ក្រុមហ៊ុន​សំណង់​ជាង២០០​ នឹង​ចូលរួម​នៅក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​-អន្តរជាតិ​នៅ​សប្តាហ៍​នេះ​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ និង​អន្តរជាតិ​ចំនួន២០៧​ នឹង​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​-អន្តរជាតិ​លើក​ទី៦​ រយៈពេល៣ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​ ៥-៧ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នៅ​សប្តាហ៍​នេះ​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។

លោក​ជីវ​ ស៊ីវ​ផេង​ លេខា​ផ្ទាល់​អ្នកឧកញ៉ា​ ពុង​ ឃា​វសែ​ ប្រធាន​សមាគម​អ្នកសាង​សង់​កម្ពុជា​ បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ៣ ខែធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ថា​ មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ ស្ទើរតែ​គ្រប់​ប្រភេទ​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​មាន​ចំនួន​ប្រមាណ២០៧​ ក្រុមហ៊ុន​ដែល​មាន​ប្រភេទ​ជា​សម្ភារៈ​ជិត១០០០​ ​; នឹង​ចូលរួម​ដាក់​តាំង​បង្ហាញ​ នូវ​ផលិតផល​របស់​ខ្លួ​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​នេះ​ ។

លោក​បន្ត​ថា​ “ការចូលរួម​របស់​ក្រុមហ៊ុន​ នៅក្នុង​ព្រឹត្តិ​ការណ៍​តាំងពិព័រណ៍​នៅក្នុង​ឆ្នាំនេះ​ មានការ​កើនឡើង​ជាង​ឆ្នាំមុន​ពោល​កាលពី​ឆ្នាំ២០១៨​ មាន​ចំនួន១៨៦​ ក្រុមហ៊ុន​ដោយសារ​ការ​រីកចម្រើន​ដ៏​ឆាប់រហ័ស​ នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ពី​មួយ​ឆ្នាំ​ៗទៅ​មួយឆ្នាំ​”។

លោក​បន្ថែម​ថា​ វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​ក្នុងរយៈពេល​ជិត​ដាច់ឆ្នាំ២០១៩នេះ​ យោង​តាម​ទិន្នន័យ​របស់ក្រ​សួង​រៀបចំ​ដែនដី​ មាន​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​ជាង៥០០០លាន​ដុល្លារ​អាមេរិក​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​សមាគម​អ្នកសាង​សង់​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ការចូលរួម​នៅក្នុង​ព្រឹត្តិ​ការណ៍​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​ អន្តរជាតិ​ដែល​មានការ​គាំទ្រ​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ នឹង​ទទួល​បានផល​ប្រយោជន៍​ដូចជា​ ទី១ទទួល​បាន​ព័ត៌មាន​អំពី​ការ​វិនិយោគ​ និង​ការអភិវឌ្ឍន៍​វិស័យ​សំណង់​របស់​កម្ពុជា​បច្ចុប្បន្ន​ ទី២​ អាច​ស្វែងរក​ដៃគូ​រស​ម្រាប់​ធ្វើការ​វិនិយោគ​ និង​អភិវឌ្ឍន៍​ទាំង​អ្នក​ក្នុង​ប្រទេស​ និង​មក​ពី​បរទេស​ ទី៣​ អាច​ស្វែងរក​អាជីវកម្ម​សម្រាប់​ផ្តល់​ឱ្យ​ក្រុម​គ្រ​សារ​មានមុខ​របរ​។

ទី៤​ អាច​ស្វែងយល់​ និង​ស្គាល់​សម្ភារៈ​ បរិក្ខារ​ ឧបករណ៍​ និង​គ្រឿងចក្រ​ និង​បច្ចេកវិទ្យា​សំណង់​គ្រប់​ប្រភេ​ទេ​ ដែល​សុទ្ធសឹងតែ​មានគុណ​ភា​ពល្អៗ​ ទំនើប​ៗ មាន​ដាក់​លក់​នៅក្នុង​ទីផ្សារ​កម្ពុជា​ និង​ពិភពលោក​ ទី៥​ អាច​ស្វែងរក​កម្ចី​ប្រាក់​ពី​ធនាគារ​ ដើម្បី​ទិញ​អចលនទ្រព្យ​ដែល​មានការ​ប្រាក់​ទាប​សមរម្យ​ និង​ទី៦​ អាច​រក​ទិញ​លំនៅឋាន​មានតម្លៃ​សមរម្យ​ និង​មានការ​បញ្ចុះតម្លៃ​ជាច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here