កម្ពុជាក្លាយជាប្រទេសគ្រប់គ្រងជំងឺកូវីដ ១៩ លំដាប់ទី ១ នៅអាស៊ី និងលេខ៣ លើពិភពលោក

0

ដោយ ហ្សូលី

ភ្នំពេញ៖ បើតាមរបាយការណ៍ Le Bureau de Prospective Economique របស់ប្រទេសសេណេហ្កាល់ ស្តីអំពីសន្ទស្សន៍ នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩បានឱ្យដឹងថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៣នៅលើពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។

- Video Advertisement -

នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា បានបង្ហោះបន្តពីរបាយការណ៍នេះ ដោយសរសេរថា៖ «កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក (ក្នុង ចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique»។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានាយ៉ាងមានប្រសិទ្ធភាព រយៈពេលជិត១ឆ្នាំ កន្លងមកនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងនោះមានការរឹតត្បិតចំពោះការចេញចូលក្រៅប្រទេស រួមទាំងវិធានការការពារដល់ការចម្លងកូវីដ១៩ នៅក្នុងប្រទេសផងដែរ។

រហូតមកដល់ពេលនេះ កម្ពុជាមិនមានការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នោះទេ ដែលភាគច្រើនជាករណីនាំចូល។

គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយទាំងស្រុង ២៩៤នាក់ និងអ្នកសម្រាកព្យាបាល ចំនួន១០នាក់៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here