ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម​គ្រោង​នឹង​សាក​ល្បង​បច្ចេកវិទ្យា​ 5G នៅ​កម្ពុជា​ក្នុង​ខែកក្កដា​នេះ​

0

ដោយ​ ម៉ា​ណេត​

វៀតណាមៈ​ ក្រុមហ៊ុន​ Viettel​ វៀតណាម​ និង​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ ដើម្បី​អនុវត្ត​ការសាកល្បង​បច្ចេកវិទ្យា5​G នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែ​នេះ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ VN​ Express​ ដែល​មាន​មូលដ្ឋាន​នៅ​វៀតណាម​នេះ​ផ្សាយ​កាលពី​ម្សិលមិញ​នេះ​។

លោក ​Nhong​ Dinthon​ អគ្គនាយករង​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា​ ក្រុមហ៊ុន​ Viettel​ Cambodia​ ឬMetfone​ បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​ ហើយ​កំពុងធ្វើការ​យ៉ាង​ឆាប់រហ័ស​ ដើម្បី​ដំឡើង​ឧបករណ៍​បញ្ជូន​ទិន្នន័យ5​G ដើម្បី​ចាប់ផ្តើម​ការសាកល្បង​ក្នុង​ខែ​នេះ​។

នៅក្នុង​ពិធី​ចុះហត្ថលេខា​នៅ​ថ្ងៃអង្គារ​ ភាគី​ទាំងពីរ​ក៏បាន​សន្យា​ថា​ នឹង​ចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ខ្លួន​ វិនិយោគ​លើ​វិស័យ​អេឡិចត្រូនិក​ សុខភាព​អេឡិចត្រូនិក​ ការអប់រំ​អេ​ឡិច​ត្រូ​និច​ កសិកម្ម​អេ​ឡិច​ត្រូ​និច​ ទីក្រុង​ឆ្លាត​ និង​Internet​ ជាដើម​។

កាលពី​ឆ្នាំមុន​ ក្រុមហ៊ុន​មិត្ត​ហ្វូ​នបា​នក្លាយ​ជា​ប្រតិបត្តិ​ករ​ដំបូង​ គេ​នៅ​កម្ពុជា​ក្នុង​ការ​ផ្តល់​សេវា 4.5​G LTE​ ។ វា​ក៏បាន​តំឡើង​ស្ថានីយ៍​ផ្សាយ 4​G ចំនួន១០០នៅ​ទន្លេសាប​ ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​តំបន់​មួយ​ដែល​មាន​ល្បឿន​ Internet​ យឺត​។

កិច្ច​ព្រមព្រៀង​របស់​ក្រុមហ៊ុន​ Viettel​ ដើម្បី​សាកល្បង​សេវា 5​G នៅ​កម្ពុជា​បាន​មកដល់​ពេល​មួយ​ខែ​ ក្រោយពី​ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា 5​G ជាលើកដំបូង​នៅ​វៀតណាម​។ ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួងព័ត៌មាន​ និង​គមនាគមន៍​របស់​វៀតណាម​ដើម្បី​សាកល្បង​សេវាកម្ម 5​G របស់​ខ្លួន​រហូតដល់​ថ្ងៃទី​ ២១​ ខែមករា​ឆ្នាំ​ ២០២០​។

បច្ចេកវិទ្យា 5​G ជា​បច្ចេកវិទ្យា​ជា​ជំនាន់​ចុងក្រោយ​នៃ​ការ​ភ្ជាប់​ Internet​ ចល័ត​ ហើយ​ផ្តល់​ល្បឿន​លឿន​ និង​ការ​ភ្ជាប់​ដែល​អាច​ជឿជាក់​បាន​លើ​ស្មា​តហ្វូ​ន និង​ឧបករណ៍​ផ្សេងទៀត​ បើ​ប្រៀបធៀប​ទៅ​នឹង​បច្ចេកវិទ្យា 3​G និង 4​G ដែល​មានស្រាប់​។

កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​ Smart​ Axiata​ ដែល​ជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុនគេ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​ធ្វើតេស្ត​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​ផ្លូវការ​ដោយ​ផ្ទាល់​លើ​បច្ចេកវិទ្យា 5​G ដំបូងបង្អស់​នៅ​កម្ពុជា​។ ការ​បង្ហាញ​ជា​លក្ខណៈ​សាកល្បង​នេះ​មានឈ្មោះ​ថា​ “ជម្រុ​ញការ​អភិវឌ្ឍ​កម្ពុជា​សម្រាប់​អនាគត​ នៃ​ការ​តភ្ជាប់​និង​ការរស់នៅ​បែប​ឌីជីថល​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here