ការសាងសង់ព្រលានយន្តហោះសៀមរាបអន្តរជាតិថ្មីសម្រេចបានប្រមាណ ២៥ភាគរយហើយ

0

ដោយៈ រ៉ាណេត

សៀមរាបៈ ការសាងសង់ព្រលានយន្តហោះសៀមរាបអន្តរជាតិថ្មី លទ្ធផលនៃការសាងសង់សម្រេចបានប្រមាណ២៥ភាគរយ ដែលតាមការប៉ាន់ស្មានព្រលានថ្មីនេះអាចនឹងបញ្ចប់ត្រឹមខែមីនា ឆ្នាំ២០២៣ខាងមុខ។

- Video Advertisement -

លោកស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិកាអាកាសចរស៊ីវិលបានមានប្រសាសន៍ប្រាប់គេហទំព័រPpropertyarea.asia នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គិតត្រឹមចុងខែវិច្ឆិកានេះ លទ្ធផលនៃការសាងសង់ព្រលានយន្ដហោះសៀមរាបអន្តរជាតិសម្រេចបានប្រមាណ២៥ភាគរយ ដែលតាមការប៉ាន់ស្មានអាចនឹងចប់សព្វគ្រប់តាមផែនការដែលមានកំណត់ត្រឹមដើមឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា “អត់មានអីរាំងស្ទះឬយឺតយ៉ាវនោះទេ ពួកគាត់កំពុងតែមមា ញឹកក្នុងការសាងសង់ ទៅតាមផ្នែករបស់ពួកគាត់ផ្សេងគ្នា”។ លោកបន្តថា “នៅក្នុងសាងសង់នេះ ត្រូវបានបែងចែកជា១១ផ្នែកនៃកិច្ចដំណើរការសាងសង់ ដោយផ្នែកខ្លះធ្វើបានច្រើន ហើយផ្នែកខ្លះទៀតធ្វើបានតិច ប៉ុន្តែជារួមខ្ញុំបូកសរុបជាលទ្ធផលឃើញថាវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធបានប្រមាណ២៥ភាគរយ”។

លោកបន្តថា “ពួកគេធ្វើបានល្អ គេធ្វើឡើងទាំងថ្ងៃទាំងយប់ និងប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ៨០០នាក់ ដូច្នេះតាមសកម្មភាពជាក់ស្ដែងនៅពេលនេះ គឺអាចនឹងបញ្ចប់គម្រោងសាងសង់នៅត្រឹមខែមីនា ឆ្នាំ២០២៣ខាងមុខនេះ”។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា កាលពីពេលកន្លងទៅនេះធ្លាប់បានមានប្រសាសន៍ គម្រោងវិនិយោគនេះ គឺជាគម្រោងអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិកំណែទម្រង់ និងអភិវឌ្ឍន៍ចិន ស្ដីពីកិច្ចសហប្រតិបត្តិការវិនិយោគ និងសមត្ថភាពផលិត។

ជាមួយគ្នានេះលោកបានវាយតម្លៃយ៉ាងខ្ពស់ ទៅលើការយកចិត្តទុកដាក់របស់ក្រុ​មហ៊ុនជំនាញ ដែលទទួលម៉ៅការសាងសង់ព្រលានយន្ដហោះអន្តរជាតិថ្មី នៃខេត្តសៀមរាបនេះ បើទោះជាស្ថិតនៅក្នុងស្ថានភាព ដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺឆ្លងក៏ដោយ ដែលវាជាការបង្ហាញពីភាពទទួលខុសត្រូវខ្ពស់ ទៅគម្រោងអភិវឌ្ឍន៍មួយនេះ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបវិញ ដែលមានទំហំប្រមាណជា១,៧០០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment(AIAI) ដែលជាការវិនិយោគដោយក្រុមហ៊ុនចិនក្នុងទឹកប្រាក់ចំនួន ៨៨០លានដុល្លារ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិមួយនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខដូចគ្នា៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here