គម្រោង​តម្លៃ៧០០លាន​ដុល្លារ​នៅ​ទីក្រុង​កោះ​ពេជ្រ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញបន្ទាប់ពី​ផ្អាក​មួយរយៈ

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ៧០០លាន​ដុល្លារ D.I RIVIERA នៅ​ទីក្រុង​កោះ​ពេជ្រ បានចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​ហើយ បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​មួយរយៈ​មក។

- Video Advertisement -

អគ្គនាយករង​ក្រុមហ៊ុន OCIC ដែលជា​ម្ចាស់​អភិវឌ្ឍន៍​ទីក្រុង​រណប​កោះ​ពេជ្រ លោក​ទូច សំណាង​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គំរោង​នេះ​បាន​ផ្អាក​មួយរយៈ ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ដែល​បាន​ទិញយក​គំរោង​នេះ​ពីដំបូង​ឡើយ ប៉ុន្តែ​បច្ចុប្បន្ននេះ​សហគ្រាស​កាណាឌីយ៉ា បាន​ទិញយក​គំរោង​នេះ​មកវិញ និង​បានចាប់ផ្តើម​សាងសង់​ជាថ្មី ដើម្បី​បញ្ចប់​គម្រោង​នេះ​នាពេលខាងមុខ។

គំរោង​នេះ ដើមឡើយ​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន GREENLAND ដែលមាន​មូល  ដ្ឋា​ន​នៅ​ប្រទេស​ចិន ដើម្បី​សាងសង់់​ជា​សណ្ឋាគារ​កម្រិត​ផ្កាយ៥ និង​ខុន​ដូ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ទំនង​ជាមាន​បញ្ហា​អ្វីមួយ ទើប​គំរោង​នេះ​ត្រូវបាន​ផ្អាក។

យោងតាម​ប្រភព​ផ្ទៃក្នុង​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា ខុន​ដូ​នៅក្នុង​គំរោង​នេះ ត្រូវបាន​ក្រុមហ៊ុន​សាងសង់​និង​រៀបចំ​យូ​នី​ត​និមួយធំៗ ដែលមាន​ការលំបាក​ល​ក់ ព្រោះ​វា​មានតម្លៃ​ថ្លៃ។

លោក​ទូច សំណាង​បាន​បន្តថា គំរោង​នេះ​ដើមឡើយ​មាន​អាគារ​ចំនួន៥ ដោយ​អាគារ​ខាងមុខ​ចំនួន​ពីរ​មាន​កំពស់២៨ជាន់ និង​អាគារ​ខាងក្រោយ​មាន​ចំនួន​បី ដែលមាន​កំពស់៣៨ជាន់ និង​មាន​អាងទឹក​អូស​ពីលើ​អាគារ​នេះ​ប្រវែង​ជាង២០០ម៉ែត្រ ប៉ុន្តែ​ការសាងសង់​ឡើងវិញ​នាពេលនេះ ការសាងសង់​អាងទឹក​នៅ​ខាងលើ​ឬ​អត់ ក្រុមហ៊ុន​មិនទាន់​កំណត់​ច្បាស់លាស់​នៅឡើយ​ទេ។

លោក​បន្តថា “យើង​បានចាប់ផ្តើម​ឡើងវិញ ប៉ុន្តែ​បញ្ចប់​នា​ពេលណា​មិនទាន់​ច្បាស់​នៅឡើយ​ទេ វា​អាស្រ័យ​លើ​ស្ថានភាព​ទីផ្សារ ដែល​យើង​ដឹង​ស្រាប់​ហើយ​បច្ចុប្បន្ន​យើង​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​រង​ពី​ការរីក​រាលដាល​ជំងឺ Covid19” ។ លោក​បន្តថា “ចំណែក​ផ្សារ​ទំនើប​ស្ថិតនៅ​កណ្តាល​គម្រោង​នេះ ក៏​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់ ដើម្បី​បើក​ដំ ណើ​រការ​នោះដែរ” ។

ទីក្រុង​កោះ​ពេជ្រ ត្រូវបាន​អភិ​វ​ឌ្ឈ​ន៍​ដោយ​ក្រុមហ៊ុន OCIC ដែលមាន​ផ្ទៃដី​ទំហំ​ជាង ១០០ហិកតា បច្ចុប្បន្ន​ផ្ទៃក្រឡា​របស់​កោះ​ទាំងមូល ទើប​អភិ​វ​ឌ្ឈ​ន៍៍​បាន​ប្រមាណ៥០ភាគរយ​ប៉ុណ្ណោះ ខណៈ​ក្រុមហ៊ុន​គ្រោង​នឹង​រើ​សាល​ពិ​ព៌​ណ ទៅកាន់​ទីក្រុង​រណប​ជ្រោយចង្វារ​នាពេលខាងមុខ៕

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here