ក្រុមហ៊ុនកូនកាត់កម្ពុជា-សឹង្ហបុរី CSA កំពុងលេចធ្លោក្នុងវិស័យអចលនទ្រព្យ បើទោះស្ថិតក្នុងពេលមានវិបត្តិ

0

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនCambodia Singapore Alliance (CSA) ដែលមានអ្នកជំនាញពីសឹង្ហបុរី និងក្នុងស្រុកបានហក់ចូលទីផ្សារអចលនទ្រព្យកម្ពុជា ដោយទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស បើទោះស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

- Video Advertisement -

ថ្វីត្បិតតែក្រុមហ៊ុនទើបតែបង្កើតថ្មីក៏ដោយ ក៏ក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធការងា​រនិងស្តង់ដារពីសឹង្ហបុរី ទទួលបានទំនុកចិត្តយ៉ាងខ្លាំងពីអតិថិជន និងភ្នាក់ងាររបស់ខ្លួន។

លោកAlan Neos នាយកប្រតិបត្តិក្រុមហ៊ុន  Cambodia Singapore Alliance (CSA)បានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍ពិសេសមួយកាលពីល្ងាចថ្ងៃទី១៥ តុលាកន្លងមកថា ក្រុមហ៊ុនមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារមានការចូលរួមពីដៃគូ និងអ្នកជំនាញនៅស្រុក ហើយពួកគាត់មានកេរ្តិ៍ល្បី និងត្រូវបានទទួលនៅក្នុងទីផ្សារអចលនទ្រព្យ ហើយយើងមានអ្នកជំនាញផ្សេងៗ ក្នុងវិស័យអចលនទ្រព្យ ដោយអ្នកជំនាញបានរួមដៃក្នុងបង្កើតជាក្រុមហ៊ុនCSA។

លោកបានថ្លែងថា “យើងមានអ្នកជំនាញក្នុងវិស័យខុនដូ ដីធ្លី និងបុរី ហើយប្រាកដណាស់ យើងប្រើប្រាស់ប្រព័ន្ធការងារសឹង្ហបុរី ដែលមានតម្លាភាព និងគណនីភាព និងប្រព័​ន្ធមួយថ្មីសម្រាប់ទីផ្សារកម្ពុជា៛។ លោកបន្តថា “ប្រជាជនកម្ពុជាជឿជាក់ថា ក្រុមហ៊ុននឹងនាំមកផលិតផលថ្មីៗចូលទីផ្សារ”។

លោកAlan Neosបានបន្តថា ក្រុមហ៊ុនបានផ្តល់នូវអត្ថប្រយោជន៍ដូចជា ប្រាក់កំរៃជើងសារនឹងត្រូវបង់ឱ្យភ្លាមៗដែលអាចធ្វើទៅបាន។ យើងក៏នឹងផ្តល់ការបណ្តុះបណ្តាលអាជីពដល់ប្រជាជនកម្ពុជា ដែលបំណងប្រឡូកវិស័យអចលនទ្រព្យ និងអ្នកចង់ចាប់យកអាជីពអចលនទ្រព្យ។ ដូច្នេះហើយ ភ្នាក់ងាររបស់យើងមានទំនុកចិត្តក្នុងគម្រោងលំនៅ  ដ្ឋាន ខុនដូ និងគម្រោងផ្សេងៗជាដើម។

លោកបន្តថា “ចំណុចពិសេសគឺថា អ្នកចូលរួមជាមួយក្រុមហ៊ុនCSAទទូលបាន កំរៃជើងសារខ្ពស់ ស្មើភាពគ្នា និងតម្លាភាព”។លោកបន្ថែមថា “បើទោះបីជាស្ថិតនៅក្នុងវិបត្តិក៏ដោយ យើងបង្កើតក្រុមហ៊ុនCSA ឡើង ដោយយើងបានមើលថា នៅពេលណាមានវិបត្តិ វាតែងមានក៏មានឱកាស។ ខ្ញុំមើលឃើញថា នៅពេលមានវិបត្តិ អ្នកអភិវឌ្ឍន៍នឹងបញ្ចុះតម្លៃលក់នៅក្នុងគម្រោងរបស់ពួកគេ ហើយលក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល”។

លោកបានបន្តថា “ការបង្កើតក្រុមហ៊ុន CSA អំឡុងពេលនេះ គឺដើម្បីជួយដល់អ្នកវិនិយោគចំណេញនាពេលអនាគត ដោយសារតែបច្ចុប្បន្នតម្លៃអលចនទ្រព្យល្អ លក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល និងឱកាសក្លាយជាម្ចាស់អចលនទ្រព្យ ជាមួយតម្លៃសមរម្យ។

លោកស្រីតាំង ហួរ សហស្ថាបនិកក្រុមហ៊ុន CSA បានថ្លែងថា  ការបង្កើតឡើងក្រុមហ៊ុន CSA គឺមានលក្ខណៈក្រុមហ៊ុននៅក្នុងស្រុក ប៉ុន្តែក្រុមហ៊ុនយកប្រព័ន្ធ និងស្តង់ដារការងារបែបសឹង្ហបុរី និងអន្តរជាតិ។

លោកស្រីបានបន្តថា “ក្រុមហ៊ុនរបស់យើងផ្តោតទៅលើការ លក់គម្រោងខុនដូ គម្រោងបុរី និងគម្រោងអចលនទ្រព្យផ្សេង។ យើងបង្កើតក្រុមហ៊ុននេះដោយមិនបានយក Franchise ពីប្រទេសក្រៅមកទេ ប៉ុន្តែយើងប្រើប្រាស់ប្រព័ន្ធ និងស្តង់ដារអន្តរជាតិបែបសឹង្ហបុរី”។

លោកបានថ្លែងបន្តថា “យើងស្វាគម និងសហការជាមួយគ្រប់គ្នាទាំងអស់ មិនថា អ្នកមានក្រុមហ៊ុន ឬអត់ក្រុមហ៊ុន អាចចូលជាសមាជិកក្រុមហ៊ុន CSA ព្រោះយើងនឹងផ្តល់អត្ថប្រយោជន៍បានច្រើនគួរសម ហើយក្រុមហ៊ុនCSA សិក្សាពីប្រវត្តិគម្រោងអភិវឌ្ឍន៍នីមួ​យៗ ក៏ដូចជាទីតាំង និងតម្លៃ មុនយើងយកលក់ ព្រោះក្នុងព្រោះស្ថានភាពបច្ចុប្បន្ន យើងអាចជួយសម្រួលដល់អតិថិជនរបស់យើង ដើម្បីទទួលបានក្នុងតម្លៃល្អ និងលក្ខខណ្ឌបង់ប្រាក់ក៏មានភាពងាយស្រួល”។

លោកបានឱ្យដឹងទៀតថា ក្រុមហ៊ុន CSA កំពុងមានភាពរីកចម្រើនយ៉ាងលឿន ព្រោះក្រុមហ៊ុនការរបស់យើង ធ្វើការងារតាមស្តង់ដារអន្តរជាតិ ហើយយើងបានផ្តល់កំរៃដល់ពួកគេបានច្រើន។មួយវិញទៀត ក្រុមហ៊ុន CSA មានឈ្មោះថ្មីលើទីផ្សារក៏ពិតមែន ប៉ុន្ទយើងក៏មានការចូលរួមពីក្រុមការងារដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យអចលនទ្រព្យ ដូច្នេះហើយបានជាយើងទទួលបានការជឿជាក់ពីអតិថិជន៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here