LG បង្ហាញ​នូវ​ទូរទស្សន៍​សេ​រ៊ី​ថ្មី​ដ៏​មហិមា ជាមួយនឹង​បច្ចេកវិទ្យាចុងក្រោយបំផុត

0

ថ្មីៗនេះ ក្រុមហ៊ុន LG Electronics បានបង្ហាញ​នូវ​ភាព​មហិមា​នៃ​ទូរ​ទស្ស​ន៏ OLED និង SUPER UHD  ស៊េរី​ថ្មី​ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR។

ទូរ​ទស្ស​ន៏ OLED ស៊េរី​ថ្មី​ដែល​បំពាក់​ទៅដោយ​បច្ចេកវិទ្យា THINQ® និង α (ALPHA) PROCESSOR ដែល​និង​ត្រូវ​បង្ហាញ​នៅក្នុង​ព្រឹត្តិការ​ណ៏​តាំង​ពិ​ពរ​ណ៏​ផលិតផល​អេ​ឡិច​ត្រូ​និ​ច​ពិភពលោក (CES 2018) នៅក្នុង​ទីក្រុង Las Vegas នៅ​ថ្ងៃទី 7 ឆ្នាំ 2018 ខាងមុខនេះ។

ជាមួយនឹង​មុខងារ AI ដែល​បាន​បង្កប់​នៅក្នុង​ទូរទស្សន៍​របស់ LG អាច​អនុញ្ញាតអោយ​អ្នកប្រើប្រាស់​និយាយ​បញ្ជា​ទៅលើ​តេ​ឡេ​របស់​ទូរទស្សន៍​ដោយផ្ទាល់​ដើម្បី​ដំណើរការ​មុខងារផ្សេងៗរបស់​ទូរទស្សន៍ វា​កាន់តែ​ធ្វើអោយ​អតិថិជន​រីករាយ​ជាមួយ​បច្ចេកវិទ្យា​ជំនួយការ​ដោយ​ប្រើ​សម្លេង។ ThinQ TVs របស់​ក្រុមហ៊ុន LG ក៏​ដើរតួ​ជាទី​ជា​មូល​ដ្ថា​ន​ក្នុងផ្ទះ​ដ៏​ឆ្លាត​វៃ​ក្នុង​ការផ្តល់​លទ្ធភាព​ដំណើរការ​ឧ​បករ​ណ៏​ប្រើប្រាស់​ក្នុងផ្ទះ​ផ្សេងទៀត​ដូចជា៖ ម៉ាស៊ីន​បូម​ធូលី ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​បរិសុទ្ធ និង​ឧបករណ៍ផ្សេងៗជាច្រើន​ទៀត​ដែល​អាច​ភ្ជាប់​ទៅ​ទូរទស្សន៍​តាមរយះ Wi-Fi ឬ Bluetooth។

លើសពីនេះ​ទៀត ជាមួយ α (Alpha) 9 processor ចុងក្រោយ​បំផុត​របស់ LG អាច​ផ្តល់អោយ​អ្នកទស្សនា​ទទួលបាន​ប​ទ​ពិសោធន៍​នៃ​ការ​ទស្សនា​ជាមួយ​រូបភាព​ច្បាស់​ល្អ​ដ៏​អស្ចារ្យ។ LG Nano CellTM SUPER UHD TVs បំពាក់​ទៅដោយ​ភ្លើង​ក្រោយ Full-Array Local Dimming (FALD) ដើម្បី​ផ្តល់នូវ​ព​ណ៏​ខ្មៅ​ដិត​ល្អ និង​បង្កើន​កំរិត​ព​ណ៏ និង​ស្រមោល​ស្រអាប់​អោយ​ដូច​រូប​ពិត។ ទូរទស្សន៍ OLED និង SUPER UHD ឆ្នាំ 2018 របស់ LG មាន​លក្ខណៈពិសេស 4K Cinema HDR ដែលជា​បទពិសោធន៍​យ៉ាង​ប្រពៃ​នៃ​ការ​ទស្សនា​ខ្សែភាពយន្ត​ក្នុង​គេហដ្ឋាន។

លោក Brian Kwon ប្រធាន​ក្រុមហ៊ុន LG’s Home Entertainment បាន​មាន​ប្រសា​ស​ន៏​ថា “ LG នៅតែ​បន្ត​ស្វែងរក​និង​ឆ្នៃប្រឌិត​ឧ​បករ​ណ៏​ប្រើប្រាស់​ក្នុងផ្ទះ​អោយ​កាន់​តែមាន​ភាព​មហិមា និង​អស្ចារ្យ ដែល​អាច​ផ្តល់​ភាពងាយស្រួល និង​ការកំសាន្ត​យ៉ាង​រីករាយ​ដល់​អតិថិជន។ លោក​ក៏មាន​ប្រសាសន៍​ទៀតថា គោលបំណង​របស់ LG គឺ​ផ្តល់ជូន និង​បង្កើន​ការកំសាន្ត​ក្នុងការ​រស់នៅ​របស់​អតិថិជន​អោយ​កាន់តែ​ប្រសើរ និង​ងាយស្រួល ជាមួយ​ការ​វិ​វដ្ត​របស់ TVs របស់ LG យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here