កំពូល App លេខ១ ទិញទំនិញ បោះដុំ លក់រាយ ពីប្រទេសចិន និងដឹកជញ្ជូនមកកាន់កម្ពុជាយ៉ាងមានប្រសិទ្ធភាព

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រឹតតែអស្ចារ្យបំផុតសម្រាប់បងប្អូនប្រជាជនកម្ពុជា ជាពិសេស ម្ចាស់អាជីវកម្មតូចធំដែលកំពុងដំណើរការលក់ផលិតផលនានា នាំចូលពីប្រទេសចិន ពេលនេះកាន់តែមានភាពងាយស្រួល និងទទួលបានផលចំណេញច្រើនទ្វេដងជាមួយ Youngsia Purchase App ដែលកំពុងដាក់ដំណើរការយ៉ាងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។

“Youngsia Purchase”App គឺជាភ្នាក់ងារទីផ្សារលំដាប់អន្តរជាតិ និងជាAppលេខមួយនៅប្រទេសកម្ពុជានាពេលបច្ចុបន្ប ដែលមានវិសាលភាពដ៏ធំទូលាយក្នុងការបង្ហាញនូវរាល់បណ្តាផលិតផល សម្ភារៈប្រើប្រាស់ និងមុខទំនិញយ៉ាងសម្បូរបែបរាប់លានប្រភេទនៅក្នុងប្រទេសចិន ហើយក៏អាចអនុញ្ញាតឱ្យលោកអ្នកបញ្ជាទិញដោយផ្ទាល់ជាមួយនឹងតម្លៃទាបបំផុត (ថោកជាងតម្លៃនៅលើទីផ្សារកម្ពុជា ២-៣ ដង) ជាមួយនឹងការផ្តល់នូវទំនុកទុកចិត្តខ្ពស់ ធានាដល់សុវត្ថិភាពផលិតផល ជាពិសេសការដឹកជញ្ជូនទំនិញពីប្រទេសចិនមកកាន់កម្ពុជាក្នុងរយៈពេលដ៏ខ្លីបំផុត។

ជាមួយនឹងការបញ្ជាទិញនូវរាល់បណ្តាផលិតផល និងទំនិញគ្រប់ប្រភេទពីទីផ្សារ ឬពីរោងចក្រដើមនៅក្នុងប្រទេសចិន ទោះជាលោកអ្នកមិនចេះភាសាចិន មិនមានរូបិយបណ្ណ ឬលុយចិនកដោយ តាមរយៈ Youngsia Purchase App លោកអ្នកក៏អាចទិញបានគ្រប់ផលិតផលទាំងអស់ ជាពិសេសទទួលបាននូវតម្លៃទាបជាងទីផ្សារដែលត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជាថែមទៀតផង។ មានន័យថា នៅពេលលោកអ្នកមាន Youngsia Purchase App នៅក្នុងដៃ គឺលោកអ្នកមានគ្រប់អ្វីៗយ៉ាងទាំងអស់។

អ្វីដែលកាន់តែពិសេសជាងនេះ និងមានទំនុកចិត្តកាន់តែខ្លាំង រាល់ការបញ្ជាទិញទំនិញ ឬផលិតផលនានា តាមរយៈ Youngsia Purchase App លោកអ្នកអាចពិនិត្យ និងតាមដានដឹងពីដំណើរនៃការដឹកជញ្ជូនទំនិញរបស់អ្នកបានយ៉ាងច្បាស់ ចាប់តាំងពីទំនិញចូលឃ្លាំនៅប្រទេសចិនរហូតទំនិញដឹកមកដល់ប្រទេសកម្ពុជាដោយគ្មានក្ដីព្រួយបារម្ភពីសុវត្ថិភាព ឬការបាត់បង់ទំនិញ ឬការប្រឈមនឹងហានិភ័យនៃការបង់ប្រាក់របស់លោកអ្នកទៅលើការទិញទំនិញនោះឡើយ។

ចង់ទិញទំនិញមកពីប្រទេសចិនក្នុងតម្លៃថោក ចំណាយពេលតិច ចំណេញបានច្រើន គឺត្រូវតែមាន Youngsia Purchase App នៅក្នុងដៃ ដោយលោកអ្នកគ្រាន់តែធ្វើការ Download កម្មវិធីតាមការណែនាំដូចខាងក្រោមនេះជាការស្រេច។
សូមចុចលើ link ខាងក្រោមនេះ ដើម្បីទាញយកកម្មវិធី Youngsia Purchase App.
– សម្រាប់ទូរស័ព្ទដៃប្រភេទ IOS: https://apps.apple.com/kh/app/youngsia-purchase/id1535156887
– សម្រាប់ទូរស័ព្ទដៃប្រភេទ Android : https://play.google.com/store/apps/details?id=com.youngsiaapp

LEAVE A REPLY

Please enter your comment!
Please enter your name here