កម្ពុជា​គៀងគរ​បាន​ហិរញ្ញប្បទាន​កិច្ចសហប្រតិបត្តិការ​បា​ន​ចន្លោះ​ពី១២០០ ទៅ១៤០០លាន​ដុល្លារ១ឆ្នាំ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ កម្ពុជា​បាន​កៀងគរ​ធនធាន​រាជរដ្ឋាភិបាល​សម្រេចបាន​ចន្លោះ​ពី១២០០ទៅ១៤០០លាន​ដុល្លារ ដើម្បី​យកមក​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​លោក​ឈៀង យ៉ាណា​រ៉ា រួមទាំង​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​មកពី​ក្រសួង និង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល បាន​ដឹកនាំ​កិច្ច​ស្តីពី​ប្រជុំ​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ស្តីពី កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​និង​ភាពជា​ដៃគូ ឆ្នាំ២០១៩២០២៣ នៅ​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ។

លោក​បន្តថា  “កម្ពុជា​បាន​គៀងគរ​ហិរញ្ញប្បទាន​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ក្នុងនោះ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ជា​មធ្យម​រក្សា​ក្នុង​ទំហំ​ប្រមាណ១២០០ ទៅ១៤០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ។

ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) នឹង​បន្ត​ពង្រឹង​ក្របខ័ណ្ឌ​គោលនយោបាយ សម្រាប់​គៀរគរ​ធនធាន​ហិរញ្ញប្បទាន​លើ​ការ​កិច្ច​អភិវឌ្ឍ និង​ប្រើប្រាស់​ដោយ​ប្រសិទ្ធភាព ដើម្បី​គាំទ្រ​គោលដៅ​អភិវឌ្ឍ​ជាតិ  ការកំណត់​នូវ​ប្រសិទ្ធភាព​នៃ​ការរៀបចំ​យន្តការ​ភាពជា​ដៃគូ និង​អនុវត្ត​ការប្ដេជ្ញា​ស្ដីពី​ស័ក្តិសិទ្ធិ​ភាព​ក្នុង​កិច្ច​អភិវឌ្ឍ ។

លោក​ឈៀង យ៉ាណា​រ៉ា​បាន​បន្តថា “រាជរដ្ឋាភិបាល​បាន​អនុវត្ត​ដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ ឆ្នាំ២០១៤-២០១៨ នាពេល​កន្លងមក ដោយមាន​ការសហការ​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់។

លោក​បន្តថា “យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាព​ដៃគូ​ឆ្នាំ ២០១៩-២០២៣ នឹង​បន្ត​ពង្រឹង​យន្តការ និង​ឧបករណ៍​គន្លឹះ សម្រាប់​លើកកម្ពស់​សមត្ថភាព​លើ​ការ​កិច្ចអភិវឌ្ឍន៍ ក្នុង​បរិការណ៍​នៃ​ការប្រែប្រួល​ឆាប់រហ័ស ក្នុង​និង​ក្រៅប្រទេស ដើម្បី​រួមចំណែក​គាំទ្រ​ដល់​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ជាតិ ដូច​មានចែង​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤។

យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ ឆ្នាំ២០១៩-២០២៣ នឹង​បន្ត​ពង្រឹង​ក្របខ័ណ្ឌ​គោលនយោបាយ សម្រាប់​គៀរគរ​ធនធាន​ហិរញ្ញប្បទាន​ដល់​កិច្ចអភិវឌ្ឍន៍ និង​ប្រើប្រាស់​ដោយ​ប្រសិទ្ធភាព ដើម្បី​គាំទ្រ​គោលដៅ​អភិវឌ្ឍ​ជាតិ ការកំណត់​នូវ​ប្រសិទ្ធភាព នៃ​ការរៀបចំ​យន្តការ​ភាពជា​ដៃគូ ដើម្បី​តម្រឹម​ការគាំទ្រ​នានា ជាមួយ​អាទិភាព​ជាតិ និង​អនុវត្តន៍​ការប្ដេជ្ញា ស្ដីពី​ស័ក្តិសិទ្ធិ​ភាព​ក្នុង​កិច្ចអភិវឌ្ឍន៍ ដូច​មានចែង​ក្នុង​សេចក្តីថ្លែងការណ៍​សកល ស្ដីពី​ភាព​ស័​ក្កិ​សិទ្ធិ​ក្នុង​កិច្ច​អភិវឌ្ឍ​ក្នុង​បរិការណ៍​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here