាំនេះ។ នេះបើតាមលោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

លោកបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១២ ឧសភានេះថា ច្បាប់នេះបានបញ្ចូនដល់ក្រុមអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តី និងអន្តរក្រសួងដើម្បីពិនិត្យនិងសម្រេចហើ​យ។ យើងរំពឹងថាច្បាប់នេះនឹងបញ្ចប់ និងអាចដាក់ឲ្យរដ្ឋសភាជាតិនៃកម្ពុជាអនុម័តនៅចុងឆ្នាំនេះ។នេះជាគោលបំណងរបស់យើង តែការប្រែប្រួលយ៉ាងម៉េចទៀត យើងមិនទាន់ដឹងនៅឡើយទេ។

លោកបន្តថា “គោលដៅនៃច្បាប់នេះ ដើម្បីធ្វើឲ្យការគ្រប់គ្រងវិស័យសំណង់ និងអចលនវត្ថុកម្ពុជាកាន់តែមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ និងធ្វើយ៉ាងណាជំរុញឲ្យ​វិស័យនេះមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

ទោះជាយ៉ាងណាលោកសេង ឡូតមិនបញ្ជាក់ឲ្យដឹងលំអិតពីច្បាប់នេះមានប៉ុន្មានជំពូក និងប៉ុន្មានមាត្រានៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here