ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន៣ នឹង​ចូល​មក​ពង្រីក​សក្ដានុពល​ខេត្ត​កំពង់ស្ពឺ​

2

​ដោយ​ ​រ៉ា​ណេត

​កំពង់ស្ពឺ​៖​ ​យ៉ាង​យូរ​បំផុត​ត្រឹម​ចុងឆ្នាំ២០១៩ខាងមុខនេះ​ ​ក្រុមហ៊ុន​ចិន​ធំៗ​ចំនួន​បី​មក​ពី​ប្រទេស​ចិន​នឹង​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​ ​ដោយ​បោះទីតាំង​ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ដែល​កាន់តែ​ជួយ​ពង្រីក​នូវ​សក្ដានុពល​ខេត្ត​មួយ​នេះ​កាន់តែ​ខ្លាំង​។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​សំណាក់​មន្ត្រីខេត្ត​ជាន់ខ្ពស់​បញ្ជាក់​ប្រាប់​។​ ​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ ​លោក​វ៉ី​ ​សំណាង​ ​បាន​មានប្រសាសន៍​បញ្ជាក់​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ ​បន្ទាប់ពី​មក​ពី​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ ​នា​ព្រឹក​ថ្ងៃទី១២​ ​ខែមេសា​នេះ​ថា​ ​យ៉ាង​យូរ​បំផុត​នៅ​ដំណាច់ឆ្នាំ២០១៩នេះ​ ​ក្រុមហ៊ុន​ធំ​របស់​ប្រទេស​ចិន​នឹង​ចូល​មកកាន់​កម្ពុជា​ ​ដោយ​ដាក់​ទីតាំង​ស្ថិតនៅ​ក្នុងទឹក​ដី​ខេត្ត​កំពង់ស្ពឺ​។​ ​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​ក្រុម​ចិន​ធំៗ​របស់​ប្រទេស​ចិន​ ​ដែល​មានបំណង​ចូល​មកកាន់​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​គឺ​មាន​រហូតដល់​ចំនួន១៤​ ​ក្រុមហ៊ុន​មក​បន្ថែម​ទៀត​ ​ដោយ​ក្នុង​នោះ​រួមមាន​វិស័យ​ចម្រុះ​ផ្សេង​ៗ​ពីគ្នា​ ​ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៩​នេះ​ ​ក្រុមហ៊ុន​ដែល​មក​មុនគេ​មាន​ចំនួន៣​ ​ដែល​រួមមាន​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​ ​ក្រុមហ៊ុន​ស្បែកជើង​ ​រួម​ជាមួយនឹង​ក្រុមហ៊ុន​ស្បែក​ ​ហើយ​ក្រុមហ៊ុន​ដែល​នៅសល់​ទាំងប៉ុន្មាន​ ​នឹង​បន្តម​ក​នៅ​ឆ្នាំ​បន្ទាប់​ទៀត​។​

​លោក​បន្ត​ថា​ ​“​វត្តមាន​នៃ​ក្រុមហ៊ុន​ទាំង១៤​ ​ដូចដែល​បាន​បង្ហាញ​នៅក្នុង​គម្រោង​មកកាន់​កម្ពុជា​ខាងលើ​នេះ​ ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​ ​និង​បង្កើន​នូវ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​ ​តាមរយៈ​ការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ជួយ​បង្កើន​នូវ​ចំណេះ​ ​ផ្តល់​ជំនាញ​ដល់​បណ្តា​យុវជន​ជំនាន់​ក្រោយ​”​ ​។​ ​លោក​បន្ត​ថា​ ​“​អ្វី​ដែល​កាន់តែ​ល្អ​ប្រសើរ​នោះ​ ​គឺ​ជួយ​ពង្រីក​នូវ​សក្ដានុពល​របស់​ខេត្ត​កំពង់ស្ពឺ​តែម្ដង​”​។​ ​

​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ហេតុផល​ដែល​ជ​ម្រុ​ញ​ឱ្យ​អ្នក​វិនិយោគ​ ​ក៏ដូចជា​ក្រុមហ៊ុន​ធំ​របស់​ប្រទេស​ចិន​ ​ចូល​មក​ចាប់ដៃ​ជាមួយ​កម្ពុជា​ ​ក៏​ព្រោះតែ​គេ​មានទំនុក​ចិត្ត​ខ្ពស់​ក្នុង​កិច្ចសហការ​ជា​ដៃគូ​ក្នុង​តំបន់​ ​ប្រកប​ដោយសក្តានុពល​ ​និង​អាច​ទទួល​បាន​ភាព​វិជ្ជមាន​ក្នុងនាម​ជា​ដៃគូ​យូរអង្វែង​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​មួយចំនួន​៕​

2 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here