ខេត្ត​ព្រះសីហនុ​បង្ហាញខ្លួន​ក្នុងការ​តាំងពិព័រណ៍​ចិន-អាស៊ាន​នៅ​ទីក្រុង​ណាន​នី​ង

0
ដោយ : វុត្ថាភ្នំពេញ៖ ខេត្ត​ព្រះសីហនុ​ដែលជា​ខេត្ត​មាន​សត្តា​នុព​ល​សេដ្ឋកិច្ច ទេសចរណ៍​ និង​អចលនទ្រព្យប្រចាំ​ប្រទេសកម្ពុជា ត្រូវបាន​លើកយក​ទៅ​បង្ហាញ​នៅក្នុង​ពិព័រណ៍​ចិន-អាស៊ាននៅ​ទីក្រុង​ណាន​នី​ង​នៃ​សាធារណៈរដ្ឋ​មានិត​ចិន​នា​ថ្ងៃទី៦ ធ្នូ​នេះ។គេហទំព័រ​ហ្វេ​ស​បុក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុបានសរសេរថា  “ខេត្ត​ទាំង​អស់នៃ​ប្រទេស​កម្ពុជាមានតែ​ខេត្ត​ព្រះសីហនុ​មួយគត់ ដែល​គណៈកម្មការ​ពិ​ព័រ​ណ៍​ណាន​នី​ង បានជ្រើសរើស​យក​ជា​ខេត្តដែល​នឹងដាក់​បង្ហាញជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ នាឱកាស​នេះ។នៅក្នុង​វេទិកា​ពិ​ព័រ​ណ៍​លើក​ទី១២នេះមាន​ប្រទេស​ក្នុង​ក្របខណ្ឌ​អាស៊ាន​ទាំង១០ នឹងត្រូវ​បង្ហាញ​សក្តានុពល​របស់ខ្លួន ទៅកាន់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​ទីលាន​ពិ​ព័រ​ណ៍ទំហំ​ប្រមាណ១.០០០ហិកតា ដោយ​ខេត្ត​ព្រះសីហនុ ត្រូវបាន​គណៈកម្មការ​ពិ​ព័​រណ៍​ផ្តល់​អាទិភាព ដើម្បី​បង្ហាញ​ភ្ញៀវ​អន្តរជាតិ។
ខេត្ត​ព្រះសីហនុ​គឺជា​ខេត្ត​មួយដែល​បាន​ចុះ​អនុស្សរណៈ​ជា​ខេត្ត ក្រុង​បងប្អូន ខេត្ត ក្រុង​ណាន​នី​ង​នា​ឆ្នាំ២០១៧។ ដូច្នេះហើយ​ត្រូវបាន​គណៈកម្មការ​ពិព័រណ៍​អន្តរ​ជាតិចិនអាស៊ាន ផ្តល់​អាទិភាព​បានដាក់​តាំង​បង្ហាញ​សក្តានុពល​នានា ជូន​ភ្ញៀវ​អន្តរជាតិ នាឱកាស​លើក​ទី១២នេះខណៈដែល​មានតែ​ប្រទេស​ទាំង១០ប៉ុណ្ណោះ​មាន​វត្តមាន ក្នុង​ព្រឹត្តិ​​ការណ៍​ដ៏​ធំ​នេះ។
ខេត្ត​ព្រះសីហនុ​មាន​សក្តានុពលសំខាន់ៗជាច្រើន​ដូចជាទី១ មាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​នៅ​កម្ពុជា ទី២ ជា​ខេត្ត​មាន​សមុទ្រ​ដ៏​ស្រស់ស្អាត និង​ជា​ប៉ូល​ទេសចរណ៍​ដ៏​សំខាន់​របស់​ជាតិ ទី៣ មាន​ហេ​ដ្ឋា​រចនា​សមស្រប ដោយមាន​ព្រ​លាប​យន្តហោះផ្លូវ​រថ​ភ្លើង មាន​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិនិង​ទី៤ ជា​ខេត្ត​ស្ថិតក្នុង​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស​ចិន​ជាដើម៕
- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here