តើបុរី ប៉េង ហួត មានយុទ្ឋសាស្រ្តបែបណាដើម្បីទទួលបានជោគជ័យ

0

ដោយ ច្រាយ ចំណាន

ភ្នំពេញ៖ មនុស្សគ្រប់គ្នាត្រូវការលំនៅដ្ឋានមួយសម្រាប់ជីវិត ដូចសត្វត្រូវការសំបុកដែរ ប៉ុន្តែលំនៅដ្ឋានក្នុងក្តីស្រម័យរបស់ពួកគេ ជារឿងកាន់តែសំខាន់ ដើម្បីធ្វើយ៉ាងណា  ឲ្យជីវិត​របស់ខ្លួនមានភាពសុខដុមរមនា។

ជាមួយនឹងការសិក្សាពីទីផ្សា និងចំណង់ចំណូលចិត្តរបស់អតិថិជន បុរីប៉េង ហួតបានទទួលការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ដែលមានជីវភាពមធ្យមកម្រិតខ្ពស់ក្នុងស្រុក និងអន្តរជាតិ។

អគ្គនាយកបុរីប៉េង ហួតលោកឧកញ៉ាថៃ ម៉េងលីបានថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសមួយកាលពីពេលថ្មីៗនេះថា លោកបានចាប់ផ្តើមវិនិយោគបុរីប៉េង ហួតនៅឆ្នាំ២០០៥ ព្រោះកំឡុងពេលនោះ​នៅកម្ពុជាមិនទាន់មានបុរីស្អាតនៅឡើយទេ មានតែផ្ទះល្វែង និងការសាងសង់វីឡាជាលក្ខណៈឯកជន។ នៅពេលយើងចេញចូលក្រៅប្រទេ​ស​ច្រើន ក៏បានសិក្សាពីការសាងសង់បុរីនៅប្រទេសគេ ហើយយើងក៏បានចាប់ផ្តើមសាងសង់បុរី ប៉េង ហួតជាលើកទី១ នៅតាមបណ្តោយផ្លូវ៥៩៨។

លោកបន្តថា “ការឌីសាញបុរីនេះ ខ្ញុំបានគិតពីសួនបៃតង ដើមឈើធំៗ ដោយផ្ទៃដីប្រមាណ៤៥ភាគរយ នៃបុរីនិមួយៗ ត្រូវបានរៀបចំដាំដើមឈើ និងសួនច្បារ”។លោកបន្តថា “គិតរហូតមកទល់ពេលនេះ មានផ្ទះជិត១០,០០០ខ្នងត្រូវបានលក់ចេញ ហើយទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ជាទីតាំងធំជាងគេដែលមានផ្ទះប្រមាណ៧០០០ ទៅ៨០០០ខ្នងត្រូវបានលក់ចេញ។ ទីតាំងនេះអាចជាទីក្រុងរណបមួយបានហើយ”។

ដោយសារក្រុមហ៊ុនបុរីប៉េង ហួតចង់ធ្វើអ្វីឲ្យប្លែក ធ្វើអ្វីឲ្យល្អសម្រាប់ប្រទេ​សជាតិ ទើបយើងកសាងបុរីនេះឡើងគិតពីបរិស្ថាន សួនបៃតង និងរចនាផ្ទះដែលស្អាតៗជូនអតិថិជនទាំងអស់។ យើងចង់ឲ្យខ្មែរមានមោទនភាពថា ខ្មែរយើង​ក៏អាច​សាងសង់ផ្ទះបានល្អ ដូចប្រទេសផ្សេងៗបានដែរ។

លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា “អ្វីដែលយើងផ្តោត គឺអតិថិជនចាប់ពីអ្នកមានជីវភាពមធ្យម រហូតដល់អ្នក​មានជីវភាពលំដាប់ខ្ពស់ ហើយអ្វីដែលជោគជ័យរហូតមកទល់ពេលនេះ ដោយសារក្រុមហ៊ុនបុរីប៉េង ហូត តែងតែធ្វើអ្វីលើសពីការរំពឹងទុករបស់អតិថិជន”។លោកបន្តថា “អ្វីយើងនិយាយគឺធ្វើ ហើយយើងបានធ្វើ និងធ្វើបានស្អាតជាងអ្វីដែលយើងបានសន្យា។ ជាក់ស្តែង​យើ​ងបាននិងកំពុងវិនិយោគ សាងសង់ផ្សារទំនើបមួយនៅបុរីប៉េង ហួតផ្លូវជាតិលេខ១ ព្រោះ​យើងចង់ឲ្យទីក្រុងរណបនេះ មានទាំងលំនៅដ្ឋាន មានទាំងកន្លែងកំសាន្ត ផ្សារទំ​នើប សាលារៀនអន្តរជាតិជាដើម”។     

លោកឧកញ៉ាថៃ ម៉េងលីបានបន្តថា ដោយសារក្រុមហ៊ុនបុរីប៉េង ហួតជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ទើបយើងវិនិយោគលើវិស័យលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងវិស័យពាក់ព័ន្ឋនឹងវិស័យ ទាំងអស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងតម្រូវការ​របស់អតិថិជនជាតិ និងអន្តរជាតិ៕   

LEAVE A REPLY

Please enter your comment!
Please enter your name here