ការសិក្សា៖ តម្លៃ​ដី​ក្រុង​សៀមរាប​កើនឡើង​តិចតួច​ធៀប​នឹង​ខេត្ត​មានសក្តានុពល​ដទៃទៀត

0

ដោយ គង់ សូរិយា

សៀមរាប៖ ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា តម្លៃ​ដីធ្លី​នៅ​ក្រុង​សៀមរាប​បាន​កើន ឡើង​តិចតួច ធៀប​នឹង​បណ្តា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច​ដទៃទៀត ដោយសារ​តម្លៃ​ដី​ក្នុង​ក្រុង​សៀមរាប​បាន​កើន​ខ្ពស់​រួចទៅហើយ។

- Advertisement -

Advertisement

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Key Real Estate បាន​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ​ថា តម្លៃ​ដី​នៅក្នុង​ក្រុង​សៀមរាប មានតម្លៃ​ចាប់ពី ១០០ដុល្លារ​ទៅដល់ ៥៥០០ ក្នុង១ម៉ែត្រការ៉េ។ តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​សៀមរាប កាលពី​ឆ្នាំមុន​មិនបាន​កើន​ច្រើន​ទេ ព្រោះ​ខេត្តសៀមរាប​ជា​កន្លែង ដែលមាន​ការអភិវឌ្ឍ និង​ដី​មានតម្លៃ​កើន​ខ្ពស់​ជា​យូរ​មកហើយ។

- Advertisement -

ការសិក្សា​ដដែល​បាន​ឲ្យ​ដឹងផង​ដែរ​ថា ឆ្នាំ២០១៨ តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុង​សៀមរាប​កើនឡើង​ចន្លោះ​ពី ៥ ទៅ១០ភាគរយ​តែប៉ុណ្ណោះ ខុសពី​ខេត្ត​ព្រះសីហនុ ដែល​ដី​បាន​កើនឡើង​យ៉ាងខ្ពស់ ដោយសារ​ទីនោះ​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី និង​មាន​ភ្ញៀវ​ជនជាតិ​ចិន​ជាច្រើន​ទៅ​សម្រាក​កម្សាន្ត។

ជាមួយគ្នានេះ វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក៏​សម្រេចបាន​កំនើន​ល្អប្រសើរ​ផងដែរ ដោយ​យោងតាម​របាយការណ៍​បញ្ចប់​នៃ​ឆ្នាំ២០១៨បាន​បង្ហាញថា រមណីយដ្ឋាន​អង្គរ បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន ២,៥៩ លាន​នាក់​កើនឡើង ៥,៤៥ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៨ ដោយ​រកប្រាក់​ចំណូល​បាន​ជាង ១១៦,៦៤ លាន​ដុល្លារ កើន ៨ ភាគរយ។

លោក ចៅ សេង​ថៃ អគ្គនាយក​ក្រុមហ៊ុន Goal Property Service Co., Ltd. បាន​មានប្រសាសន៍​ឲ្យ​ដឹងថា តម្លៃ​ដីធ្លី​ក្នុង​ក្រុង​សៀមរាប និង​បណ្តា​តំបន់​ជុំវិញ​ផ្លូវ​ក្រវ៉ាត់​ក្រុង​បាន​កើនឡើង​ខ្លាំង ដោយសារ​គំរោង​វិនិយោគ​ជាច្រើន​បានចាប់ផ្តើម ហើយ​លំហូរ​វិ​និ​យោ គ​ចិន អ្នកវិនិយោគ​ក្នុងស្រុក និង​អ្នកវិនិយោគ​អន្តរជាតិ​ដទៃទៀត​បាន​ចូលមក​កាន់តែច្រើន​ធៀប​នឹង​បណ្តា​ប៉ុន្មាន​ឆ្នាំមុន។

លោក​បន្តថា ការមកដល់​នៃ​ផ្សារ MAKRO ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​នៅ​ស្រុក​សូទ្រនិគម និង​គំរោងធំៗដទៃទៀត​នឹងធ្វើ​ឲ្យ​ខេត្តសៀមរាប កាន់តែ​រីកចម្រើន​នាពេល​អនាគត។

លោក​បន្តថា “វា​ដល់​ពេលដែល​វិស័យ​អចលនទ្រព្យ​ផ្ទុះ​នៅ​ក្រុង​សៀមរាប​ហើយ វា​ជា​ខេត្ត​លែង​ពឹងផ្អែក​តែ​វិស័យ​ទេសចរណ៍​តែមួយ​មុខ​ហើយ”៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here