រដ្ឋាភិបាលផ្លាស់ប្តូរប័ណ្ណ QR Code សម្គាល់កម្មសិទ្ឋដីធ្លី

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមផ្លាស់ប្តូរប័ណ្ណសម្គាល់កម្មសិទ្ឋអចលនទ្រព្យថ្មី ដើម្បីធ្វើឲ្យការគ្រប់គ្រងអចលនទ្រព្យ កាន់តែមានភាពប្រសើរឡើង និងកាត់បន្ថយបាននូវជម្លោះនានា។

យោងតាមសេចក្តីសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈរដ្ឋមន្រ្តីចុះថ្ងៃទី៧ ឧសភា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យហ៊ីង ថូរ៉ាក់ស៊ីរដ្ឋលេខាធិការគណៈរដ្ឋមន្រ្តីបានសម្រេចលើការផ្លាស់ប្តូរទម្រង់ថ្មី នៃប័ណ្ណកម្មសិទ្ឋដីធ្លីនេះ។

យោងតាមកម្មវត្ថុនៃសេចក្តីសម្រេចនេះបានបង្ហាញថា ករណីសុំផ្លាស់ប្តូរទម្រង់ នៃសន្លឹកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សម្រាប់ការចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ឋ។ សេចក្តីសម្រេចបានកំណត់សម្គាល់ចំនួនបី ដូចជា ទី១ ត្រូវបានដកចេញនូវពាក្យវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានទម្រង់អក្សរតូចៗ ព្រាលៗ នៅលើសន្លឹក​វិញ្ញាបនបត្រមុន ទី២ បានដាក់បញ្ចូលរួបផែនទីនៃព្រះរាជាណាចក្រកម្ពុជា ជាទម្រ​ង់ព្រាលៗ នៅកណ្តាលសន្លឹកវិញ្ញាបនបត្រ និងពាក្យវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានទម្រង់អក្សរតូចៗ ព្រាលៗ លក្ខណៈជាខ្សែបន្ទាត់កាត់ទទឹងពេញផ្ទៃនៃផែនទី និងពាក្យ AIDOBMAC FO MOBGNIK , King of Cambodia មានទម្រង់អក្សរតូចព្រាលៗ នៅតាមដងទន្លេមេគង្គ និងទី៣ បន្ថែមលេខរៀងវិញ្ញាបនបត្រពី៧ខ្ទង់ ទៅ៨ខ្ទង់វិញ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់លោកសេង ឡូតបានថ្លែងថា ក្រសួងសម្រេចផ្លាស់ប្តូរទម្រង់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ឋដីធ្លី ដោយសារកន្លងមកយើងបោះពុម្ពសន្លឹកប័ណ្ណនេះនៅប្រទេសអូស្រ្តាលី ប៉ុន្តែបច្ចុប្បន្នយើងមានសមត្ថភាព​បោះពុម្ពប័ណ្ណនេះដោយខ្លួនឯងនៅកម្ពុជា។លោកបន្តថា វាបង្ហាញពីសមត្ថភាពរបស់យើ​ងមានភាពប្រសើរឡើង ក្នុងការគ្រប់គ្រងការងាររបស់យើង ដើម្បីធ្វើឲ្យប្រសើរនូវស្តង់ដា​ការងាររបស់យើង។

លោកបន្តថា “ប័ណ្ណសម្គាល់អចលនវត្ថុថ្មីនេះ មានដាក់បញ្ចូលនូវ QR Codeដែលមានលក្ខណៈពិសេសជាងប័ណ្ណចាស់ ដែលយើងអាចងាយស្រួលឆែកមើលបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here