ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង​មួយ​បោះទុន ១៥០លាន​ដុល្លារ​វិនិយោគ​លើ​អាគារ​ការិយាល័យ

0
ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង​
ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង​

ដោយ ​វុត្ថា

អាល្លឺម៉ង់ៈ ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង់ Allianz ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Allianz SE ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Munich របស់​ប្រទេស​អាល្លឺម៉ង់ បានប្រកាស​បោះទុន​ចំនួន ១៥០លាន​ដុល្លារ​អាមេរិក ក្នុងការ​អភិវឌ្ឍ​ន៍គ​ម្រោ​ង​ការិយាល័យ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Godrej Group នៅក្នុង​ប្រទេស​ឥណ្ឌា។

ក្រុមហ៊ុន​អចលនទ្រព្យ​អាល្លឺម៉ង​
ក្រុមហ៊ុន​នេះ បាន​សរសេរ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដែល​ចេញផ្សាយ​កាល​ចុង​សប្តាហ៍​មុននេះ​ថា ការវិនិយោគ​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Allianz ក្នុងការ​ពង្រីក​អាជីវកម្ម និង​ការបែងចែក​ទុន​ចំនួន ៥០-៦០ ភាគរយ​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ខណៈ​ទីផ្សារ​នេះ​បាន​នឹង​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​ដូចជា​ប្រទេស​ចិន និង​ឥណ្ឌា​ជាដើម។

សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Godrej BTC ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Mumbai នឹងត្រូវ​អភិវឌ្ឍន៍​គម្រោង​ការិយាល័យ​ចំនួន២ ក្នុងនោះ​គម្រោង​មួយ​មាន​ទំហំ​ប្រហែល ២លាន​ម៉ែត្រការ៉េ និង​មួយទៀត​មាន​ទំហំ ១,៣លាន​ម៉ែត្រការ៉េ​នៅក្នុង​តំបន់ Benguluru។

លោក Rushabh Desai នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Allianz បានឱ្យដឹងថា ការបោះ​ទុនវិនិយោគ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ព្រោះ​ក្រុមហ៊ុន​មានការ​ជឿជាក់ លើ​ចក្ខុវិស័យ​កំណើន​រយៈពេល​វែង នៃ​សេដ្ឋកិច្ច​របស់​ឥណ្ឌា។

លោក​បន្តថា និន្នាការ​ប្រជាសាស្ត្រ និង​ការកែលម្អ​តម្លាភាព​កំពុង​គាំទ្រ​ដល់​អ្នកកាន់កាប់​អចលនទ្រព្យ ក៏ដូចជា​តម្រូវការ​រ​បស់​វិនិយោគិន ជាពិសេស​ផ្នែក​ការិយាល័យ​ដែល​ល្អ​សម្រាប់​វិនិយោគិន។

លោក Karan Bolaria នាយក​គ្រប់គ្រង និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ Godrej បានឱ្យដឹង​ដែរ​ថា ក្រុមហ៊ុន​មាន​ក្តីរំភើប​ដែល​បាន​ក្លាយជា​ដៃគូ​ថ្មី​នេះ។ ក្រុមហ៊ុន Godrej គឺជា​អចលនទ្រព្យ​ដ៏​ល្បីល្បាញ និង​គួរឱ្យ​ទុកចិត្ត​បំផុត​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលមាន​កំណត់ត្រា​ជោគជ័យ​លើ​ការអភិវឌ្ឍ​ក​ការិយាល័យ។

ក្នុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន​អចលនទ្រព្យ Allianz របស់​អាល្លឺម៉ង​មួយ​នេះ បានធ្វើការ​វិនិយោគ​លើកដំបូង​របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា​តាមរយៈ​ការវិនិយោគ​លើ​ការិយាល័យ​ជាមួយ​ក្រុមហ៊ុន Shapporji Pallonji បន្ទាប់មកទៀត​គឺ​ការអភិវឌ្ឍ​ន៏​ភ័ស្តុភារ​ជាមួយ​ក្រុមហ៊ុន​ ESR ក្នុង​ឆ្នាំ ២០១៨៕

អានអត្ថបទ៖ ក្រុមហ៊ុន​អាល្លឺម៉ង់​ដ៏​ធំ​មួយ​នឹង​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ ២០០មេ​ហ្គា​វ៉ាត់​នៅ​ភ្នំពេញ

LEAVE A REPLY

Please enter your comment!
Please enter your name here