ក្រុមហ៊ុន​ចំនួន​ ​២​ ​គ្រោង​បោះទុន​វិនិយោគ​ជាង​ ​១០០លាន​ដុល្លារ​លើ​វិស័យ​កសិកម្ម​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីរួមខេត្ត​ត្បូងឃ្មុំ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ចំនួន​ ​២​ ​បានសម្រេច​បោះទុន​ ​បោះទុន​ជាង​ ​១០០​ ​លាន​ដុល្លារ​អាមេរិក​ ​វិនិយោគ​លើ​សណ្ឋាគារ​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​រោច​ក្រ​កែ​ឆ្នៃ​កសិកម្ម​នៅ​ខេត្ត​ត្បូងឃ្មុំ​។​ ​

​យោង​តាម​ការ​ចុះផ្សាយ​របស់​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​បាន​អ​ម័ត​គម្រោង​សាង​សា​ងស់​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃទី​ ​១២​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​ថា​ ​ក្រុមហ៊ុន​ ​KIM​ ​PICH​ ​DEVELOPMENT​ ​CO​.​,​ ​LTD​.​”​ ​បាន​បោះទុន​ ​៩៨លាន​ដុល្លារ​អាមេរិក​ក្នុង​គម្រោង​សាងសង់​ ​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥​ ​ចំនួន​ ​៣៦៥បន្ទប់​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ក្លឹម​វា​យកូនហ្គោល​ ​បឹង​ហ្គា​ឡូ​ ​ផ្ទះ​វីឡា​ ​រមណីយដ្ឋាន​ទេសចរណ៍​ ​សួន​កំសាន្ត​ ​និង​គ​ម្រោ​ង​ផ្សេង​ៗ​ទៀត​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ៨​ ​ភូមិ​អន្លង់ជ្រៃ​ ​ឃុំ​កក់​ ​ស្រុក​ពញាក្រែក​ ​ខេត្ត​ត្បូងឃ្មុំ​ ​ដែល​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.១១៥កន្លែង​ជូន​ដល់​ប្រជាពលរដ្ឋ​។​

​ ​CDC​ ​ក៏បាន​អនុម័ត​ ​ឲ្យ​ក្រុមហ៊ុន​ ​“​LBN​ ​AGRICULTURE​ ​CO​.​,​ ​LTD​.​”​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​១១,៩លាន​ដុល្លារ​អាមេរិក​ ​ក្នុង​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​ ​(​ដំណាប់​ស្វាយ​,​ ​Sweet​ ​Mango​ ​Chutney​,​ ​Mango​ ​Candy​,​ ​Mango​ ​Squash​,​ ​Mango​ ​Pickle​.​.​.​)​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ៧​ ​ភូមិ​បេង​ ​ឃុំ​ដារ​ ​ស្រុក​មេមត់​ ​ខេត្ត​ត្បូងឃ្មុំ​ដែល​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៣៥កន្លែង​ជូន​ប្រជាពលរដ្ឋ​។​

​លោក​ ​ជាម​ ​ច័ន្ទ​សោភ័ណ្​ឌ​ ​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍​ ​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​នៅក្នុង​រយៈពេល៣​-​៥ឆ្នាំខាងមុខ​ ​ប្រជាពលរដ្ឋ​នឹង​ចូល​ទៅ​រស់នៅ​ក្នុង​ទីរួមខេត្ត​ត្បូងឃ្មុំ​រាប់​ម៉ឺន​នាក់​ ​ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​ ​កំពុង​ចូល​មក​វិនិយោគ​ក្នុង​ខេត្ត​មួយ​នេះ​។​

​អភិបាលខេត្ត​ត្បូងឃ្មុំ​រូប​នេះ​បន្ត​ថា​ ​បច្ចុប្បន្ន​នេះ​មាន​ក្រុ​មន​ហ៊ុន​ចន្លោះ​ពី៣០ទៅ៤០​ ​កំពុងតែ​ចូល​មក​វិនិយោគ​នៅក្នុង​ខេត្ត​ថ្មីនេះ​ ​ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​ពុះ​ដី​ឡូ​តិ៍​លក់​ ​និង​មានការ​សាងសង់​បុរី​ផង​ដែរ​ ​ដែល​វា​ជាផ្នែក​មួយ​យ៉ាង​សំខាន់​នៅក្នុង​ការ​អភិវឌ្ឍ​ ​និង​ទាក់ទាញ​ប្រជាពលរដ្ឋ​ ​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ចូល​មក​រស់នៅ​កាន់តែ​ច្រើន​។​ ​

​លោក​បន្ត​ថា​ ​អាជ្ញាធរ​ខេត្ត​ក៏បាន​ ​និង​កំពុង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ​ដូចជា​បណ្តាញ​ផ្លូវថ្នល់​ ​សួនច្បារ​ ​ទី​សាធារណៈ​ ​នៅក្នុង​ខេត្ត​ឱ្យ​កាន់តែ​ស្រស់បំព្រង​ ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​របស់​ទីក្រុង​ ​ក៏ដូចជា​ទីរួមខេត្ត​ទាំងមូល​ឱ្យ​មានការ​ទាក់ទាញ​ ​និង​ជាទី​ចាប់អារម្មណ៍​ពីសំណាក់​ប្រជាពលរដ្ឋ​មកកាន់​ខេត្ត​មួយ​នេះ​។​

​លោក​បណ្ឌិត​បេង​ហុង​ ​សុ​ជាតិ​ខេ​មរ៉ូ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​លំនៅ​ដ្ឋាន​ ​និង​ជា​អ្នក​រៀបចំ​ប្លង់​គោល​ទីក្រុង​នេះ​បាន​ធ្លាប់​មានប្រសាសន៍​ថា​ ​ទីរួមខេត្ត​នេះ​មាន​លក្ខណៈ​ពិសេស​ ​ហើយ​នា​ពេល​អនាគត​ទីក្រុង​នេះ​ ​នឹង​មាន​មនុស្ស​រស់នៅ​កាន់តែ​ច្រើន​ ​ដោយសារ​ទីក្រុង​នេះ​នឹង​ពង្រីក​ការ​តភ្ជាប់​ជាមួយ​ក្រុង​សួង​នា​ពេល​អនាគត​ ​ជាមួយ​ទី​រួម​ស្រុក​ពញ្ញា​ក្រែក​ដែល​នៅ​ក្បែរ​នោះ​។​លោក​បន្ត​ថា​ ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ក្នុង​ទីក្រុង​នេះ​ ​ត្រូវ​បាន​រៀបចំ​មាន​លក្ខណៈ​ពិសេស​ ​ដោយមាន​ការ​បែង​ចែង​រវាង​ទឹក​កខ្វក់​ ​និង​ទឹកភ្លៀង​ដាច់​ពីគ្នា​។​

​លោក​បន្ត​ថា​ ​“​ខេត្ត​នេះ​ ​នឹងជា​តំបន់​សម្រាប់​ស្តុក​ផលិត​ផ​លក​សិ​ឧស្សាហកម្ម​ ​ដោយសារ​ខេត្ត​នៅ​ជុំវិញ​នេះ​ ​ជា​តំបន់​មាន​សក្តា​នុ​ពល​លើ​ដំ​ណាំ​កសិ​ឧស្សាហកម្ម​ ​ហេតុនេះ​ខេត្ត​នេះ​នឹង​ក្លាយជា​មជ្ឈមណ្ឌល​កណ្តាល​សម្រាប់​តំបន់​ភូមិ​ភា​គ​ឦសាន្​ត​”​។​ ​

​លោក​បន្ត​ថា​ ​“​នា​ពេល​អនាគត​ ​ខេត្ត​នេះ​នឹង​មាន​ខ្សែរថ​ភ្លើង​ឆ្លងកាត់​ពី​ប្រទេស​ចិន​ ​តាមរយៈ​គម្រោង​ខ្សែ​ក្រ​វ៉ាត់​មួយ​ ​ផ្លូវ១ផង​ដែរ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here