ក្រុមហ៊ុន​តៃ​វ៉ាន​គ្រោង​បោះទុន​វិនិយោគ​ប្រមាណ​ ២០០០លាន​ដុល្លារ​នៅ​ខេត្ត​កំពង់ស្ពឺ​

2

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​តៃ​វ៉ាន​មានបំណង​វិនិយោគ​ ទឹកប្រាក់​ប្រមាណ ២០០០លាន​ដុល្លារ​ក្នុង​វិស័យ​វិស័យ​កសិកម្ម​ និង​កសិ​ឧស្សាហកម្ម​នៅ​ខេត្ត​កំពង់ស្ពឺ​។

របាយការណ៍​មួយ​បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ មានការ​កើនឡើង​នូវ​ភាពជា​ដៃគូ​ និង​យុទ្ធ​សាស្រ្ត​ នៅក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ ខណៈ​ពេលនេះ​ក្រុមហ៊ុន​តៃវ៉ាន់​ចំនួន១០​ ត្រូវ​បាន​រាយការណ៍​ថា​ មាន​ចំណង​ចង់​វិនិយោគ​នៅ​ខេត្ត​កំពង់ស្ពឺ​។

របាយការណ៍​បាន​បង្ហាញថា​ ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​ អាច​នឹង​មាន​ទំហំ​ទៅដល់២ពាន់​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការ​វិនិយោគ​នៅ​ខេត្ត​កំពង់ស្ពឺ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ លោក​ វ៉ី​ សំណាង​ ត្រូវ​បាន​រាយការណ៍​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​មួយ​ថា​ ចំនួន​ទឹកប្រាក់​វិនិយោគ​អតិបរមា​នេះ​ នឹង​ត្រូវ​ទៅ​ចាក់​បញ្ចូល​ នៅក្នុង​វិស័យ​វិស័យ​កសិកម្ម​ និង​កសិ​ឧស្សាហកម្ម​ ដែល​ត្រូវការ​ជាចាំបាច់​។

ខណៈ​កម្ពុជា​មាន​សារៈសំខាន់​ខាងសេដ្ឋកិច្ច​ច្រើន​ លើ​វិស័យ​កសិកម្ម​ ក្រុមហ៊ុន​តៃវ៉ាន់​ទាំងនេះ​ កាន់តែ​ចាប់អារម្មណ៍​ក្នុង​ការ​ដាំដុះ​ស្រូវ​ កៅស៊ូ​ និង​ដូង​។

ថ្មី​ៗនេះ​ការ​តភ្ជាប់​ផ្លូវ​រវាង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​។ នេះ​អាច​ជាហេតុ​ផល​សម្រាប់​ការ​ចាប់​អា​រម្ម​ណ៍​ថ្មី​ៗ សម្រាប់​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ជាច្រើន​។

លោក​សំណាង​បន្ថែម​ថា​ “នៅ​ថ្ងៃអាទិត្យ​ទី២​ ខ្ញុំ​ជួប​ជាមួយ​អ្នក​វិនិយោគ​តៃវ៉ាន់១០​ នាក់​។ ពួកគេ​បាន​និយាយ​ថា​ ពួកគេ​ចង់​វិនិយោគ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។ ការ​វិនិយោគ​ពី​វិនិយោគិន​បរទេស​ មិន​ត្រឹមតែ​បង្កើត​ឱកាស​ការងារ​ថ្មី​ សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ក៏​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​មកកាន់​កម្ពុជា​ផង​ដែរ​”។

លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​ទាំង១០​ ដែល​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​រួមមាន​ក្រុម​ហ៊ុន​ធំៗ​របស់​តៃវ៉ាន់​ ដូចជា​ China​ Hainan​ Natural​ Rubber​ Industry​ Group​ Co​ Ltd​ ក្រុមហ៊ុន​ Hainan​ State​ Farms​ Holding​ Group​ Co​ Ltd​ និង​ក្រុមហ៊ុន​ Hainan​ Ruixiang​ Tropical​ Economic​ Investment​ Group​ Co​ Ltd​ ជាដើម​៕

2 COMMENTS

  1. សុំដូរប្រទេសវិនិយោគឲ្យផង គឺ (ខេត្តហៃណាន ប្រទេសចិន)៕

LEAVE A REPLY

Please enter your comment!
Please enter your name here