គំរោង​ខុន​ដូ​ទី១ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ឆ្នាំ២០១៩​

0

​ដោយ​ ​វុត្ថា
​ភ្នំពេញ​៖​ ​គំរោង​ខុន​ដូ​ទី១ប្រចាំឆ្នាំ២០១៩​ ​បាន​បើក​ការដ្ឋាន​សាងសង់​ ​ខណៈ​អ្នកជំនាញ​នៅតែ​មាន​សុទិដ្ឋិនិយម​ ​ពី​ការទិញ​លក់​អាគារ​បែប​សហ​កម្ម​សិទ្ឋ​នេះ​ថា​នៅតែ​មាន​ភាពល្អ​ប្រសើរ​។​

​លោក​ ​មៀច​ ​សុខា​ ​អ្នកតំណាង​ក្រុមហ៊ុន​ ​Century​ ​21​ ​V​-​heritage​ ​Home​ ​Realty​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃទី១២​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ថា​ ​ដោយ​មើលឃើញ​ពី​សក្តា​នុ​ពល​បែបនេះ​ ​ហើយ​ក្រុមហ៊ុន​សម្រេច​អភិវឌ្ឍន៍​គម្រោងAmara​ ​Residence​ ​ដែល​មានផ្ទះ​ ​ចំនួន៩៦យូនី​ត​ ​ចែកចេញជា​បី​ប្រភេទ​ ​គឺ​ប្រភេទ​ទី​ ​១​ ​បន្ទប់គេង​ ​២​ ​និង​ ​៤​ ​បន្ទប់គេង​ ​ហើយ​មាន​ទំ​ ​ហំ​ចាប់ពី៣៧​ ​ទៅដល់១៣៦​ ​ម៉ែត្រការ៉េ​ ​។​ ​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ៣០​ ​ភាគរយ​ជា​ប្រភេទ​ ​Condo​ ​Apartment​ ​ហើយ​ខុន​ដូ​នេះ​មានតម្លៃ​ចាប់ពី១៩០០ដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​

​លោក​បន្ត​ថា​ ​“​ការ​វិនិយោគ​ខុន​ដូ​ប្រណីត​នេះ​ ​សាងសង់​ឡើង​ក្នុង​គោលបំណង​បំពេញចិត្ត​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ ​ជាពិសេស​គូរស្រករ​ថ្មីថ្មោង​ ​ដែល​ឪ្យ​តម្លៃ​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​”​។​

​Amara​ ​Residence​ ​មាន​កម្ពស់២៥​ ​ជាន់​ ​ស្ថិត​ក្នុង​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​អភិវឌ្ឍន៍​រួមគ្នា​រវាង​ក្រុមហ៊ុន​ ​Century21​ ​V​-​Heritage​ ​Home​ ​Realty​ ​Co​,​ ​Ltd​.​ ​និង​ជា​ម្ចាស់ដី​ ​ហើយ​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​ ​CNE​ ​ជា​អ្នកទទួល​ម៉ៅការ​ទូទៅ​លើ​គម្រោង​នេះ​ ​ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ២០២១​។​

​លោក​មៀច​ ​សុខា​បាន​បន្ត​ថា​ ​ទីផ្សារ​ខុន​ដូ​ក្នុង​ឆ្នាំ២០១៩នេះ​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​នៅតែ​មាន​សក្តា​នុ​ពល​សម្រាប់​ជនជាតិ​ខ្មែរ​ ​និង​ជនបរទេស​ ​ហើយ​គ្រាន់តែ​គម្រោង​នេះ​ ​ចេញ​ភ្លាម​ ​ត្រូវ​បាន​ជនជាតិ​ខ្មែរ​ ​និង​បរទេស​ទិញ​អស់​រួច​ទៅ​ហើយ​។​

​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​ប្រធាន​សមាគមន៍​អ្នក​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា​បាន​ឲ្យដឹង​ផង​ដែរ​ថា​ ​ទីផ្សារ​ខុន​ដូ​នៅក្នុង​ប្រទេស​កម្ពុជា​ ​គឺ​ពុំ​មាន​អ្វី​ប្រែ​ប្រែ​លនោះ​ទេ​ ​សម្រាប់​ឆ្នាំ​ ​២០១៩នេះ​ ​ពោល​គឺ​សកម្មភាព​នៃ​ការសាងសង់​ ​ក៏ដូចជា​ទីផ្សារ​លក់ដូរ​នៅតែ​មាន​សភាព​រឹង​មុំា​ដដែល​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here