ក្រុមហ៊ុន​ឥណ្ឌា​ចង់​វិនិយោគ​រោងចក្រអគ្គិសនី​ដើរ​​ដោយ​​ថាម​ពល​ពន្លឺ​ង​ព្រះអាទិត្យ​​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​

0

​ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យដឹង​ថា​ ​មាន​ក្រុមហ៊ុន​ជាច្រើន​ដោយ​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ឥណ្ឌា​មួយ​បាន​ ​និង​កំពុង​ចាប់អារម្មណ៍​វិនិយោគ​ ​លើ​ការសាងសង់​រោងចក្រអគ្គិសនី​ដើរ​ដោយ​ថា​ពល​ពន្លឺ​ព្រះអាទិត្យ​ ​(​Solar​ ​Energy​)​ ​នៅក្នុង​ខេត្ត​កំពុង​ស្ពឺ​។​

​លោក​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ខេត្ត​ពង់​ស្ពឺ​ ​គឺជា​មាន​សក្តា​នុ​ពល​ខ្ពស់​ទាំង​ប្រជាសាស្ត្រ​ ​ភូមិសាស្ត្រ​ ​និង​មាន​រោងចក្រ​ច្រើន​ ​ទើប​មាន​ក្រុមហ៊ុន​ឥណ្ឌា​ ​ចាប់អារម្មណ៍​ពីសំណាក់​ក្រុមហ៊ុន​បរទេស​មក​ ​វិនិយោគ​នៅក្នុង​ខេត្ត​មួយ​នេះ​ ​នា​ពេល​ខាងមុខនេះ​។​ ​លោក​បន្ត​ថា​ ​សម្រាប់​ក្រុមហ៊ុន​ឥណ្ឌា​ដែល​ចាប់អារម្មណ៍​វិនិយោគ​ ​ក្នុង​លើ​ការបង្កើត​រោងចក្រអគ្គិសនី​ដើរ​ ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​នេះ​ ​គឺ​ម្រាប់​ផ្គត់ផ្គង់​អ​គ្គិ​សនីយ​នៅក្នុង​ប្រទេស​កម្ពុជា​ ​រួម​ជាមួយនឹង​ការផលិត​ផ្ទាំង​សូ​ឡា​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទស​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​នៅ​មេសា​ ​ឆ្នំា២០១៩នេះ​ ​ខេត្ត​កំ​ពង​ស្ពឺ​ ​នឹង​ដាក់ឲ្យ​ដំណើរ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ​ ​ដែល​​មាន​កម្លាំង​រហូតដល់៦០មេ​ហ្គា​វ៉ាត់​ ​និង​បន្ត​ដាក់ឲ្យ​ដំណើរ​នូវ​រោងចក្រ​អ​គ្គិ​សនី​ផ្សេង​ៗ​ទៀត​ ​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​ ​ដើម្បី​ផ្គត់ផ្គង​នៅក្នុង​ខេត្ត​ ​និង​ចែកចាយ​ទៅកាន់​បណ្តា​ខេត្ត​ក្រុង​ផ្សេងទៀត​ផង​ដែរ​។​

​ខេត្ត​កំពង់ស្ពឺ​ ​គឺជា​ខេត្ត​ដែល​មាន​ភូមិសាស្ត្រ​នៅ​កៀក​នឹង​រាជធានី​ភ្នំពេញ​ ​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ ​ដោយសារ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​ទៅកាន់​បណ្តា​ផ្លូវជាតិ​សំ​ខាន់​ៗ​ជាច្រើន​ទៀត​ ​ពិសេស​ការ​តភ្ជាប់​ជាមួយ​កំពង់ផែ​ក្រុង​ព្រះសីហនុ​ ​តាមផ្លូវ​ដែក​ជាដើម​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here