ខុន​ដូ​ចំនួន ១៤៥គម្រោង បានបញ្ចប់ និង​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ

0
ខុន​ដូ​ចំនួន ១៤៥គម្រោង បានបញ្ចប់ និង​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ
ខុន​ដូ​ចំនួន ១៤៥គម្រោង បានបញ្ចប់ និង​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ២០១៩នេះ វត្តមាន​សំណង់​ខុន​លំដាប់​ស្ដង់ដា​សរុប​ចំនួន១៤៥គម្រោង បានបង្ហាញ​វត្តមាន​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​គម្រោងថ្មីៗចំនួន១៣ ទើបតែ​បានដាក់​ចូល​ទីផ្សារ​ក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំនេះ។

ខុន​ដូ​ចំនួន ១៤៥គម្រោង បានបញ្ចប់ និង​កំពុង​សាងសង់​នៅ​រាជធានី​ភ្នំពេញ

បើទោះបីជា​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ការទិញ លក់ នៅលើ​ទីផ្សារ​សំណង់​ខុន​ដូ ត្រូវបាន​មើលឃើញថា ហាក់​មិនសូវមាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង ដូចជា វិស័យ​សំណង់​ផ្សេងទៀត​ក៏ពិតមែន ប៉ុន្តែ​ផ្អែក​តាម​ការអះអាង​អ្នកជំនាញ​ផ្នែក​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន​បញ្ជាក់ថា ទីផ្សារ​ខុន​ដូ​នៅតែមាន​តម្រូវការ​ដដែល ជាពិសេស​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម ខណៈដែល​មានការ​ចាប់​អារម្មណ៍​ពី​សំណាក់​អតិថិជន និង​អ្នកវិនិយោគ​បន្ត​ជា​ជនជាតិខ្មែរ ច្រើនជាង​ជនជាតិ​បរទេស។

យោងតាម​របាយការណ៍​របស់ CBRE Cambodia បាន​លើកឡើងថា ចំនួន​ខុន​ដូ​ដែល​បានបញ្ចប់​ការសាងសង់​ទាំងស្រុង រួម​ជាមួយនឹង​គម្រោង​ដែល​កំពុងតែ​បន្តសកម្មភាព​នៅឡើយ​ក្នុង​រាជធានី​ភ្នំពេញ គិត​ត្រឹម​ឆមាស​ទី១នៃ​ឆ្នាំ២០១៩នេះ មាន​រហូតដល់​ចំនួន ១៤៥គម្រោង។

អ្នកជំនាញ​ផ្នែក​សិក្សា​ស្រាវជ្រាវ​អចលនទ្រព្យ ប្រចាំ​នៅ​ក្រុមហ៊ុន​អន្តរជាតិ CBRE Cambodia កញ្ញា​គឹម គិ​ន​កេសា​បានឱ្យដឹងថា “នៅក្នុង​ចំណោម​គម្រោង​ខុន​ដូ​ទាំង១៤៥ ខាងលើនេះ មាន​គម្រោង​ចំនួន៧០ បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ ហើយ៧៥ គម្រោង​កំពុងតែបន្ត​ដំណើរការ​សាសង់ យ៉ាងសកម្ម​នាពេល​បច្ចុប្បន្ន​នេះ។ កញ្ញា​បាន​បន្តទៀតថា នៅក្នុង​ចំណោម​ទាំង ៧៥គម្រោង មាន​ខុន​ដូ​ចំនួន៦២គម្រោង ជាការ​សាងសង់​បន្ត​ដែល​នៅសល់​តាំងពី​ឆ្នាំ​ចាស់ ហើយ​គម្រោង​ខុន​ដូច​ចំនួន១៣ថ្មី​បន្ថែមទៀត ទើបតែ​បានដាក់​ចូល​នៅក្នុង​ឆមាស​ទី១ នៃ​ឆ្នាំ ២០១៩ ។

នៅក្នុង​ចំណោម​គម្រោង​ខុន​ដូ ដែល​កំពុងតែ​បន្តដំណើ​រ​ការសាងសង់​ទាំងអស់ គម្រោង​ធំ​ដែល​ត្រូវបានធ្វើ​ការចាប់អារម្មណ៍ និង​នៅ​លំដាប់​កំពូល រួមមាន​ចំនួន៧គម្រោង រួមមាន​គម្រោង R&F City, គម្រោង Arakawa Residence, គម្រោង Urban Village, គម្រោង Booyoung Town, គម្រោង La Vista One, គម្រោង Park Land Condo និង គម្រោង The Peak ដោយ​គម្រោងនីមួយៗ ភាគច្រើន​ត្រូវបាន​បែង​ចែកចេញ​ជាច្រើន​ដំណាក់កាល​ក្នុងការ​សាងសង់។

ដោយឡែក​សម្រាប់​គម្រោង​សាងសង់ សំណង់​អគារ​ភ្លោះ​ដ៏​មហិមារ​របស់​ក្រុមហ៊ុន ថៃ ប៊ុន​រ៉ុង មាន​កម្ពស់​រហូតដល់ ៥៦៨ ម៉ែត្រ ដែល​កំពុងតែបន្ត​ភាព​សកម្ម​ក្នុងការ​សាងសង់​ជញ្ជាំង​ទប់​ដី​នៅ​ដំណាក់​ដំបូង​នាពេល​បច្ចុប្បន្ននេះ ត្រូវបាន​ចាត់បញ្ចូល​ទៅក្នុង​បញ្ជី​គម្រោង​នាពេល​អនាគត ដោយសារតែ​ម្ចាស់​គម្រោង​មិនទាន់បាន​ផ្តល់ព័ត៌មាន​លម្អិត​ថា​តើ​នឹងមាន Component អ្វីខ្លះ ហើយ​ផ្នែកនីមួយៗមាន​ចំនួន​ប៉ុន្មាន​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here