ចំណេះដឹងថ្មីៈ ហេតុអ្វីបានជាលោកត្រាំ ជ្រើសរើសយកប្រទេសសឹង្ហបុរីជួបជាមួយគីម ជុងអ៊ុន

0

ដោយវុត្ថា

ភ្នំពេញ៖ ហេតុអីបានជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំជ្រើសរើសយកប្រទេសសឹង្ហបុរី សម្រាប់ជំនួបកំពូលជាប្រវត្តិសាស្រ្តជាមួយលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើង?។

គេហទំព័រPropertyarea.asiaបានសាកល្បងស្វែងយល់ និងនាំអ្នកអានមកស្រាចម្ងល់នេះទាំងអស់គ្នា។

បន្ទាប់ពីមានជំនួបកំពូលរវាងមេដឹងនំាកូរ៉េខាងជើងលោក គឹម ជុងអ៊ុន និងមេដឹកនាំកូរ៉េខាងត្បូង លោកមូន ជេអ៊ីន កាលពីពេលថ្មីនេះនៅតំបន់ព្រុំដែនដែលជំបន់គ្មាកងទ័ពនៃប្រទេសការ៉េទាំងពីរ ដើម្បីបញ្ចប់ភាពតានតឹងផ្នែកអាវុធនុក្លេអ៊ែរ និងការបញ្ចប់ជម្លោះរវាងប្រទេសបងប្អូនទាំងពីរ ។ ភាគីទាំងពីបានឯកភាពគ្នាជាច្រើនចំណុចចំពោះ អ្វីដែលធ្វើឡើងក្នុងជំនួបកំពូលមួយនេះ

ក្រោយជំនួបមេដឹកនាំកូរ៉េខាងត្បួង លោកគីមជុង អ៊ុន បានទៅជួបប្រធានាធិបតីចិន ស៊ីជិនភីងជាលើកទី២ ដែលជំនួបនេះធ្វើឡើងនៅខេត្តDalian តំបន់ឆ្នេសមុទ្រ នៃប្រទេសចិន។

Advertisement

ជំនួបមេដឹកនាំប្រទេសមហាមិត្តនឹងគ្នានេះ បានធ្វើឡើងមុនជំនួបកំពូល លោកគីមអ៊ុនរវាងលោកត្រាំនៅថ្ងៃទី១២ មិថុនាខាងមុខនេះ។ ជំនួបពិសេសនេះត្រូវបានមើលឃើញថា គឺដូចជំនួបលើកមុនដែរ គឺនៅពេល លោក គីម ជុងអ៊ុន ជូបលោក មូន ចាវអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើឡើងកាលពីថ្ងៃទី ២៧មេសា នៅភូមិយុទ្ធសន្តិភាពប៉ានម៉ុនយ៉ុម ដែលត្រូវបានចាត់ទុកជាជំនួបប្រវត្តិសាស្រ្ត និងបាននាំមកនូវលទ្ធផលគួរអោយកត់សម្គាល់។

តាមរយៈជំនួបរវាងលោកគីមជុងអ៊ុន និងលោកស៊ី ជីនភីងនាំអោយមានការរំពឹងថា ជំនួបកំពូលជាមួយត្រាំ ក៏នឹងមានលទ្ធផលច្រើនដែរ ទោះជារបៀបវារៈរបស់លោកត្រាំ រំលាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងក៏ដោយនោះ។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសឲ្យដឹងថា ជំនួបពិសេសជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើឡើងនៅក្នុងប្រទេសសឹង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ

សំនួរជាច្រើនត្រូវបានលើកឡើង តើហេតុអ្វីបានជាត្រូវជ្រើសរើសប្រទេសសឹង្ហបុរីធ្វើជាកន្លែងជំនួបកំពូលនេះ? តើហេតអ្វីមិនធ្វើឡើងក្នុងប្រទេសសហរដ្ឋអាមេរិក ឬក្នុងប្រទេសកូរ៉េខាងជើង?

ក្រុមអ្នកតាមដានស្ថានការអន្តរជាតិបានឲ្យដឹងថា ប្រទេសសឹង្ហបុរីគឺជាប្រទេសដែលមានសុវត្ថិភាព មានសេដ្ឋកិច្ចរីកចម្រើនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសអព្យាក្រឹត្យ។ បន្ថែមពីនេះ ប្រទេសសឹង្ហបូរីបានជាប់កំណត់ត្រា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិសំខាន់នានាជាច្រើនក្នុងពិភពលោក ។ គេមើលឃើញទៀតថា ប្រទេសសឹង្ហបុរីមានទីក្រុងទំនើប និងមានហេដ្ឋារចនាសម្ពន្ធសន្តិសុខរឹងមាំ សុវត្ថិភាព ជាទីបំផុតក្នុងតំបន់អាស៊ី។ ប្រទេសនេះ មានភាពរឹតមាំគ្រប់គ្រងទៅលើប្រព័ន្ធផ្សព្វផ្សាយ និងការប្រមូលផ្តុំជាសាធារណៈដែលធ្វើអោយបរិស្ថាននៃជំនួបនេះ ល្អប្រសើរជាង ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។

លោក Trump ធ្លាប់បានលើកឡើងថាប្រទេសសឹង្ហបុរី គឺជាប្រទេសដែលគ្មានតំបន់យោធាវាងកូរ៉េទាំងពីរ

លោក Sarah Teo អ្នកស្រាវជ្រាវរងនៅកម្មវិធីស្ថាបត្យកម្មសន្តិសុខតំបន់ RSIS បាននិយាយថា ជំនួបសម្រាប់ លោក Trump និងលោកគីម ក្នុងប្រទេសសឹង្ហបូរីគឺជាកន្លែងដែលមានភាពងាយស្រួល ព្រោះប្រទេសនេះមិនមានប្រវតិ្តសាស្ត្រជំលោះនយោបាយជាមួយប្រទេសណាមួយនោះទេ។

ប្រទេសសឹង្ហបូរីក៏បានជាប់កំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិជាច្រើន ដោយក្នុងនោះក៏ជាប្រទេសប្រវត្តិសាស្ត្រ ក្នុងការរៀបចំជំនួបមេដឹកនាំចិន និងមេដឹកនាំកោះតៃវាន់ផងដែរ។

បន្ថែមពីនេះប្រទេសមួយនេះ ក៏បាធ្លាប់បានរៀបចំកិច្ចប្រជុំជាច្រើនសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ទទួលបានជោគជ័យជាផ្លែការផងដែរ។ ប្រទេសដែលជាមជ្ឈណ្ឌលសេដ្ឋកិច្ចនេះ ត្រូវបានគេដាក់ឈ្មោះថា “Asia’s Swisland” សម្រាប់ភាពអព្យាក្រឹតភាព និងមានទំនាក់ទំនងស្និទ្ធស្នាល ជាមួយបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។

នៅឆ្នាំ ២០១៥ លោកស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន ក៏បានជ្រើសរើសប្រទេសសឹង្ហបុរី សម្រាប់កិច្ចប្រជុំដ៏សំខាន់របស់លោក ជាមួយមេដឹកនាំតៃវ៉ាន់លោក Ma Ying-jeou។ កិច្ចពិភាក្សាជាប្រវត្តិសាស្ត្រទាំងនោះ ត្រូវបានគេមើលឃើញថាជាជោគជ័យមួយប្រកដោយភាពសម្ងាត់ខ្ពស់ និងសន្តិសុខតឹងរឹ

ប្រទេសសឹង្ហបុរី ក៏ធ្លាប់បានរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំShangri-La ដែលជាវេទិកាការពារប្រទេស ដែលមានការចូលរួមដោយប្រមុខរដ្ឋរដ្ឋមន្រ្តីការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប។

ចាប់តាំងពីដំបូងរហូតមកដល់បច្ចុប្បន្ន ប្រទេសសឹង្ហបុរីគឺជាទីកន្លែង រៀបចំកិច្ចប្រជុំកំពូល និងធ្វើជាម្ចាស់ផ្ទះព្រមទាំងប្រទេសសក្ខីភាព សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ និងចុះសន្ធិសញ្ញាសន្តិភាពជាផ្លូវការ ដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ផងដែរ

- Advertisement -

Leave a Reply