មន្ត្រី​អាកាសចរណ៍​ស៊ីវិល​អះអាងថា ការសាងសង់​ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប​កំពុង​ឆ្ពោះទៅមុខ

0
ការសាងសង់​ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប​កំពុង​ឆ្ពោះទៅមុខ
ការសាងសង់​ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប​កំពុង​ឆ្ពោះទៅមុខ

ដោយៈ​រ៉ា ណេ​ត

សៀមរាបៈ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល​បាន​អះអាងថា​គម្រោង​សាងសង់​ព្រលាន​យន្ត​ថ្មី នៅលើ​ទឹកដី​ខេត្តសៀមរាប ដែលមាន​តម្លៃ​វិនិយោគ​ប្រមាណ ៩០០លាន​ដុល្លារ កំពុងដំណើរការ​ឆ្ពោះទៅមុខ ប៉ុន្តែ​សកម្មភាព​សាងសង់​ហាក់​យឺតយ៉ាវ​បន្តិច។

ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន Yunnan Investment Holdings Ltd ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៩០០លាន​ដុល្លារ ស្ថិតក្នុង​ស្រុក​សូរ​និគម ចម្ងាយ​ប្រមាណ ៥០គីឡូម៉ែត្រ​ពី​ព្រលានយន្តហោះ​ក្រុង​សៀមរាប​បច្ចុប្បន្ន។

ការសាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​គោលដៅ​ចៀសវាង​ផលប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទអង្គរវត្ត រួម​នឹង​ប្រាសាទ​បាយ​ន្ត​ផងដែរ និង​ពង្រីក​សមត្ថភាព​ចុះចត​យន្តហោះធំៗជាង​មុន នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ៧០០ហិកតា។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ស៊ិន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១៤ សីហា​នេះ​ថា វត្តមាន​ថ្មី​នៃ​ព្រលានយន្តហោះ​នេះ នឹងចូលរួម​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​ខេត្តសៀមរាប​ទាំងមូល តាមរយៈ​ការបម្រើ​លើ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ដែល​បច្ចុប្បន្ន​ការសាងសង់​ព្រមាន​ថ្មី​មួយ​នេះ ក៏​កំពុង​តែមាន​ដំណើរការ​ជាបណ្ដើរៗហើយ ប៉ុន្តែ​ហាក់​មានដំណើរ​យឺត​បន្ដិច។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្តទៀតថា “សកម្មភាព​សាងសង់​គឺ​កំពុងតែ​ធ្វើជាបណ្តើរៗ ដូច​ជាការ​ឈូសឆាយ​ពង្រាបដី ការកំណត់​ព្រំ​ដែល​ត្រូវ​សាងសង់​ជាដើម។ លោក​បាន​បន្តទៀតថា “ចំពោះ​ដំណឹង​ថា រដ្ឋាភិបាល​មាន​គម្រោង​សិក្សា​ទៅលើ​ការពង្រីក​ទំហំ​ព្រមាន​យន្តហោះ​ថ្មី​នេះ​បន្ថែម ខ្ញុំ​អត់​បានដឹង​ដឹង​នោះទេ ដឹង​ត្រឹមតែ​ការអនុវត្ត​គម្រោង​ចាស់​តែប៉ុណ្ណោះ។

លោក​បាន​បន្តទៀតថា “ខ្ញុំ​គិតថា​ទំហំ​គម្រោង​ព្រលានយន្តហោះ​ថ្មី​មួយ​នេះ គឺ​វា​មាន​ភាព​គ្រប់គ្រាន់​ពេក​ទៅហើយ ដោយ​មិនចាំបាច់​ពង្រីក​បន្ថែមទៀត​នោះទេ អ្វីដែល​ត្រូវធ្វើ គឺ​ទំនាក់ទំនង​ឱ្យមាន​ការហោះហើរ​ត្រង់ មកកាន់​ព្រលាន​មួយ​នេះ​ឱ្យបាន​កាន់តែច្រើន​ទៅ​ពិតជា​ល្អ​ហើយ។

ពាក់ព័ន្ធ​ទៅនឹង​កាលបរិច្ឆេទ នៃ​ការ​ប្រារព្វ​ពិធីបើកការដ្ឋាន​ចាប់ផ្តើម​សាងសង់​ជា​ផ្លូវ ត្រូវបាន​លោក ស៊ិន ចាន់​សិរី​វុត្ថា អះអាងថា រហូតមកដល់​ពេលនេះ នៅ​មិនទាន់​អាច​សម្រេច​កំណត់​ថ្ងៃ​ណាមួយ​ឱ្យ​ជាក់លាក់​នៅឡើយ​នោះទេ។

ការសាងសង់​ព្រលានយន្តហោះ​ថ្មី​ខេត្តសៀមរាប​កំពុង​ឆ្ពោះទៅមុខ

លោក​បាន​បញ្ជាក់ថា “ការបើក​ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ តម្រូវ​មានការ​ផ្តល់​វត្តមាន​ជា​កិត្តិយស​ពី​សំណាក់​ថ្នាក់​នាំ​ប្រទេស​ទាំង២ ដូច្នេះ​ត្រូវ​រង់ចាំ​ពេល​ណាមួយ​សមគួរ ដែល​កំពូល​ថ្នាក់ដឹកនាំ​ទាំងសងខាង អាចមាន​ពេល​សមរម្យ​អាច​ចូលរួមបាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here