កម្ពុជា​ចុះហត្ថលេខា​លើ​គំរោង​ថាមពល​អគ្គិសនី​ចំនួន​ ២៤០០មេ​ហ្កា​វ៉ាត់​ពី​ប្រទេស​ឡាវ​ក្រោម​វត្តមាន​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ កម្ពុជា​បាន​ចុះ​ហត្ថ​លេខ​ទិញ​ថាមពល​អគ្គិសនី​ ពី​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​អានុភាព២៤០០មេ​ហ្កា​វ៉ាត់​ នៅ​តំបន់​រ៉ែ​ធ្យូងថ្ម​ នៅ​ខេត្ត​សេកុង​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​នៅ​ថ្ងៃនេះ​ ក្រោម​អធិបតីភាព​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ ។

គណៈរដ្ឋ​មន្ត្រី​នៃ​ប្រទស​កម្ពុជា​ បានសម្រេច​អនុម័ត​ផ្លូវការ​នូវ​ការទិញ​ថាមពល​អគ្គិសនី​ពី​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​នេះ​ ដោយសារ​កម្ពុជា​មាន​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​ ទន្ទឹម​នឹង​ស្ថានភាព​ដ៏​កាន់តែ​ល្អ​នៅ​ក្រោយ​ការបោះឆ្នោត​សកល​ឆ្នាំ២០១៨​ សកម្មភាព​វិនិយោគ​ បាន​កើនឡើង​យ៉ាង​គំហុក​លើស​ពី​ពេល​មុន​ៗ ជាពិសេស​វិស័យ​សំណង់​ នេះ​ជា​ប្រការ​ជះឥទ្ធិពល​ឱ្យ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ២០១៩​ និង​ឆ្នាំ​បន្តបន្ទាប់​ទៅមុខ​ទៀត​អាច​នឹង​ កើនឡើង​លើស​ពី​ការ​គ្រោងទុក​។

​;ចំពោះ​ស្ថានភាព​ជាក់ស្តែង​ថ្មីនេះ​ ដើម្បី​ឱ្យ​ការ​ផ្គត់ផ្គង់​ថាម​ ពល​អគ្គិសនី​នៅ​កម្ពុជា​មាន​សុវត្ថិភាព​ និង​បរិមាណ​គ្រប់គ្រាន់​ រាជរដ្ឋាភិបាល​បាន​ធ្វើការ​ព្យាករណ៍​សេចក្ដី​ត្រូវការ​ថាមពល​អគ្គិសនី​ឡើងវិញ​យ៉ាង​ប្រុងប្រយ័ត្ន​ និង​រក​ប្រភព​ថាមពល​អគ្គិសនី​បន្ថែម​ឱ្យ​បាន​គ្រប់គ្រាន់​ទាន់​តាម​កំណើន​តម្រូវការ​ ព្រមទាំង​រៀបចំ​អភិវឌ្ឍន៍​ប្រព័ន្ធ​បណ្ដាញ​ចែកចាយ​អគ្គិសនី​គ្រប់រូប​ភាព​ទូ​ទំាង​ប្រទេស​។ ដូច​បណ្តា​ប្រទេស​នានា​មួយចំនួន​ក្នុង​តំបន់​ដែរ​ ក្រៅពី​ការ​អភិវឌ្ឍ​ប្រភព​ថាមពល​អគ្គិសនី​ក្នុង​ស្រុក​ ប្រទេស​កម្ពុជា​ត្រូវ​កា​រនំា​ចូល​ថាមពល​ អគ្គិសនី​បន្ថែម​ទៀត​ពី​ប្រទេសជិតខាង​។

ក្នុង​បរិបទ​នេះ​ រាជរដ្ឋាភិបាល​បាន​តម្រង់​ទិស​ជាអាទិភាព​ទៅ​រក​ប្រទេស​ឡាវ​ដែល​ កា​រនំា​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​ មាន​លក្ខណៈ​អនុគ្រោះ​ទាំង​ថ្លៃ​ ទំាង​បរិមាណ​ និង​លក្ខខណ្ឌ​ទិញ​លក់​ល្អ​ប្រសើរ​ ហើយ​មាន​សុវត្ថិភាព​យូរអង្វែង​។

គម្រោង​ ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម២៤០០មេ​ហ្កា​វ៉ាត់​ ពី​ប្រទេស​ឡាវ​ មក​ពី​រោងចក្រ​ចំនួន​ពីរ​កន្លែង​ ដែល​ត្រូវ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ផ្តាច់​មុខ​មក​កម្ពុជា​តែមួយគត់​ ដោយ​ភ្ជាប់​ផ្ទាល់​មក​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់​កម្ពុជា​។ គម្រោង​វិនិយោគ​នេះ​មាន​ទំហំ​ទុន​សរុប​ចំនួន៤៩៧០លាន​ដុល្លារ​អាមេរិក​ និង​មាន​អាណត្តិ​នៃ​កិច្ច​ព្រមព្រៀង​ទិញ​លក់​អគ្គិសនី​រយៈពេល៣០ឆ្នំា​។

ចំពោះ​អានុភាព​ក្រុមហ៊ុន​ TSBP​ SEKONG​ POWER​ AND​ MINERAL​ COMPANY​ LIMITED​ អាច​បញ្ចេញ​បាន​ចំនួន៦០០មេ​ហ្កា​វ៉ាត់​ និង​ក្រុមហ៊ុន​ XEKONG​ THERMAL​ POWER​ PLANT​ COMPANY​ LIMITED​ ​; អាច​បញ្ចេញ​បាន​ចំនួន១៨០០មេ​ហ្កា​វ៉ាត់​។ ក្រុម​ហ៊ុន​ទំាង​ពីរ​ខាងលើ​នេះ​ ទទួល​បាន​សម្បទាន​ធ្វើការ​អភិវឌ្ឍ​អណ្តូង​រ៉ែ​ធ្យូងថ្ម​ និង​រោងចក្រ​ ផលិត​ អគ្គិសនី​ពី​រដ្ឋាភិបាល​ប្រទេស​ឡាវ​។

គម្រោង​នេះ​ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​ប្រទេស​ កម្ពុជា​ដូចជា​ ទី១​-ទទួល​បាន​ថ្លៃ​អគ្គិសនី៧​,៧សេន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ ជា​ថ្លៃ​ទាប​ ធៀប​នឹង​បណ្តា​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម​ផ្សេងទៀត​នៅ​កម្ពុជា​ និង​មាន​ថ្លៃថេរ​ ហើយ​ថ្លៃ​នេះ​បាន​ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​បញ្ចុះ​ថ្លៃ​ភ្លើង​នា​ ពេល​អនាគត​។ ទី២​-ទទួល​បាន​លក្ខខណ្ឌ​បច្ចេកទេស​ និង​សេដ្ឋកិច្ច​នៃ​កិច្ច​ព្រម​ព្រៀង​ទំាង​ពីរ​មាន​លក្ខណៈ​ប្រសើរ​ជាង​កិច្ច​ព្រមព្រៀង​ដែល​ធ្លាប់​មាន​កន្លងមក​។ ទី៣​-ជួយ​កាត់បន្ថយ​ការទិញ​ថាមពល​អគ្គិសនី​ដែល​មាន​ថ្លៃ​ខ្ពស់​នំា​ចូល​មក​ពី​ប្រទេស​វៀតណាម​ និង​ប្រទេស​ថៃ​នា​ពេល​ បច្ចុប្បន្ន​។

ទី៤​-ធានា​បានការ​ផ្គត់ផ្គង់​ថាមពល​បន្ថែម​ ដល់​ប្រព័ន្ធ​អគ្គិសនី​ជាតិ​ឱ្យ​មាន​ស្ថិរភាព​ ជាពិសេស​នៅ​រដូវប្រាំង​។ ទី៥​-នំា​មក​នូវ​ចំណេះដឹង​ និង​ការ​បណ្តុះបណ្តាល​បង្កើន​សមត្ថភាព​ ជំនាញ​របស់​កម្មករ​និយោជិត​អគ្គិសនី​កម្ពុជា​ តាមរយៈ​ការសិក្សា​នៅ​រោងចក្រអគ្គិសនី​ផ្ទាល់​។ ទី៦​-ផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ វិនិយោគ​សាងសង់​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់៥០០គីឡូវ៉ុល​ថ្មី​បន្ថែម​ទៀត​ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​អាច​ទិញ​ថាមពល​ដែល​មាន​ថ្លៃ​ទាប​សមរម្យ​ ពី​បណ្តុំ​ស្ថានីយ​វារីអគ្គិសនី​នៅ​ភាគ​ខាងត្បូង​ នៃ​ប្រទេស​ឡាវ​ និង​ទី៧​-មិន​មានផល​ប៉ះពាល់​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here