កម្ពុជា ម៉ាឡេស៊ី​ពិភាក្សា​ពី​ការផលិត​លី​បក​ង់​ដើម្បី​ផ្គត់ផ្គង់​រោងចក្រ​កង់ធំៗនៅ​កម្ពុជា

0
កម្ពុជា ម៉ាឡេស៊ី property area

ដោយ​ ម៉ា​ណេ​ត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្មកម្ពុជា ​ម៉ាឡេស៊ី​ពិភាក្សាពីការវិនិយោគ​រោងចក្រ​ផលិត​លី​បក​ង់ដើម្បី​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផលិត​កង់ធំៗនៅ​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម អែល​ឌី​ន ហូ​សៃ​នី បី​ន ម៉ូ​ហា​ម៉េ​ត ហាស​ស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ថ្មី​ប្រចាំ​កម្ពុជា។លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ជាមួយ​លោក​អែល​ឌី​ន ហូ​សៃ​នី បី​ន ម៉ូ​ហា​ម៉េ​ត ហាស​ស៊ីម នា​ថ្ងៃនេះ ជា​ពេលវេលា​មួយ​ដ៏​សមស្រប គាប់​ជួន​នឹង​ដំណើរ​ទស្សនកិច្ច​របស់ លោក​មូ​ហា​ធៀ មូ​ហា​ម៉ាត់ ដែល​នឹង​អញ្ជើញ​មក​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ​ដ៏​ខ្លី។

ម្យ៉ាងវិញទៀត កិច្ចប្រជុំ​នេះ​បានផ្ដល់​ឱកាស សម្រាប់​ពិភាក្សា​លើ​ការងារ​សហការ​ក្នុងការ​បង្កើត​រោងចក្រ​ផលិត​លី​បក​ង់ និង​គ្រឿង​បង្គុំ​ដទៃទៀត សម្រាប់​ផ្គត់ផ្គង់​ក្នុង​វិស័យ​ផលិត​ទោចក្រយាន​នៅ​កម្ពុជា ជា​កិច្ច​សម្រួល​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម ក៏ដូចជា​បង្កើតជា​ផល​សរុប​ក្នុង​តំបន់ ក្រោម​វិធាន​ប្រភព​កំណើត​ទំនិញ។ លើសពីនោះ​ថែមទៀត លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ឡើងវិញ​នូវ​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ អាស៊ាន​លើ​ការជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ឲ្យ​កើនឡើង​បន្ថែមទៀត។

ឯកឧត្តម​អគ្គរាជទូត​ថ្មី​របស់​ម៉ាឡេស៊ី បាន​ឯកភាព​ទាំងស្រុង​ជាមួយ​ប្រសាសន៍​របស់​រដ្ឋមន្ត្រី ព្រមទាំង​នឹង​ពាំនាំ​ប្រសាសន៍ ទាំងនោះ​ជូនទៅ​ស្ថាប័ន​របស់​ម៉ាឡេស៊ី បន្តទៀត។

លោក​បន្តថា “ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន ពិតជា​មាន​សារៈសំខាន់​សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់។

ដោយឡែក​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ម៉ាឡេស៊ី នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​នាពេលខាងមុខ ភាគី​ម៉ាឡេស៊ី​មានបំណង​លើក​ប្រធានបទ​នេះ និង​ប្រធានបទ​មួយចំនួនទៀត រួមមាន ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី កិច្ចសហការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ធុរកិច្ច​ជាដើម ដើម្បី​ពិភាក្សា។

កម្ពុជា ម៉ាឡេស៊ី property area

លើ​ប្រធានបទ​ពិភាក្សា​នេះ លោក​រដ្ឋមន្ត្រី ក៏បានផ្ដល់​ធាតុ​ចូល​បន្ថែម ដោយ​ចង្អុលបង្ហាញ​វិស័យ​ទេសចរណ៍​ជា​វិស័យ​មាន​សក្ដានុពល​មួយ ព្រមទាំង​ស្នើសុំ​ឲ្យ​សហគមន៍​ធុរកិច្ច​កម្ពុជា និង​ម៉ាឡេស៊ី ពិនិត្យ​លទ្ធភាព​ក្នុង​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here