ខេត្តកំពង់ធំ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទីក្រុង Panzhou របស់​ចិន ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច

0
ខេត្តកំពង់ធំ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទីក្រុង Panzhou របស់​ចិន
ខេត្តកំពង់ធំ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទីក្រុង Panzhou របស់​ចិន

ដោយ វុត្ថា

ភ្នំពេញ៖ ខេត្តកំពង់ធំ​របស់​ប្រទេស​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង ចងសម្ព័ន្ធ​មេត្រីភាព​គ្នា ជាមួយ​ទីក្រុង Panzhou ខេត្ត Guizhou នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ចំនួន៨ ដើម្បី​ជំរុញឱ្យមាន​ការរីកចម្រើន​រួមគ្នា។

ខេត្តកំពង់ធំ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទីក្រុង Panzhou របស់​ចិន
ខេត្តកំពង់ធំ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទីក្រុង Panzhou របស់​ចិន

លោក សុខ លូ អភិបាលខេត្ត​កំពង​ធំ បានឱ្យដឹង​នៅក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃទី១៣ ខែសីហា ម្សិលមិញ​នេះ​ថា​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នោះ​រួមមាន​វិស័យ ពាណិជ្ជកម្ម សិក្សាអប់រំ វប្បធម៌ កសិកម្ម ទេសចរណ៍ សុខាភិបាល បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាដើម។

លោក​បន្តថា នេះ​ជាការ​បោះជំហាន​ទៅមុខ​របស់​រដ្ឋបាលខេត្ត​កំពង់ធំ ក្នុងការ​ចាប់​ដៃគូ ចង សម្ព័ន្ធមេត្រីភាព លើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីក្រុង​ដ៏​ធំ​របស់​មិត្ត​ចិន ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ លើ​ការអភិវឌ្ឍ​ខេត្ត ឱ្យ​កាន់តែ​វិវឌ្ឍន៍​រីកចម្រើន​ស្របតាម​គោលនយោបាយ នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន។

លោក  Li Lingbo អភិបាលក្រុង Panzhou ខេត្ត Guizhou បាន​ថ្លែងអំណរគុណ ដល់​ភាគី​កម្ពុជា​ដែល​បានទទួល​ស្វាគមន៍ ហើយ​បាន​លើកឡើងថា ភាគី​ទាំងពីរ​នឹង​បង្កើន​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ទៅវិញទៅមក​យ៉ាង​ស៊ីជម្រៅ បន្ទាប់ពី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា នៅពេល​វេលា​សមស្រប នាពេល​ខាងមុខនេះ។

ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា បាន​បកប្រែ​ចេញ​ជា ០៣ ភាសា គឺ​ភាសា​ខ្មែរ ភាសា​ចិន និង​ភាសា​អង់គ្លេស ដោយ​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​អំពី​អត្ថប្រយោជន៍​បំពេញបន្ថែម និង​ទំហំ​សក្តានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ រវាង​ទីក្រុង​ផាន​ចូ​វ និង​ខេត្តកំពង់ធំ លើ​ផ្នែក​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម​ផលិតផល​កសិកម្ម។

ខេត្តកំពង់ធំ​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​ទីក្រុង Panzhou របស់​ចិន

ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា បន្តធ្វើ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ លើកកម្ពស់​ការផ្លាស់ប្តូ​រ​គណៈប្រតិភូ រវាង​ទីក្រុង​ផាន​ចូ​វ និង​ខេត្តកំពង់ធំ ដោយ​មិនមាន​កំណត់ និង​ផ្តល់​ការគាំទ្រ និង​ជំនួយ​ដល់​ដំណើរ​ទស្សនកិច្ច ធុរកិច្ច​ព្រម​គ្នា​ទាំងសងខាង ការចរចារ​ពាណិជ្ជក​ម្ម កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ការតាំងពិព័រណ៍ និង​សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here