កូរ៉េ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ចំនួន ២០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​

0

ដោយ ​វុត្ថា​

ភ្នំពេញ​៖​ សាធារណៈ​កូរ៉េ​ តាមរយៈ​ការិយាល័យ​ KOICA​ របស់​ខ្លួន​ប្រចាំ​បនៅ​កម្ពុជា​ បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា​ ប្រមាណ២០លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយឆ្នាំ​ ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC​)នៅ​ថ្ងៃទី​ ១១​ ខែកញ្ញា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ បើ​ធៀប​ជាមួយ​នៃ​ដៃគូ​អភិវឌ្ឍន៍​ដទៃ​ទៀ​ សារ​ធា​រណៈ​រដ្ឋ​កូរ៉េ​ (កូរ៉េ​ខាងត្បូង​) បន្ត​ឈរ​លំដាប់​ទី៤​ បន្ទាប់ពី​សាធារណៈ​រដ្ឋ​ប្រជា​ពិនិត្យ​ចិន​ ជប៉ុន​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ហើយ​មាន​ទំហំ​ប្រហាក់​ប្រហែល​អូស្រ្តាលី​។

លោក​ RHO​ Hyunjun​ ប្រធាន​តំណាង​ថ្មី​នសកា​រិយា​លសហប្រតិបត្តិ​ការ​អន្តរ​កូរ៉េ​ (KOICA​) ប្រចាំ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ក្នុង​ជំនួប​ជាមួយ​ លោ​កឈៀង​ យ៉ា​ណា​រ៉ា​អគ្គលេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ កាលពី​ថ្ងៃទី១០​ ខែកញ្ញា​ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បាន​បង្ហាញ​ពី​គោលនយោបាយ​ភាគ​ខាងត្បូង​ថ្មី​ (New​ Southern​ Policy​) ​ដែល​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាំ​មួយ​សមាជិក​អាស៊ាន​ ដោយ​ទីភ្នាក់ងារ​KOICA​ នឹង​ប្តេជ្ញា​បង្កើន​ទំហំ​ហិរញ្ញ​វប្ប​ទាន​អភិវឌ្ឍន៍​ផ្លូវការ​សម្រាប់​ប្រទេស​សមាជិក​អាំ​ស៊ាន​ ជាពិសេស​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ វៀតណាម​ ឥណ្ឌូ​នេ​ស៊ី​ និង​ហ្វីលីពីន​ឱ្យ​ដល់២០ភាគរយ​ក្នុង​ឆ្នាំ២០២៣​។

លោ​បន្ត​ថា​ “KOICA​ បាន​នឹង​កំពុង​អនុវត្ត​ និង​ការសិក្សា​ពិនិត្យ​សំណើ​គម្រោង​អាទិភាព​ថ្មី​ ដែល​នឹង​កំពុង​រៀបចំ​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព​ ដែល​គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ​ ២០២១​”។

លោក​ ឈៀង​ យ៉ា​ណា​រ៉ា​ អគ្គនាយក​លេខាធិការ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​សម្តែង​ការ​សាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​គាំទ្រ​របស់​រដ្ឋា​បាល​សាធារណៈ​កូរ៉េ​ នា​ពេល​កន្លងមក​ ដែល​បាន​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ និង​បាន​គាំទ្រ​ដល់​ភាគី​កូរ៉េ​ ក្នុង​ការ​បន្តសកម្មភាព​អនុ​វត្ត​ម្រោ​ងក្នុង​ពេល​បច្ចុប្បន្ន​ និង​បាន​គាំទ្រ​ចំពោះ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​ របស់​គម្រោង​អាទិ​ភាព​ថ្មី​ៗ។

លោក​ក៏បាន​ផ្តល់​អនុសាសន៍​ដល់​ភាគី​កូរ៉េ​ ដើម្បី​ជា​ធាតុ​ចូលក្នុង​ការ​ត្រៀម​រៀបចំ​កំណត់​ទិសដៅ​អាទិភាព​ថ្មី​ របស់​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​សម្រាប់​កម្ពុជា​( Country​ Partnership​ Strategy​ for​ Cambodia​) ដែល​នឹង​ត្រូវ​បញ្ចប់​នា​ពេល​ខាងមុខ​ ដើម្បី​ឆ្លើយតប​នឹង​បរិការណ៍​អភិ​ឌ្ឍ​ន៍​ថ្មី​របស់​កម្ពុជា​ ដែល​ផ្តោត​លើ​អាទិភាព​ចំបង​ គឺ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អប់រំ​ សុខាភិបាល​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

រដ្ឋាភិបាល​កម្ពុជា​ និង​ KOICA​ នឹង​ប្រារព្ធ​ខួប​លើក​ទី៣០​ នៃ​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ប្រចាំឆ្នាំ២០១៩​ ដែល​នឹង​ប្រព្រឹត្តទៅ​ នា​ចុងខែ​វិច្ឆិកា​ ឆ្នាំ២០១៩​ ស្របគ្នា​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ -សាធារណរដ្ឋ​កូរ៉េ​ (ASEAN​-ROK​ Summit​)នៅ​ទី​ក្រុង​ប៊ូ​សាន​ សាធារណរដ្ឋ​កូរ៉េ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here