គម្រោង Urban Village បានកំពុងបង្ហាញកិត្យានុភាពនៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន

0

ដោយ៖ ប៊ី

ភ្នំពេញ៖ គម្រោងខុនដូ Urban Village ដែលជាគម្រោងទទួលបានពានរង្វាន់យ៉ាងច្រើនរហូតទៅដល់ ១៣ពានពីកម្មវិធីប្រគល់ពានរង្វាន់ PropertyGuru Property Awards ក្នុងឆ្នាំ ២០១៩ និង ២០២០ និងជាគម្រោងតែមួយគត់មកពីប្រទេសកម្ពុជាបានឈ្នះពានរង្វាន់គម្រោងខុនដូល្អដាច់គេនៅអាស៊ី  ហើយទើបនឹងបើកសម្ពោធដំណាក់កាលទី២របស់ខ្លួនកាលពីដើមឆ្នាំនេះបានកំពុងបង្ហាញកិត្យានុភាព របស់ខ្លួននៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីគម្រោងដំណាក់កាលទី១ត្រូវបាន បញ្ចប់ប្រកបដោយភាពជោគជ័យជាមួយយូនីតសរុប៨២៨លក់អស់ទាំងស្រុងត្រឹមរយៈពេល៩ខែប៉ុណ្ណោះ។

- Video Advertisement -

ពានរង្វាន់ក្នុងឆ្នាំ ២០១៩ 

១. គម្រោងខុនដូល្អដាច់គេនៅក្នុងប្រទេសកម្ពុជា

២. គម្រោងខុនដូល្អដាច់គេនៅក្នុងរាជធានីភ្នំពេញ

៣. គម្រោងខុនដូដែលមានការចនាផ្នែកស្ថាបត្យកម្មទេសភាពខាងក្រៅល្អដាច់គេ

៤. គម្រោងខុនដូដែលមានការរចនាផ្នែកស្ថាបត្យកម្មល្អដាច់គេ

៥. គម្រោងខុនដូដែលមានការរចនាប្លង់ផ្នែកខាងក្នុងល្អដាច់គេ

ពានរង្វាន់ក្នុងឆ្នាំ ២០២០ 

១ ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខល្អបំផុត

២ ក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត

៣ គម្រោងខុនដូល្អដាច់គេក្នុងរាជធានីភ្នំពេញ

៤ គម្រោងការិយាល័យល្អដាច់គេ

៥ គម្រោងការិយាល័យធ្វើការរួមល្អដាច់គេ

៦ គម្រោងរចនាម៉ូតស្ថាបត្យាកម្មការិយាល័យល្អដាច់គេ

៧ គម្រោងខុនដូល្អដាច់គេនៅកម្ពុជា

គម្រោងអភិវឌ្ឍន៍ដែលផ្តល់ជូននូវអគារលំនៅឋានមានតំលៃសមរម្យ មានគុណភាពខ្ពស់ និងអគារពាណិជ្ជកម្មដ៏ល្អនេះ គឺស្ថិតនៅទីតាំងភូមិសាស្ត្រដ៏ល្អឥតខ្ចោះដោយភ្ជាប់ជាមួយ ទេសភាពធម្មជាតិនៅកណ្តាលទីក្រុង។

គម្រោងខុនដូ Urban Village ស្ថិតនៅលើផ្ទៃដីអភិវឌ្ឍសរុបទំហំ ៧៦០ ០០០ ម៉ែត្រការ៉េ។  គម្រោងនេះមានបញ្ចូលលក្ខណៈពិសេស និងទំនើបជាច្រើនជាមួយរបៀបរស់នៅលក្ខណៈសហគមន៍ មានទីតាំងស្ថិតនៅចន្លោះមហាវិថីសម្តេចតេជោ ហ៊ុនសែន និងផ្លូវជាតិលេខ ២ ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំង និងឆាប់រហ័សបំផុតក្នុងរាជធានីភ្នំពេញ។

លម្អិតអំពីគម្រោង Urban Village ដំណាក់កាលទី២ 

ចំពោះគម្រោងតំណាក់កាលទី២នេះមានចំនួន៤ អគារ ដែលមានកម្ពស់ ១៥០ ម៉ែត្រ ជាមួយយូនីតសរុប ១៨០០ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមិថុនាឆ្នាំ២០២៣ ខាងមុខនេះ ។

ទាក់ទងនឹងកត្តាសុវត្ថិភាពបរិវេណអគារខុនដូនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធសន្តិសុខទំនើប

បំផុតដែលមានការត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោងដើម្បីផ្តល់ជូននូវសន្ដិសុខ និងសុវត្ថិភាពខ្ពស់បំផុតទៅដល់អ្នករស់នៅក្នុងខុនដូ។

អគារខុនដូដ៏ប្រណិតនេះ ត្រូវបានរចនាឡើងសម្រាប់ការរស់នៅ និងកម្សាន្ត ហើយ ៤៥ ភាគរយនៃផ្ទៃអភិវឌ្ឍសរុបត្រូវបានរក្សាទុកធ្វើជាសួនច្បារបៃតង និងកន្លែងសម្រាកលេង។

ផ្នែកដ៏អស្ទារ្យមួយទៀតនៃគម្រោងនេះគឺមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ដែលមានភាពរស់រវើក និងមានទីតាំងស្ថិតនៅជាប់ជាមួយគម្រោងខុនដូនេះផ្ទាល់តែម្តង។

វាជាមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងធ្វើការរួមធំជាងគេនៅ កម្ពុជាផងដែរ។

មជ្ឈមណ្ឌល Factory Phnom Penh នេះក៏មានការិយាល័យ សាលាមតេយ្យ កន្លែងប្រារព្ធពិធីផ្សេងៗ កន្លែងជប់លៀង កន្លែងហាត់ប្រាណ ហាងកាហ្វេ ភោជនីយដ្ឋាន ហាងលក់ទំនិញ ស្ទូឌីយ៉ូថតរូប សួនកុមារ  ទីលានជិះបន្ទះក្តារ ទីលានបាល់បោះ បណ្ណាល័យ កន្លែងលោតលេងដំបូងគេនៅកម្ពុជា កន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់ធំជាងគេនៅកម្ពុជា  ហាងលក់ទំនិញផ្សេងៗ និង​បរិក្ខារជាច្រើនផ្សេងទៀត។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង Urban Village សូមទាក់ទងទៅកាន់ ០១៧ ៩៩៩ ៥៣១ ឬ ០១៧ ៩៩៩ ៥៤១ ឬ អ៊ីម៉ែល [email protected]

-Video Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here