កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​មាន​ទុន​ជាង​ ៣២៥លាន​ដុល្លារ​ក្នុងរយៈពេល​ ២សប្តាហ៍​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ (CDC​) បានសម្រេច​អនុម័ត​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វិនិយោគ​ចំនួន៩​ ដែល​មាន​ទឹកប្រាក់៣២៥លាន​ដុល្លារ​អាមេរិក​ ដែល​វិនិយោគ​ដោយ​វិនិយោគិន​ក្នុង​ស្រុក​និង​បរទេស​។

​ក្នុងចំណោម​គំរោង​វិនិយោគ​នោះ​រួមមាន​ រោងចក្រ​ផ្គុំ​ដំឡើង​អំពូលភ្លើង​ និង​សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​ រោងចក្រ​កែច្នៃ​គ្រឿង សំណង់​ រោងចក្រ​ កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ​ ជាពិសេស​គម្រោង​អភិវឌ្ឍន៍​ សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ នៅ​មជ្ឈមណ្ឌល​ទេសចរណ៍​នៅ​ “តារា​សាគរ​ ឈូងសមុទ្រ​វែង​” ដែល​មាន​ទុន​សរុប​ជាង ៣២៥លាន​ដុល្លារ​អាមេរិក​។

យោង​តាម​ការ​ចេញផ្សាយ​របស់​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុងរយៈពេល២សប្តាហ៍​ នៅដើម​ខែកញ្ញា​ ឆ្នាំ២០១៩​ នេះ​ បាន​បង្ហាញថា​ ការ​វិនិយោគ​ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ ក្នុង​នោះ​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ វិនិយោគ​ចំនួន៩ គម្រោង​ ដែល​មាន​គម្រោង​វិ​និ​យោ​គផ្សេង​ៗគ្នា​ នៅ​ក្រៅ​តំបន់​ សេដ្ឋកិច្ច​ ពិសេស​នៅ​ទូទាំង​ប្រទេស​។

១- “MEKO​ LIGHTING​ (CAMBODIA​) CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូលភ្លើង​ និង​ សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល​ ឃុំ​ពពេល​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣០៦កន្លែង​។

២- “SILVER​ BEAUTY​ (CAMBODIA​) ELECTRONIC​ AND​ LIGHTING​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូលភ្លើង​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៣​ ភូមិ​ទួល​ត្បែង​ ឃុំ​ ព្រៃវិហារ​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៧៩កន្លែង​។

៣- “SINE​ PLASTIC​ (CAMBODIA​) INDUSTRY​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទឹក​ជ័រ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ពាម​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៤០កន្លែង​។

៤- “HONG​ CHHING​ (CAMBODIA​) INDUSTRIAL​ DEVELOPMENT​ CO​., LTD​” គម្រោង​បង្កើត​ រោងចក្រ​ផលិត​សម្ភារៈសំណង់​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ស្គន់​ ឃុំ​ត្រពាំងរាំង​ ស្រុក​ជុំ​គិរី​ ខេត្តកំពត​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៥,៣លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៤៤កន្លែង​។

៥- “MIKOL​ STONE​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ថ្មម៉ាប​ផលតិ​ជា​គ្រឿង​សង្ហា​រឹម​ និង​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្ទឹង​ច្រាល​ ឃុំ​អូរបាក់រទេះ​ ស្រុក​កំពង់សីលា​ ខេត្ត​ ព្រះសីហនុ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២,៩លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២៥៧កន្លែង​។

៦- “KAM​ CHING​ (CAMBODIA​) CRAFTS​ &​; GIFTS​ CO​., LTD​” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទៀន​គ្រប់​ប្រភេទ​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កណ្តឹង​ធំ​ ឃុំ​កណ្តឹង​ ស្រុក​បាទី​ ខេត្តតាកែវ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៨លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ៣២០កន្លែង​។

៧- “CUI​ ZHEN​ YUAN​ FOOD​ CO​., LTD​.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ​ (ស្វាយ​ ចេក​ ម្នាស់​ ស្វាយចន្ទី​…) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្របី​ត្រាំ​ ឃុំ​ជង្រុក​ ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦,៤លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១៧៧កន្លែង​។

៨- “ZHENG​ HENG​ (CAMBODIA​) CO​., LTD​” គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ទេសចរណ៍​ “តារា​សាគរ​ ឈូងសមុទ្រ​វែង​” រួមមាន​៖ សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ចំនួន៧០០បន្ទប់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ រមណីយដ្ឋាន​ទេសចរណ៍​ សួន​កំសាន្ត​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​គម្រោ​ងផ្សេង​ៗមួយចំនួន​ទៀត​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​កោះ​ស្តេច​ ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ មាន​ទុន​វិនិយោគ​ប្រមាណ​ ២៩២លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ២.១១៦កន្លែង​។

៩-តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ “HIP​ KEUNG​ (CAMBODIA​) MANUFACTURING​ CO​.,LTD​.” គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​ “វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ ដែល​មាន​ទីតាំង​ វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រះខែ​ ឃុំ​កាហែង​ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​ មាន​ទុន​វិនិយោគ​ប្រមាណ​ ៦លាន​ដុល្លារ​អាមេរិក​ និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ១.៨៤៥កន្លែង​។

ក្នុងរយៈពេល៦ខែ​នៃ​ឆមាស​ទី១​ ឆ្នាំ២០១៩​ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​ ចំនួន១៥៣គម្រោង​ ដែល​មាន​គម្រោង​វិ​និ​យោ​គផ្សេង​ៗគ្នា​ ដោយមាន​ទំហំ​ វិនិយោគ​ ក្នុងទឹក​ប្រាក់​ប្រមាណ​ជាង១ពាន់​លាន​ដុល្លា​អាមេរិក​ ក្នុង​នោះ​មាន​ទុន​វិនិយោគ​ក្នុង​ស្រុក​ប្រមាណ​ជាង៩០០លាន​ដុល្លា​ នឹង​ការ​វិនិយោគ​ពី​បរទេស​ មាន​ប្រមាណ៧៥លាន​ដុល្លារ​អាមេរិក​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here