ក្រសួងពាណិជ្ជកម្ម​អះអាងថា ការធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នឹង​ចាប់ផ្តើមនៅ​ឆ្នាំ២០១៩នេះ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ច្បាប់ពាណិជ្ជកម្ម​តាម​អន​ឡាញ រឺ​ហៅថា អ៊ី ខម​មើ​ស (E-Commerce) របស់​ប្រទេស​កម្ពុជា នឹង​ចេញ​ជា​រូបរាងឆាប់ៗខាងមុខនេះ។

- Advertisement -

អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​ថៅ សុខ​មុនី បានលើកឡើង​ក្នុង​សិក្សា​ថ្នាក់ជាតិ​ស្ដីពី ការអភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៅ​តំបន់​ជនបទ​ក្នុងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១០ មករា​កន្លងមក​ថា ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ ក្រសួងពាណិជ្ជកម្ម​កំពុងតែ​ជំរុញ និង​ព​ន្លឿ​ន​ច្បាប់​នេះ​ឱ្យចេញ​រូបរាងឆាប់ៗ ដើម្បី​ការពារ​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ​ទាំងអស់​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។

Advertisement

- Advertisement -

លោក​បន្តថា “ការធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការពង្រីក​សក្ដានុពល​ទំនិញ និង​ផលិតផល​មួយ ហើយ​ជាក់ស្ដែង​នៅ​ប្រទេស​ចិន ការធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​នេះ គឺអាច​លក់បាន​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ ដោយ​មិនចាំបាច់​ទៅ​ជួប​អ្នកទិញ​ឡើយ គឺ​គ្រាន់តែ​អ្នកទិញ​ផ្ញើ​ប្រាក់​ដល់​អ្នកលក់ និង​ផ្ញើ​ទំនិញ​មកកាន់​អ្នកទិញ​វិញ​តែប៉ុណ្ណោះ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច និង​ជា​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជបណ្ឌិតសភា​កម្ពុជា​បាន​ថ្លែងថា ពាណិជ្ជកម្ម​តាម​អន​ឡាញ គឺមាន​សារសំខាន់​ណាស់ ក៏ប៉ុន្តែ​ត្រូវ​សួរថា​កម្ពុ​ជាមាន​ធនធាន ហើយ​ប្រជាជនមាន​ការយល់ដឹង​កម្រិតណា​ពី​វិស័យ​អ៊ី​ខម​មើ​ស ដូច្នេះ​បើ​នៅ​ជនបទ​វិញ​គួរតែមាន​គ្រូ​បង្គោល​មួយ ដើម្បី​បណ្ដុះបណ្ដាល​ដល់​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធើ​ណេ​ត​ជាពិសេស​ពី​របៀប​ដាក់​លក់ទំនិញ​ទៅក្នុង​ប្រព័ន្ធ​អន​ឡាញ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា​ងួន ម៉េង​តិច​បាន​បញ្ជាក់ថា កន្លងមក​រហូតដល់​បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា គឺ​ត្រូវ​ពឹង​ផ្អែកទៅលើ​ការទូទាត់​ប្រាក់សុទ្ធ និង​ត្រូវ​ទៅដល់​ទីតាំង​ទំនិញ​ផ្ទាល់​តែម្ដង ដែល​ធ្វើ​ឲ្យ​ខាត​ពេលវេលា និង​ខាត​ប្រាក់កាស​ផងដែរ ហើយ​ជាពិសេស​វា​នឹង​បង្ក​ជា​ហានិភ័យ​សម្រាប់​អ្នកលក់​និង​អ្នកទិញ។

លោក​បន្តថា “ប្រសិន​ការធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ និង​ការទូទាត់​ទំនិញ​តាម​បច្ចេកវិទ្យា​កាន់តែ​ទូលំទូលាយ នោះ​នឹង​ជំរុញ​ឲ្យ​សកម្មភាព​ពាណិជ្ជកម្ម កាន់តែ​ផុសផុល​ឡើង ជាពិសេស​នឹង​ជំរុញ​ឲ្យ​ទំនិញ​ក្នុងស្រុក កាន់​តែមាន​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅប្រទេស”៕

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here