ក្រុមហ៊ុន Huawei ប្តេជ្ញា​បន្ត​វិនិយោគ​លើ​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា​ក្រៅពី​ទូរគមនាគមន៍

0
ក្រុមហ៊ុន Huawei ប្តេជ្ញា​បន្ត​វិនិយោគ​លើ​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា​ក្រៅពី​ទូរគមនាគមន៍
ក្រុមហ៊ុន Huawei ប្តេជ្ញា​បន្ត​វិនិយោគ​លើ​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា​ក្រៅពី​ទូរគមនាគមន៍

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន ​Huawei ប្ដេជ្ញានឹង​បន្ត​វិនិយោគ​បន្ថែម មិន​ត្រឹមតែ​ក្នុង​វិស័យ​ទូរគមនាគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រីក​សកម្មភាព​ធុរកិច្ច​ផ្សេងទៀត ក្នុង​វិស័យ​ឌីជីថល ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា។

លោក Yuya YAO  នាយក​ប្រតិបត្តិ​ថ្មី​របស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា នៅក្នុង​ជំនួប​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩នេះ បានឱ្យដឹង​អំពី​សកម្មភាព​ធុរកិច្ច​របស់​ក្រុមហ៊ុន Huawei ដែល​បាន​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ ចាប់​តំ​ង​ពី​ឆ្នាំ១៩៩៩មក ដែល​បានផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​ផ្តល់​អាទិភាព ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល ដែល​បង្កើត​បរិស្ថាន​ស​ម្រា​ប់​ការរីកលូតលាស់​វិស័យ​ឌីជីថល។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត ឱ្យ​ក្រុមហ៊ុន Huawei បន្ត​វិនិយោគ និង​ផ្តល់​ការគាំទ្រ​បន្ថែម​តាមរយៈ​ជំនាញ និង​បទពិសោធន៍​របស់ខ្លួន​ដល់​ការងារ​រៀបចំ​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល និង​រដ្ឋាភិបាល​ឌីជីថល ។

ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ចិន​មួយ​នេះ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី ភាពជា​ដៃគូ ក្នុងការ​រួមគ្នា​អភិវឌ្ឍ និង​ដាក់ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនា​ន់ទី៥ (5G) នៅក្នុង​ឆ្នាំ២០១៩នេះ ជាមួយ​ទូរគមនាគមន៍​កម្ពុជា(ទ.ក.) ដែល​នឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស ដែល​ប្រើប្រាស់​មុនគេ​នៅក្នុង​តំបន់​អាស៊ាន ហើយនឹង​បន្ត​ពង្រីក​វិសាលភាព​អោយបាន​គ្រប់​តំបន់​ទូទាំងប្រទេស។

ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​របស់​កម្ពុជា បាន​នឹង​កំពុង​អនុវត្ត​លើ​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ប​ច្ចក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន (ICT) ជាពិសេស​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ដែលមាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង​បន្ថែម​នៃ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ឆ្លើយតប​នឹង​តម្រូវ​ការកើនឡើង នៃ​បណ្តាញ​ទំនាក់ទំនង​ព័ត៌មាន ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​លើកកម្ពស់​សមត្ថភាព ការប្រកួតប្រជែង​ក្នុង​វិស័យ​ទូរគមនាគមន៍។

ក្រុមហ៊ុន Huawei ប្តេជ្ញា​បន្ត​វិនិយោគ​លើ​វិស័យ​ជាច្រើន​ទៀត​នៅ​កម្ពុជា​ក្រៅពី​ទូរគមនាគមន៍

របាយការណ៍​របស់​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​របស់​កម្ពុជា​បានបង្ហាញ​ថា គិត​មកដល់ពេលនេះ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​អ៊ី​ន​ធើ​ណិ​ត​នៅ​កម្ពុជា​មានការ​កើនឡើង​ជា​លំដាប់ ដោយ​ចំនួន​នៃ​ការចុះឈ្មោះ​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត មាន​ប្រហែល ១៣,៦លាន​នាក់ ស្មើនឹង ៨៣%នៃ​ប្រជាពលរដ្ឋ​សរុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here