ក្រុមហ៊ុន​សាងសង់​ និង​រចនា​ថៃ​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​

0
សំណង់អគារខ្ពស់ៗកំពុងសាងសង់

ដោយ​ ដូ​ណាល់​ លី​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Kingsmen​ CMTI​ ភី​អិ​លស៊ី​ ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​រចនា​ផ្ទៃ​ខាងក្នុង​ និង​សំណង់​សម្រាប់​លក់រាយ​ និង​ការិយាល័យ​ នឹង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ក្រុមហ៊ុន​នេះ​បាន​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​។

លោកស្រី​ Sunisa​ Ratnanenya​ អនុប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ប្រាប់​កាសែត​ The​ Nation​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ “យើង​បាន​ពង្រឹង​ជំហរ​របស់​យើង​ នៅក្នុង​ប្រទេស​កម្ពុជា​ ជាមួយនឹង​ការ​វិនិយោគ​ថ្មី​ដោយមាន​ក្រុមហ៊ុន​ពី​ថៃ​ និង​បរទេស​ដែល​ពង្រីក​វត្តមាន​របស់​ពួកគេ​នៅក្នុង​ប្រទេស​នេះ​ រួមមាន​ ក្រុមហ៊ុន​ Ralph​ Lauren​ ក្រុមហ៊ុន​ Starbucks​ ក្រុមហ៊ុន​ Pizza​ Company​ និង​ក្រុមហ៊ុន​ S&​P”។

លោកស្រី​ បាន​បន្ថែម​ថា​ “ការ​បើក​ដំណើរការ​បរិវេណ​អាជីវកម្ម​ថ្មី​ នឹង​មាន​តម្រូវការ​កើនឡើង​ សម្រាប់​សេវាកម្ម​របស់​ក្រុមហ៊ុន​នៅក្នុង​វិស័យ​តុបតែង​ ការសាងសង់​ និង​ការរចនា​”។

ក្រុមហ៊ុន​នេះ​រំពឹង​ថា​ នឹង​រកចំណូល​បាន​ប្រហែល១លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០២០​ ដោយសារតែ​ការ​រីកចម្រើន​ នៃ​យីហោ​និង​ហាង​លក់រាយ​អន្តរជាតិ​ នៅ​រាជធានី​ភ្នំពេញ​ សៀមរាប​ និង​ក្រុង​ព្រះសីហនុ​។

ក្រុមហ៊ុន​ Kingsmen​ CMTI​ មាន​ប្រភព​ចេញពី​ប្រទេស​ថៃ​ និង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ១៩៨៩​។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារហ៊ុន​ថៃ​ក្នុង​ឆ្នាំ២០១៥​។

កម្ពុជា​បាន​ទទួលការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ លើទឹក​ប្រាក់​ចំនួន៣ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​ពោល​ កើនឡើង១០ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៧​៕

LEAVE A REPLY

Please enter your comment!
Please enter your name here