ខេត្តតាកែវ​មិនទាន់​មានការ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​ច្រើន​

0

ដោយ​ ​នៅ​ ​ស៊ី​វុត្ថា

​ភ្នំពេញ​៖​ ​អភិបាលខេត្ត​តាកែវ​បាន​ឲ្យដឹង​ថា​ ​ខេត្តតាកែវ​នា​ពេល​បច្ចុប្បន្ន​នេះ​ ​មិនទាន់​មាន​ក្រុមហ៊ុន​ចូល​ទៅ​រកស៊ី​ ​ការ​សាងសង់​លំនៅ​ដ្ឋាន​ឬ​បុរី​លក់​នៅឡើយ​ទេ​ ​បើ​ធៀប​ទៅ​នឹង​បណ្តា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​។​

​លោក​អ៊ូច​ ​ភា​ ​អ​ភិ​វ​បាល​ខេត្តតាកែវ​ឲ្យដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ​១១​ ​ខែ​មេ​សានេ​ថា​ ​ថា​ ​“​ការអភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ ​នៅក្នុង​ខេត្ត​របស់​ប្រជាពលរដ្ឋ​ជា​លក្ខណៈ​គ្រួសារ​ ​មានការ​រីកចម្រើន​ច្រើន​គួរ​ឪ្យ​កត់សម្គាល់​ ​តែ​យើង​មិនទាន់​មាន​ឃើញ​គម្រោង​សាងសង់​បុរី​ ​ដូច​បណ្តា​ខេត្ត​នានា​ក៏ដោយ​។​ ​លោក​បន្ត​ថា​ ​ចំណែក​សកម្មភាព​ពុះ​ដី​ឡូ​តិ៍​ខេត្តតាកែវ​ ​ក៏​មិនទាន់​មាន​ក្រុមហ៊ុន​ទៅ​រកស៊ី​ផុលផុស​ផង​ដែរ​ ​តែ​ឃើញ​មានការ​ពុះ​ដី​ឡូ​តិ៍​លក់​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។​ ​

​លោក​បន្ត​ថា​ ​“​អាជ្ញាធរ​ខេត្ត​កំពុង​កែ​លំ​អរ​ហេដ្ឋារចនាសម្ព័ន្ធ​ ​នៅក្នុង​ខេត្ត​ទាំងមូល​ ​ដោយ​ការពង្រីក​ផ្លូវ​ឲ្យ​កាន់តែ​ធំជាង​មុន​ ​និង​ល្អ​ ​និង​សុវត្ថិភាព​ជាមុន​ ​ដើម្បីឲ្យ​ទាន់​ការរៀបចំ​បុណ្យ​ច្រត​ព្រះ​នង្គ័យ​នា​ពេល​ខាងមុខនេះ​”​។​

​សម្តេច​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នៅក្នុង​ជំនួប​ជាមួយ​កម្មករ​ ​និយោជិត​ជាង១៧,០០០នាក់​ ​មក​ពី​បណ្តា​រោងចក្រ​​នានា​ក្នុង​ខេត្ត​តាកែ​កាលពី​ឆ្នាំ​ ​២០១៨​ ​កន្លងមក​បាន​ចាត់ទុក​ខេត្តតាកែវ​ ​ជា​ខេត្ត​មាន​សក្តា​នុ​ពល​ខ្ពស់​សម្រាប់​ការ​វិនិយោគ​ ​ហើយ​សម្តេច​រំពឹង​ថា​ ​ក្រោយពេល​ផ្លូវជាតិ​លេខ២ស្ថាបនា​ ​និង​ពង្រីក​រួច​នឹង​មាន​រោងចក្រ​កាន់តែ​ច្រើន​វិនិយោគ​ក្នុង​ខេត្ត​នេះ​។​

​សម្តេច​បន្ត​ថា​ ​“​ខេត្តតាកែវ​មាន​សក្តា​នុ​ពល​វិនិយោគ​ខ្ពស់​ ​ហើយ​មាន​ដី​ទំនេរ​ច្រើន​សម្រាប់​បង្កើត​រោងចក្រ​ ​សហគ្រាស​នានា​”​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​ទីរួម​ខេត្ត​ដែល​មាន​ចម្ងាយ​ប្រមាណ៧៨គីឡូម៉ែត្រ​នេះ​ ​មិនទាន់​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ ​អាច​បណ្តាល​មក​ពីក​ត្តា​មួយចំនួន​ដូច​ ​ជា​ ​តង់​ស៊ី​តេ​ប្រជាជន​នៅ​មានកម្រិត​ ​សកម្មភាព​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត​មិនទាន់​មាន​ភាព​ផុសផុល​នៅឡើយ​ ​ពិសេស​បញ្ហា​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តភ្ជាប់​ពី​រាជធានី​ ​ទៅកាន់​ខេត្ត​នេះ​មិនទាន់​បាន​ពង្រីក​នៅឡើយ​ ​ប៉ុន្តែ​នៅពេល​ផ្លូវជាតិ​លេខ២ពង្រីក​រួច​ ​ខេត្ត​នេះ​នឹង​ទាក់ទាញ​ការ​វិនិយោគ​កាន់តែ​ច្រើន​ ​ដូច​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​លោក​បន្ត​ថា​ ​“​អ្នក​អភិវឌ្ឍន៍​បុរី​លំនៅ​ដ្ឋាន​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​ពួកគេ​សិក្សា​ពី​តម្រូវការ​ច្បាស់លាស់​ណាស់​ ​ទើប​ពួកគេ​វិនិយោគ​ ​ពួកគេ​នឹង​មិន​វិនិយោគ​នោះ​ទេ​ ​នៅពេល​តម្រូវការ​មិនទាន់​មាន​ ​នេះ​ជា​កត្តា​សត្យានុម័ត​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here