ចង់លក់អចលនទ្រព្យដាច់បានលឿន និងមានតម្លៃល្អ គួរអនុវត្តតាមវិធីសាស្រ្តខាងក្រោម ៖

0

ដោយ ៖ សូរិយា

ភ្នំពេញ ៖ នៅលើទីផ្សារនៃការទិញ-លក់ ជួល អចលនទ្រព្យ អ្នកជំនាញបានបង្ហាញពីវិធីសាស្រ្ត​ផ្សេងៗ​​គ្នាក្នុងការផ្សព្វផ្សាយ ក៏ដូចជាចចារជាមួយអតិថិជនរបស់ខ្លួន ដើម្បីឱ្យអចលនទ្រព្យ​របស់​ខ្លួនលក់ដាច់បានលឿន និងមានតម្លៃល្អ។ វាមិនមែនជាការងាយស្រួលដូចជាការនិយាយនោះទេ តែវិធីសាស្រ្តមួយចំនួនខាងក្រោមនេះទំនងជាមួយលោកអ្នកបាន។


បញ្ជីគុណភាព

យោងតាមការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយសមាគមជាតិភ្នាក់ងារអចលនទ្រព្យ (អាមេរិក) កាលពីពេលថ្មីៗនេះបានរកឃើញថា ការស្រាវជ្រាវដែលទាក់ទងនឹងអចលនទ្រព្យនៅក្នុង Google.com បានកើនឡើង 253 ភាគរយ នៅ 4 ឆ្នាំចុងក្រោយនេះ ហើយនៅពេលនេះប្រមាណ 90 ភាគរយ នៃ​មាន​បំណង​ទិញផ្ទះ បានប្រើប្រាស់អ៊ីនធឺណិត ដើម្បីធ្វើការស្វែងរកទិញផ្ទះរបស់ពួកគេ។ ការ​ស្រាវជ្រាវ​ថ្មីពី We Are Social របស់សិង្ហបុរីក៏បានរកឃើញផងដែរថា ការប្រើប្រាស់អ៊ីនធឺណិតនៅប្រទេស​កម្ពុជា បានកើនឡើង 400 ភាគរយនៃចន្លោះឆ្នាំ2015 និង 2016 ។ ដោយសារការកើន​ឡើ​ង​យ៉ាង​រហ័ស នៃអ្នកប្រើប្រាស់អ៊ីនធឺណិតនៅប្រទេស កម្ពុជា ដែលបានកើនឡើងដល់ទៅ 6,70 លាននាក់ នៅក្នុងឆ្នាំ 2016កន្លងមកនេះបញ្ជីគុណភាពអចលនទ្រព្យក៏បានក្លាយទៅជារឿងដែលមានសារៈសំខាន់​យ៉ាងខ្លាំង។

Advertisement

ដំបូន្មានដើម្បីទទួលបានបញ្ជីគុណភាពខ្ពស់

ការបង្ហោះរូបភាព

រូបភាពបង្ហោះ គុណភាព និងសោភ័ណភាពនៃរូបភាពមានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញ​ទឹកចិត្តអតិថិជន ព្រោះថារូបមួយសន្លឹកមានន័យរាប់មិនអស់ ។ វាមានសារៈសំខាន់ណាស់ ដោយរូប​ដែលអ្នកបង្ហោះ គឺជារូបនៃអចលនទ្រព្យដែលអ្នកកំពុងលក់ពិតប្រាកដមែន ដោយសាររូបនេះអាច​បង្ហាញពីភិនភាគពិតៗ នៃអចនលទ្រព្យទៅកាន់អ្នកទិញ។

សរសេរពិពណ៌នាពីអចលនទ្រព្យរបស់អ្នក

អ្នកលក់អចលនទ្រព្យ អាចផ្តល់ព័ត៌មានលម្អិតឲ្យបានច្រើន តាមដែលអ្នកអាចធ្វើទៅបាន នៅពេល​ដែល​អ្នកសរសេរពិពណ៌នាបញ្ជីគុណភាព។ សាកស្រមៃថាខ្លួនអ្នកជាអ្នកទិញ។ តើអ្នកនឹងចង់បាន​គុណភាពយ៉ាងណាខ្លះពីអចលនទ្រព្យមួយនេះ។ ផ្តល់ព័ត៌មានទំនាក់ទំនងដែល​ល្អ​បំផុតការ​ផ្សព្វផ្សាយ​បស់អ្នកនឹងមិនបានផលប្រយោជន៍អ្វីនោះទេ ប្រសិនបើគេមិនអាចទាក់ទងអ្នកបាន។ ហេតុនេះហើយ​ទើប​អ្នកត្រូវធានាថា ព័ត៌មានលម្អិតសម្រាប់ទំនាក់ទំនងជាមួយអ្នកមានភាពល្អ និងផ្តល់ភាពជឿជាក់​បំផុត ។ ចុះលេខទូរស័ព្ទពីរខ្សែ និងអាសយដ្ឋានអ៊ីមែល ប្រសិនបើពេលខ្លះអ្នកមិនមានពេល​លើក​ទូរស័ព្ទ។

ត្រូវធានាគុណភាពអចលនទ្រព្យរបស់អ្នកល្អបំផុត

ធម្មតាទេ ការលក់ផលិតផលអ្វីមួយ មិនត្រឹមតែទាមទារផលិតផលនោះមានគុណភាពនោះទេ តែក៏ត្រូវ​មានការផ្សព្វផ្សាយឲ្យបានល្អផងដែរ។ ហេតុនេះចំណងជើងអចលនទ្រព្យ ជាភាសាខ្មែរ និងអង់គ្លេស ឬភាសាចិន អ្នកត្រូវតែធ្វើវាឱ្យយបានល្អ។ ប្រសិនបើវាមានភាពសាមញ្ញ ងាយយល់ នោះគេ​នឹងរកឃើញ​អចលនវត្ថុរបស់អ្នកមុនគេ។

ការដាក់តម្លៃអចលទ្រព្យរបស់អ្នក

ការដាក់តំលៃទាមទារឱ្យមានការប្រុងប្រយ័ត្នបំផុត ព្រោះបើអចលនទ្រព្យរបស់អ្នកដាក់តំលៃខ្ពស់ពេក អចលនទ្រព្យរបស់អ្នក នឹងមិនទទួលបានការចាប់អារម្មណ៍នោះទេ។ ប្រសិនបើតម្លៃនោះអាចតថ្លៃបាន អ្នកគួរតែធានាថា គេអាចដឹងតាមរយៈការពិពណ៌នារបស់អ្នក។ ប្រសិនបើលក្ខខណ្ឌនៃការទិញ ឬជួល​អាចតថ្លៃបាន អ្នកក៏ត្រូវធ្វើយ៉ាងណាឱ្យគេដឹងតាមរយៈការពិពណ៌នារបស់អ្នកផងដែរ។

ការឆ្លើយតបជាមួយនឹងការសាកសួររកទិញឱ្យយបានសមស្រប

ការឆ្លើយតបលឿនមានសារៈសំខាន់ណាស់ នៅពេលដែលអ្នកទទួលបានការចាប់អារម្មណ៍សាកសួរ​ពីអតិថិជនរបស់អ្នក។ អ្នកគួរតែឆ្លើយតបជាមួយនឹងពួកគេឱ្យបានលឿនបំផុត។ ប្រសិនបើអ្នកមិន​ឆ្លើយតបលឿនទេ នោះពួកគេនឹងរកមើលវត្ថុថ្មីទៀត និងអ្នកលក់ថ្មីទៀតដែលយកចិត្តទុក​ដាក់នឹង​ពួកគេ។ ការធ្វើឱ្យបញ្ជីរបស់អចលនទ្រព្យរបស់អ្នកកាន់តែប្រសើរ ដោយសារបច្ចុប្បន្ន អ្នកអាចធ្វើឱ្យ​យបញ្ជីអចនលទ្រព្យសម្រាប់លក់ ឬជួល របស់អ្នកឱ្យប្រសើរឡើង ដោយដាក់វានៅជាមួយវេបសាយ​អចលនទ្រព្យមួយចំនួនតូច ដែលមាននៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏អ្នកអាចចំណាយត្រឹមតែបន្តិច​បន្តួច​ប៉ុណ្ណោះ ដើម្បីឱ្យអចលនទ្រព្យរបស់អ្នកទទួលបានការចាប់អារម្មណ៍ និងមើលឃើញលឿន៕

- Advertisement -

Leave a Reply