ក្រុមហ៊ុន​ជាច្រើន​កំពុង​ចាប់អារម្មណ៍​វិ​និ​យោ​គព្រលា​នយន្តហោះ​នៅ​កណ្តាល​ក្រុង​បាត់ដំបង​

0

ដោយ ​គង់​ សូ​រិយា​

​បាត់​ដំ​បងៈ ​ក្រុមហ៊ុន​ជាច្រើន​បាន​ និង​កំពុង​ចាប់អារម្មណ៍​វិនិយោគ​នៅ​ព្រលា​នយន្តហោះ​ ស្ថិតនៅ​កណ្តាល​ក្រុង​បាត់ដំបង​ ដែល​ជា​ខេត្ត​មានការ​រីកចម្រើន​និង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ជាងគេ​នៃ​ភូមិភាគ​ពាយ័ព្យ​ប្រទេស​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ លោក​ស៊ិន​ ចាន់់​សិរី​វុត្ថា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី១១​ កក្កដា​នេះ​ថា​ មាន​ក្រុមហ៊ុន​ច្រើន​បាន​ចាប់អារម្មណ៍​វិ​និ​យោ​គព្រលា​នយន្តហោះ​ ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​បាត់ដំបង​នេះ​ ប៉ុន្តែ​ក្រោយមក​បាន​ស្ងប់ស្ងាត់​ទៅវិញ​។

លោក​បន្ត​ថា​ “ជាគោល​ការណ៍​រដ្ឋាភិបាល​ មិនបាន​ហាមឃាត់​ការ​វិនិយោគ​នៅក្នុង​ខេត្ត​ណាមួយ​នោះ​ទេ​ ការ​វិនិយោគ​អាស្រ័យ​លើ​ខេត្ត​ដែល​រកបាន​អ្នក​វិនិយោគ​ ពួកគេ​អាច​សាងសង់​បាន​”។លោក​បន្ត​ថា​ “ទោះជា​យ៉ាង​ណា​ព្រលា​នយន្តហោះ​ ខេត្តបាត់ដំបង​មាន​ទំហំ​តូច​ មិន​អាច​ចុះចត​យន្តហោះ​ប្រភេទ​ស្លាប​បានទេ​ ព្រលា​ននេះ​អាច​ចុះចត​តែ​យន្តហោះ​ប្រភេទ​ឧទ្ទម្ភា​គចក្រ ​(កន្ទុ​មរ៉ុយ​) តែប៉ុណ្ណោះ​”។

លោក​ស៊ិន​ ចាន់​សិរី​វុត្ថា​បាន​បន្ត​ទៀត​ថា​ ព្រលា​នយន្តហោះ​បាត់ដំបង​មាន​ទំហំ​តូច​ ហើយ​មិន​អាច​ពង្រីក​បានទេ​ ដោយសារ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជុំជិត​។ ហេតុនេះ​ការ​ពង្រីក​ព្រលា​នយន្តហោះ​នេះ​អាច​មានការ​លំបាក​ ដោយសារ​ប៉ះពាល់​លំនៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ច្រើន​ ប៉ុន្តែ​បើសិនជា​អ្នក​វិ​នកិ​យោគ​ណា​ចង់​ធ្វើ​ ពួកគេ​អាច​ដោះស្រាយ​បាន​ឬមិន​បាន​អាស្រ័យ​លើ​ភាព​ជាក់ស្តែង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here