ដោយ វុត្ថ
ភ្នំពេញ៖ ក្រៅពីរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀតនោះ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង និងតាកែវ នៃប្រទសកម្ពុជា បានក្លាយជាគោលវិនិយោគថ្មីប្រកបដោយសក្កានុពលខ្ពស់ និងប្រសិទ្ធិសភាពរបស់អ្នកវិនិយោគិនបរទេសស្របតាមគោលនបាយអភិវឌ្ឍន៍រដ្ឋាភិបាល។
លោក ជា វុទ្ធី អគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងសន្នីសីទសារព័ត៌មានស្តីពី “សក្តានុពលវិនិយោគនៅកម្ពុជា” ដែលនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា ដោយគម្រោងវិនិយោគនៅក្នុងខេត្តទាំងនោះ មានសន្ទុះកើនឡើងជាលំដាប់ដោយសារភាពប្រសើរឡើងនៃ ហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន ដូចជាផ្លូវថ្នល់ និងបណ្តាញអគ្គិសនីជាដើម។
-->
លោកបន្តថា គិតចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់ខែសីហា ឆ្នាំ ២០១៩ នេះ ការវិនិយោគមកពីប្រទេសចិន និងនៅតាមបណ្តាខេត្តនៅជាប់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ និងកំពត មានទុនវិនិយោគប្រមាណ ២,៦ពាន់លានដុល្លារអាមេរិក ស្មើនឹង ១១.៥ ភាគរយ នៃទំហំវិនិយោគសរុប ។
លោកបន្ថែមថា ក្នុងនោះខេត្តកោះកុងបានទទួលទុនវិយោគសរុបមានប្រមាណ៤៧០ លាលនដុល្លារអាមេរិក ស្មើរនឹង ២ ភាគរយនៃទុនវិយោគសរុប ខេត្តព្រះសីហនុ ទទួលបានការវិនិយោគក្នុងទុនវិនិយោគប្រមាណ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ស្មើ ៨,៦ ភាគរយនៃទុនវិនិយោគសរុប និងខេត្តកំពតទទួលបានទុនវិនិយោគ ១០០ លានដុល្លារអាមេរិក ប្រមាណ ០,៥ ភាគរយ នៃទុនវិយោគសរុប។
លោកក៏បានថ្លែងអំណរគុណដល់ក្រុមអ្នកវិយោគក្នុងស្រុក និងក្រៅស្រុក ដែលបាននឹងកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលផ្តល់ឪកាសដល់ការងារដល់ពលរដ្ឋកម្ពុជា ប្រមាណ ១៥ ម៉ឺននាក់ ក្នុងមួយឆ្នាំ និងសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាមានការរីកចម្រើន ដែលទទួលបានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ ។
ប្រទេសកម្ពុជាក្នុងរយៈពេលកន្លងមកនេះ ទទួលបាននូវវិយោគបរទេសជាច្រើន ពោលចាប់តាំងពីឆ្នាំ ២០១៦ រហូតដល់ខែសីហា ឆ្នាំ ២០១៩ កន្លងមកនេះ សកម្មភាពនៃអ្នកវិយោគផ្ទាល់ពីបរទេសមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយបានចូលរួមចំណែកប្រមាណ៥៦ ភាគរយនៃទុនវិយោគសរុប ដែលក្នុងនោះប្រទេសចិនជាប់ចំណាត់ថ្នាក់លេខរៀងទី ១ ដែលមានទុនវិយោគប្រមាណ ៧,៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក ស្មើរ នឹង ៣៥ ភាគរយនៃទុនវិនិយោគសរុប ប្រទេសជប៉ុនឈរនៅលំដាប់លេខរៀងទី ២មានទុនវិនិយោគប្រមាណជា ៧ ភាគរយនៃទុនវិយោគសរុប។ដោយឡែងសម្រាប់អ្នកវិនិយោគនៅក្នុងស្រុកក៏ស្ថិតនៅក្នុងតារាងខ្ពស់ផងដែរ ដែលមានទុនវិនិយោគប្រមាណ ១០ ពាន់លានដុល្លារអាមេរិ ស្មើនឹង ៤៤,៧ភាគរយ ៕