ការសិក្សា​ថ្មី​៖ សេដ្ឋកិច្ច​ម៉ាឡេស៊ី​ចាប់ផ្តើម​ងើបឡើង​វិញ​នៅ​ឆ្នាំនេះ​

0

ដោយ​ វុត្ថា

​ភ្នំពេញ​៖ សេដ្ឋកិច្ចវិទូ​ម៉ាឡេស៊ី​ បាន​ព្យាករណ៍​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី​នឹង​កើនឡើង​ប្រមាណ​ ៤.៧​ ភាគរយ​ពេញ​មួយឆ្នាំ​នៅ​ឆ្នាំនេះ​ ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​ បាន​មាន​វិធាន​កា​រណ៍​ផ្សេង​ៗដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​ប្រទេស​កាលពី​ពេល​ថ្មី​ៗនេះ​ ខណៈ​កាលពី​ឆ្នាំ​ ២០១៨​ កន្លងមក​នេះ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​សម្រេច​ ៤.៣ភា​ករយ​។

ការសិក្សា​ស្រាវជ្រាវ​នៃ​ធន​គារ​វិនិយោគ​ Maybank​ បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​នេះ​ថា​ ធនាគារ​កណ្តាល​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ទម្លាក់​អត្រា​ការប្រាក់​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ និង​បាន​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​និង​គម្រោង​អភិវឌ្ឍន៍​សំ​ខាន់​ៗមួយចំនួន​។

ក្រុម​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​ក្នុង​ស្រុក​បាន​ប៉ាន់ស្មាន​ថា​ការកាត់បន្ថយ​គោលនយោបាយ​ ២៥​ ចំណុច​ របស់​ធនាគារ​កណ្តាល​នា​ពេល​ថ្មី​ៗនេះ​នឹង​បង្កើន​អត្រា​ ០,៣​ ភាគរយ​នៃ​ការប្រើ​ប្រាស់​ឯកជន​ និង​ 0,១​ ភាគរយ​នៃ​កំណើន​ផ.ស.ស​។ វិស័យ​សំណង់​បាន​កើនឡើង​ ២.០៣​ដង​ ពោល​គឺ​ខ្ពស់​ជាង​វិ​ស័យ​សដ្ឋ​កិច្ច​ទាំងអស់​នៅក្នុង​ប្រទេស​ ដែល​ត្រូវ​បាន​គេ​ជឿ​ វិស័យ​នេះ​ បាន​ងើបឡើង​វិញ​នូវ​គម្រោង​វិនិយោគ​ហេ​ដ្ឋា​រចាន​សម្ព័ន្ធ​ធំ​ជាច្រើន​ និង​គម្រោង​ចំណាយ​អភិវឌ្ឍន៍​រដ្ឋាភិបាល​ប្រមាណ១៤ពាន់​លា​នរីងហ្គី​តស្មើនឹង​ ៣,៣៥​ ពាន់​លាន​ដុល្លារ​ ដែល​អាច​ជួយ​ដល់​កំណើន​រីកចម្រើន​សេដ្ឋកិច្ច​ប្រទេស​។

ធនាគារ​កណ្តាល​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​បាន​កើនឡើង​ត្រឹម​ ៤,៥​ ភាគរយ​នៅក្នុង​ត្រីមាស​ទីមួយ​ពី​ ៤,៧​ ភាគរយ​នៅក្នុង​ត្រីមាស​ទី៤​ កាលពី​ឆ្នាំមុន​ដោយសារតែ​តម្រូវការ​ក្នុង​ស្រុក​កើនឡើង​។

ធនាគារ​នេះ​បាន​រក្សា​ទិសដៅ​កំណើន​ពេញ​មួយឆ្នាំ​របស់​ខ្លួន​ពី​ ៤,៣​ ភាគរយ​មក​នៅ​ត្រឹម​ ៤,៨​ ភាគរយ​នៅ​ឆ្នាំនេះ​។

ការស្រាវជ្រាវ​របស់​ធន​គារ​ CGS​-CIMB​ ជឿជាក់​ថា​ប្រទេស​ម៉ាឡេស៊ី​អាច​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ ៤,៧​ ភាគរយ​នៅ​ឆ្នាំនេះ​ដោយសារតែ​ការ​ពន្យារពេល​នៃ​ការ​វិនិយោគ​សាធារណៈ​ត្រូវ​បាន​រំពឹង​ថា​នឹង​ថយ​ចុះ​នៅពេល​ដែល​ការ​បញ្ចប់​ការពិនិត្យ​ឡើងវិញ​នៃ​គម្រោង​វិស័យ​សាធារណៈ​និង​ការ​ងើបឡើង​វិញ​នៃ​គម្រោង​វិនិយោគ​ធំ​ជាច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here