ក្រុមហ៊ុន​យក្ស​ចិន ​Sunwah​ គ្រោង​អភិ​ឌ្ឍ​ន៍​តំបន់ឧស្សាហកម្ម​ និង​លំនៅឋាន​លើ​ទំហំដី​ ៦០ហិ​កតា​នៅ​តាមផ្លូវ​ជាតិ​លេខ៤​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Sunwah​ Group​ របស់​ចិន​គ្រោង​អភិ​ឌ្ឍ​ន៍​សួន​ឧស្សាហកម្ម​ និង​លំនៅឋាន​លើ​ទំ​ហដី ៦០ហិ​កតា​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ដែល​មាន​ចម្ងាយ​ប្រមាណ២០គីឡូម៉ែត្រ​ពី​ភ្នំពេញ​ ខណៈ​តំបន់​មួយ​នេះ​ បាន​នឹង​កំពុង​មាន​សក្តា​នុ​ពល​ខ្ពស់​ និង​រីក​ចំរើន​យ៉ាង​ខ្លាំង​។

យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​ Sunwah​ Group​ បានឱ្យ​ដឹង​ថា​ ក្រម​ហ៊ុន​នេះ​បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ ​និង​
កំ​ពុងច​រចា​សាងសង់​ គម្រោង​ Sunwah​ New​ Town​ ជាមួយ​អាជ្ញាធរ​កម្ពុជា​ពាក់ព័ន្ធ​ លើ​គម្រោង​អភិវឌ្ឍន៍​ឧស្សាហកម្ម​ និង​លំនៅឋាន​ នៅ​លើ​ដី ៦០ហិ​កតា​ ស្ថិតនៅ​តាមផ្លូវ​ជាតិ​ចំងាយ​ប្រមាណ២០គីឡូម៉ែត្រ​ ពីទី​ក្រុងភ្នំពេញ​ (ផ្លូវជាតិ​លេខ៤​)។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ប្រែក្លាយ​ តំបន់​ស្ថិតនៅ​តាមផ្លូវ​ជាតិ​លេខ៤​ ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​ខេត្ត​ព្រះសីហនុ​ បាន​ក្លាយជា​តំបន់ឧស្សាហកម្ម​ រោងចក្រ​ និង​លំនៅឋាន​ដ៏​ពេញនិយម​ ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ពិសេស​មួយ​ ដែល​រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ជា​តំបន់ឧស្សាហកម្ម​ពិសេស​ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​ ២០២៥​។

ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ​ ផ្លូវជាតិ​លេខ៤បាន​ នឹង​កំពុងតែ​មាន​ទាក់ទាញ​ផ្នែក​វិនិយោគ​ទាំង​ គម្រោង​ដី​ឡូត៍​ គម្រោង​លំនៅ​ដ្ឋាន​ និង​បុរី​ (ទាំង​ការរស់នៅ​ និង​ការ​ប្រកប​អាជីវកម្ម​) គម្រោង​កា​រ៉ា​សសាំង​ ម៉ាត​ ផ្សារ​ មន្ទីរពេទ្យ​អន្តរជាតិ​ និង​ក្នុង​ស្រុក​ សាលារៀន​ ព្រោងព្រាត​នៅ​តាម​ដងផ្លូវ​ជាតិ​មួយ​នេះ​ផង​ដែរ​។

ក្រុមហ៊ុន​ Sunwah​ Group​ បាន​វិនិយោគ​នៅ​កម្ពុជា​ អស់​រយៈពេល​ជាង២៥ឆ្នាំ​ហើយ​។ កាលពីដើម​ឆ្នាំ​កន្លងមក​នេះ​ ក្រុមហ៊ុន​បាន​វិយោគ​សំខាន់​លើ​ពាណិជ្ជកម្ម​នាំចូល​ និង​នាំចេញ​។ បន្ថែម​ពីនេះ​ ក្រុមហ៊ុន​ក៏បាន​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ លើក​ការផលិត​ និង​កែច្នៃ​គ្រឿង​សមុទ្រ​សម្រាប់​នាំចេញ​។ បន្ទាប់មក​ទៀត​ ក្រុមហ៊ុន​ Sunwah​ Group​ គឺជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​ ជាមួយនឹង​ផលប័ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​។

កាលពី​ឆ្នាំ១៩៩៥​ ក្រុមហ៊ុន​ Sunwah​ Group​ បាន​ដាក់​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​កម្ពុជា​ និង​បាន​សាងសង់​រោងចក្រ​កែច្នៃ​គ្រឿង​សមុទ្រ​ នៅ​លើ​ទំហំដី១០​ ហិ​កតា​ នៅ​ឯកំ​ពង់​ផែ​ក្រុង​ព្រះសីហនុ​ ដោយ​ចំណាយ​ទឹកប្រាក់​វិនិយោគ១០លាន​ដុល្លារ​អាមេរិក​។ នេះ​គឺជា​រោងចក្រ​កែច្នៃ​គ្រឿង​សមុទ្រ​ធំជាង​គេ​មួយ​នៅ​កម្ពុជា​ សម្រាប់​ការនាំចេញ​ផលិតផល​គ្រឿង​សមុទ្រ​ទៅកាន់​ទីក្រុង​ហុងកុង​ និង​នៅ​ទូទាំង​ពិភពលោក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here