កិច្ចព្រមព្រៀងជៀសវាងពន្ធត្រួតស៊ីគ្នារវាងកម្ពុជានិងហុងកុងបានចូលជាធរមាន

0

ដោយ ប៊ី

ភ្នំពេញៈ កិច្ចព្រមព្រៀងជៀសវាងពន្ធត្រួតស៊ីគ្នា (DTA) ជាមួយហុងកុងបានចូលជាធរមាន បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសស្តីពី បញ្ហានេះកាលពីដើមខែនេះ។

ប្រកាសនេះចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី៧ ខែកុម្ភៈ និងចេញផ្សាយនៅថ្ងៃច័ន្ទនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយហុងកុងមានប្រសិទ្ធភាពកាលពីមុន។

លោក Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅកម្ពុជា ត្រូវបានរាយការណ៍នៅសារព័ត៌មានអន្តរមួយថា កិច្ចព្រមព្រៀងចៀសវាងពន្ធត្រួតស៊ីគ្នានេះលុបបំបាត់ និងបញ្ឈប់នូវការយកពន្ធទ្វេរដង ជំរុញការវិនិយោគទ្វេភាគី ភាពច្បា​ស់លាស់ និងតម្លាភាពជំរុញពាណិជ្ជកម្មសកល ហើយសំខាន់បំផុតសម្រាប់កម្ពុជាទាក់ទាញការវិនិយោគបរទេស។

កិច្ចព្រមព្រៀងចៀសវាងពន្ធត្រួតស៊ីគ្នានេះ ក៏ផ្តល់ផងដែរនូវយន្តការមួយ ដើម្បីផ្លាស់ប្តូរព័ត៌មានរវាងអាជ្ញាធរពន្ធដារ និងជួយការពារការជៀសវាងពន្ធ និងការគេចវេស។

លោកបានថ្លែងថា “កិច្ចព្រមព្រៀងចៀសវាងពន្ធត្រួតស៊ីគ្នានេះ ជាទូទៅផ្តល់អត្ថប្រយោជន៍ ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសកម្ពុជា ព្រោះថាកិច្ចព្រមព្រៀងទាំងនេះ ជាធម្មតាធ្វើឱ្យមានការបង្កើនដើមទុន ពីប្រទេសអភិវឌ្ឍន៍ទៅប្រទេសកំពុងអភិវឌ្ឍន៍”។

លោកបានបន្តថា “មូលធន (ទុនវិនិយោគ) ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ខណៈពេលដែលប្រទេសអភិវឌ្ឍន៍ មើលឃើញសមត្ថភាព ក្នុងការទាក់ទាញការវិនិយោគបរទេ​សត្រូវបានកាត់បន្ថយ”។ លោកបន្តថា “បណ្តាប្រទេស ដូចជាឥណ្ឌា បានទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង ជៀសវាងពន្ធត្រួតស៊ីគ្នានេះ ហើយបានអនុវត្តនៅជាង៨០ កិច្ចព្រមព្រៀងចៀសវាងពន្ធត្រួតស៊ីគ្នានេះ។

ប្រទេសកម្ពុជាដែលមាន១០ កិច្ចព្រមព្រៀងចៀសវាងពន្ធត្រួតស៊ីគ្នានេះ រហូតមកដល់ពេលនេះ មានការចាប់ផ្តើមដ៏ប្រសើរ ប៉ុន្តែមានឱកាសសម្រាប់ពង្រីកបន្ថែមទៀត”។

កាលពីថ្ងៃទី៣ ខែវិច្ឆិកា រដ្ឋសភាបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធទ្វេដង និងការការពារការគេចពន្ធ ដែលបានចុះហត្ថលេខាជាមួយហុងកុង។

ក្នុងពេលផ្តល់សច្ចាប័ន លោក Pornmoniroth បានចង្អុលបង្ហាញថា ប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងស្រដៀងគ្នា ជាមួយសឹង្ហបូរី ចិន ប្រ៊ុយណេ ថៃ វៀតណាម និងឥណ្ឌូនេស៊ី។

លោកបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជួយទាក់ទាញ និងសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ និងការពារការគេចវេសពន្ធ ទាក់ទងនឹងពន្ធលើប្រាក់ចំណូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here