កម្ពុជា​ ​និង​កូរ៉េ​ខាងត្បូង​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​បាន​ ​១​​០០០​ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ ​២០២០​

0

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​កម្ពុជា​ ​និង​សាធារណរដ្ឋ​កូរ៉េ​មាន​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ដោយ​បង្កើន​ការ​ផ្លាស់​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​បាន​ ​១,០០០​ ​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​ ​២០២០​។​

​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​លោក​ប្រាក់​ ​សុ​ខុន​ ​និង​ឯកអគ្គ​រដ្ឋទូត​កូរ៉េ​ដែល​ទើប​តែងតាំង​ថ្មី​នៅ​កម្ពុជា​ ​Park​ ​Heung​-​kengeng​ ​កាលពី​ចុងឆ្នាំ​ ​២០១៩​ ​បាន​ពិភាក្សា​គ្នា​អំពី​វិធី​ដើម្បី​ពន្លឿន​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ដែល​បាន​ចុះហត្ថលេខា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​ទី​ក្រុង​ប៊ូ​សាន​កាលពី​ខែមុន​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​បង្កើន​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាពិសេស​លើ​វិស័យ​ទេសចរណ៍​។​ ​ភាគី​ទាំងពីរ​ជឿជាក់​ថា​ ​កិច្ច​ព្រមព្រៀង​ទាំងនេះ​នឹង​ជំរុញ​អាជីវកម្ម​កូរ៉េ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។​

​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ​និង​សាធារណរដ្ឋ​កូរ៉េ​នៅ​ទី​ក្រុង​ប៊ូ​សាន​នា​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ ​និង​ភាគី​កូរ៉េ​លោក​ ​Kang​ ​Kyung​-​wha​ ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ចំនួន​ ​៥​ ​រួម​ទាំង​ការសិក្សា​រួមគ្នា​ស្តី​ពី​លទ្ធភាព​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។​

​ភាគី​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចំនួន​ពីរ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​ ​បច្ចេកវិទ្យា​ ​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​។​

​ក្នុងរយៈពេល​ ​៩​ ​ខែ​ឆ្នាំ​ ​២០១៩​ ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រេច​បាន​ជិត​ ​៧០០​ ​លាន​ដុល្លារ​។​ ​ក្នុងរយៈពេល​ ​២៣​ ​ឆ្នាំ​កន្លងមក​នេះ​សាធារណរដ្ឋ​កូរ៉េ​បាន​វិនិយោគ​ទឹកប្រាក់​ចំនួន​ ​៤,៤៧​ ​ពាន់​លាន​ដុល្លារ​អាមេរិក​មក​ក្នុង​ប្រទេស​កម្ពុជា​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here