អគារ​ចំនួន២ ត្រូវបាន​អាជ្ញាធរ​ផ្អាកការសាងសង់​នៅក្នុង​ខេត្ត​ព្រះសីហនុ

0
ខេត្ត​ព្រះសីហនុ
រូបសំណាក់រង្វង់មូលតោ២នៅខេត្តព្រះសីហនុ

ដោយ វុត្ថា

ភ្នំពេញ៖ អភិបាលខេត្ត​ព្រះសីហនុ​មិន​អនុញ្ញាតឱ្យ​ម្ចាស់​សំណង់​អាគារ​ចំនួន២ ក្នុងនោះ​សំណង់​របស់លោក ស៊ូ ហ្វូ​ពីង ZHU FUBING មាន​ទីតាំង​ស្ថិត​ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ  និង​សំណង់​របស់លោក MA SHUNDI ស្ថិតនៅ​ភូមិ៣ សង្កាត់​លេខ២ ក្រុងព្រះសីហនុ បន្ទាប់​ពិនិត្យឃើញ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ។

លោក គួច ចំរើន នៅក្នុង​កិច្ចប្រជុំ ស្តីពី​សំណង់​អគារ​ស្រុត និង​ប្រេះស្រាំ ទ្រេត ក្នុង​ក្រុងព្រះសីហនុ​កាលពី​ម្សិលមិញ​នេះ បានឱ្យដឹងថា តាម​មន្ត្រី​បច្ចេកទេស នៃ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​សិក្សា វាយតម្លៃ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ មិនអាច​ឱ្យ​ដំណើរការ​សាងសង់ និង​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​សំណង់ អគារ​ពីរ​ខាងលើ​បានទេ ព្រោះ​សំណង់​មានការ​ទ្រេត និង​សំណង់​អគារ​ស្រុត និង​ប្រេះស្រាំ។

លោក​អភិបាលខេត្ត​បាន​សំណូមពរ ឱ្យ​ម្ចាស់​អគារ​ទាំងពីរ​ខាងលើ​អនុវត្ត តាម​ការជូនដំណឹងរ​បស់​មន្ត្រី​ជំនាញ ព្រោះ​វា​អាច​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​បុគ្គលិក​បំរើកា​រងារ​នៅក្នុង​អគារ​ផងដែរ ។

លោក ស៊ូ ហ្វូ​ពីង ZHU FUBING ម្ចាស់​សំណង់​អគារ មាន​ទីតាំង ស្ថិត​ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់​ផ្នែក​អគារ ខាងឆ្វេង​អគារ​ស្រុត​ប្រវែង ១១៧mm និង​ផ្នែក​ខាងស្តាំ​ស្រុត​ប្រវែង ៩០mm និង​ប្រេះស្រាំ) ថ្មីៗនេះ​រដ្ឋបាលខេត្ត បានចេញ រុះរើ​សំណង់ ជាបន្ទាន់ ។

លោក​ស៊ូ ហ្វូ​ពីង ZHU FUBING ម្ចាស់​សំណង់​យល់ព្រម​រុះរើ តាម​ការណែនាំ​របស់រ​ដ្ឋ​បាល​ខេត្ត ក៏ប៉ុន្តែ​ស្នើសុំ​រដ្ឋបាលខេត្ត​ជួយ សិក្សា​បច្ចេកទេស និង​លិខិតអនុញ្ញាត​សាងសង់​វិញ និង​សុំ​ពន្យា ពេល​កិច្ចសន្យា តម្លៃ​នៃ​ការជួល​ដី ។ ដោយឡែក​សំណង់​លោក MA SHUNDI ស្ថិតនៅ​ភូមិ៣ សង្កាត់​លេខ២ ក្រុងព្រះសីហនុ សំណង់​មានការ​ទ្រេត​អគារ រដ្ឋបាលខេត្ត​បាន ចេញ​លិខិត ជម្លៀស​មនុស្ស​ចេញ និង​រុះរើ​សំណង់​ជាបន្ទាន់ ។ ព្រោះ​សំណង់​នេះ​មន្ត្រី​បច្ចេកទេស នៃ​ក្រសួង​ដែនដី ពិនិត្យឃើញថា សំណង់​មាន​ហានិភ័យ​ទ្រេត​ជាខ្លាំង ត្រូវ​រុះ​ចេញ ។

ម្ចាស់​សំណង់​អគារ​ទាំងពីរ​ខាងលើ​បាន​ឯកភាព​តាម​ការស្នើសុំ​រុះរើ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ហើយ​ម្ចាស់​ដី​ទាំងពីរ ក៏បាន​ឯកភាព បន្ថែម​កិច្ចសន្យា មិន​គិតថ្លៃ​ឈ្នួល​រយៈពេល​រុះរើ សាងសង់​ឡើងវិញ តាម​ការស្នើសុំ​របស់​ម្ចាស់​សំណង់ ក៏ប៉ុន្តែ​ស្នើ​សុំអោយ​រដ្ឋបាលខេត្ត ជួយ​សម្របសម្រួល ជាមួយ​ម្ចាស់​ដី តម្លៃ​ជួល​ក្នុងការ​រុះរើ និង​សុំ​ជួយ​សម្រួល​ច្បាប់​សាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here