ចរន្ត​ទិញ​លក់​វិស័យ​ដីធ្លី​នៅដើម​ឆ្នាំ២០១៩​ ​កាន់តែ​មានសន្ទុះ​ខ្លាំង​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាង​ថា​ ​នៅដើម​ឆ្នាំ២០១៩នេះ​ចរន្ត​នៃ​ការ​ ​ទិញ​ ​លក់​ ​លើ​វិស័យ​ដីធ្លី​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​ ​/​ ​ក្រុង​សំខាន់​មួយចំនួន​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​ ​ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​បាន​សម្លឹងឃើញ​ពី​ភាព​វិជ្ជមាន​ ​និង​ឱកាស​ដែល​ទទួល​បានផល​ប្រយោជន៍​ពី​វិស័យ​មួយ​នេះ​ ​។​


​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ ​CBRE​ ​Cambodia​ ​អ្នកនាង​អាន​ ​សុធី​តា​បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី១១​ ​ខែមេសា​នេះ​ថា​ ​បើស​ម្លឹង​មើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​នៅ​លើ​ទីផ្សារ​ ​ទិញ​-​លក់​ ​វិស័យ​ដីធ្លី​គឺ​មាន​ភាពល្អ​ប្រសើរ​។​ ​អ្នកនាង​បន្ត​ថា​ ​ចរន្ត​នៃ​ការទិញ​ ​-​ ​លក់​ ​ដីធ្លី​ ​នៅដើម​ឆ្នាំ​ ​២០១៩​ ​នេះ​គឺ​មានការ​កើនឡើង​ច្រើន​ ​ប៉ុន្តែ​ក៏​អាស្រ័យ​ទៅតាម​តំបន់​ដែរ​ ​ដូចជា​នៅ​រាជធានី​ភ្នំពេញ​ ​មាន​តំបន់​ ​ING​ ​ស្ថិតនៅ​តាមផ្លូវ៦០ម៉ែត្រ​ ​និង​នៅ​តំបន់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣ជាដើម​។​ ​កំនើ​ននេះ​មួយ​ផ្នែក​ ​ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បាន​កើតមាន​យ៉ាង​ឆាប់រហ័ស​ ​ដែល​អាច​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​ ​និង​វិស័យ​ដីធ្លី​មានការ​កើនឡើង​លឿន​ ​ដែល​អាច​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​នានា​ ​សម្លឹងឃើញ​ពី​ឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​។​ ​

​នាយិកា​រូប​នេះ​បាន​បន្ត​ថា​ ​ដោយឡែក​ចំពោះ​ការទិញ​-​លក់​ ​នៅ​តាម​បណ្តា​ខេត្ត​នានា​ ​ដូចជា​ ​ខេត្តសៀមរាប​ ​ខេត្ត​កែប​ ​ខេត្តកំពត​ ​,​ប៉ោយប៉ែត​ ​ក៏​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​។​ ​លើ​ក​ឡែង​តែ​ខេត្ត​ព្រះសីហនុ​ ​ហាក់​មានការ​ថមថយ​ជាង​ឆ្នាំ​កន្លងទៅ​ ​ប៉ុន្តែ​នៅតែ​មាន​អ្នក​វិនិយោគ​ក្នុង​វិស័យ​មួយ​នេះ​បន្ត​ការចាប់​អារម្មណ៍​ដដែល​។​ ​

​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​ ​AMATAK​ ​Property​ ​Service​ ​លោកស្រី​ ​តាំង​ ​ហួរ​ ​បាន​ទទួលស្គាល់​ចំពោះ​ភាពល្អ​ប្រសើរ​នៃ​សកម្មភាព​ទិញ​ ​លក់​ ​ដីធ្លី​ ​នៅក្នុង​តំបន់​ទាំងអស់​ខាងលើ​នេះ​ ​ដោយ​អ្នកស្រី​បាន​មានប្រសាសន៍​ថា​ ​ខេត្តកំពត​នា​ពេលនេះ​ ​សកម្មភាព​នៃ​ការទិញ​លក់​លើ​វិស័យ​អចលនទ្រព្យ​ ​ជាពិសេស​វិស័យ​ដីធ្លី​ ​គឺ​មានការ​ផុលផុស​ ​ស្រប​ពេល​ដែល​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយចំនួន​ ​បាន​ចាប់ផ្តើម​បង្ហាញ​ពី​សកម្មភាព​របស់​ខ្លួន​នៅក្នុង​ខេត្ត​មួយ​នេះ​ ​ជាពិសេស​នី​តំបន់​ភ្នំ​ ​តំបន់​ជាប់​ឆ្នេរសមុទ្រ​ ​និង​តំបន់​ជាប់មាត់​ព្រែក​តែម្ដង​។​

​លោកស្រី​បន្ត​ទៀត​ថា​ ​“​អ្នក​វិនិយោគ​លើ​វិស័យ​ដីធ្លី​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​ ​ដែល​នៅក្នុង​ស្រុក​ ​ដែល​ពួកគាត់​ច្រើន​ទិញទុក​លក់​បន្ត​ ​ដើម្បី​យកចំណេញ​នៅពេលអនាគត​”​។​ ​លោកស្រី​បន្ត​ថា​ ​ដោយឡែក​ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍ​ភាគ​ច្រើ​ជា​ជន​បរទេស​ ​ដូចជា​ជនជាតិ​ចិន​ ​និង​ជប៉ុន​ជាដើម​ ​ប៉ុន្តែ​ក៏​មាន​ជនជាតិ​ខ្មែរ​មួយចំនួន​ផង​ដែរ​ ​ហើយ​ជាក់ស្ដែង​បច្ចុប្បន្ន​នេះ​ ​មាន​ក្រុមហ៊ុន​ជប៉ុន​ចាប់ផ្តើម​បុក​ ​គ្រឹះ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ​រួម​ជាមួយនឹង​ការ​ចាប់ផ្តើម​អភិវឌ្ឍន៍​ ​លើ​ផ្នែក​មណ្ឌល​កម្សាន្ត​នៅ​តាម​តំបន់​មាត់​ព្រែក​ផង​ដែរ​”​។​ ​

ជាមួយគ្នា​នេះ​ ​អ្នកស្រី​ ​តាំង​ ​ហួរ​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ចំពោះ​ខេត្ត​កែប​ ​ក៏​មាន​សក្ដានុពល​ស្រដៀងគ្នា​ទៅ​នឹង​ខេត្តកំពត​ដែរ​ ​ព្រោះ​ខេត្ត​ទាំង២នេះ​ស្ថិតនៅ​ជាប់គ្នា​ ​និង​មាន​ស្ថានភាព​ភូមិសាស្ត្រ​ដូចជា​គ្នា​ ​ដូចជា​តំបន់​មាត់សមុទ្រ​ ​តំបន់​ភ្នំ​ ​និង​មាន​ព្រែក​ដែល​បំបែកចេញ​ពី​ដៃសមុទ្រ​ផង​ដែរ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here